ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​លើ​ករណី​កុមារ​ម្នាក់​ស្លា.ប់​ក្នុង​ចម្ការ​ស្វាយចន្ទី

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ មីនា គណៈកម្មការ​មួយ ដែល​បង្កើត​ឡើង​ដោយ​មានការ​ចូលរួម​ពី​នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ គ្រូពេទ្យ​ជំនាញ​ពិនិត្យ​សាកសព កម្លាំង​នគរបាល​ស្រុក​ថា​ឡាប​វិ​វ៉ា​ត់ និង​អង្គភាព​ការពារ​កុមារ​(CPU)…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ មីនា គណៈកម្មការ​មួយ ដែល​បង្កើត​ឡើង​ដោយ​មានការ​ចូលរួម​ពី​នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ គ្រូពេទ្យ​ជំនាញ​ពិនិត្យ​សាកសព កម្លាំង​នគរបាល​ស្រុក​ថា​ឡាប​វិ​វ៉ា​ត់ និង​អង្គភាព​ការពារ​កុមារ​(CPU) បាន​ចុះ​ទៅ​ស្រាវជ្រាវ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​កុមារ​រង​គ្រោះ​ឈ្មោះ វ​ណ្ណា ពេ​ជ្ជ​រ៉ា អាយុ​១៨​ខែ ឡើង​វិញ ករណី​កុមា​រា​នោះ​ស្លាប់​នៅ​ក្នុង​ចំការ​ស្វាយចន្ទី ដែល​ជំហាន​ដំបូង​ឪពុក​ម្តាយ​កុមារ​រង​គ្រោះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា កូន​របស់​ពួក​គាត់​ស្លាប់​ដោយសារ​អត់បាយ​អត់​ទឹក ខណៈ​វង្វេង​ដើរ​ចេញពី​ខ្ទម​ចាំចំការ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជា​លទ្ធផល គណៈកម្មការ​ស៊ើបអង្កេត​មិន​ទាន់​រក​ឃើញ​តម្រុយ​ណាមួយ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​នោះ​នៅឡើយ​ទេ ។ ជាង​នេះ​ទៅ​ទៀត គណៈកម្មការ បាន​និង​កំពុង​នៅ​រង់ចាំ​មើល​លទ្ធផល (DNA) ការ​វិភាគ​និមិត្តសញ្ញា​លើ​សាកសព​កុមារ​រង​គ្រោះ​នោះ ទើបបាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ ។

គួរ​រំលឹក​ថា ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា គេ​បាន​ប្រទះ​ឃើញ​សព​កុមា​រា​អាយុ​១៨​ខែ​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ចំការ​ស្វាយចន្ទី​ត្រពាំង​ត្រ​យ៉ង ស្ថិត​នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​អូ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ជា​ចំការ​ស្វាយចន្ទី​របស់​អ្នកស្រី នួន ម៉ៅ ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​សមត្ត​កិច្ច​ថា ក្មេង​ប្រុស​រង​គ្រោះ​នោះ​ស្លាប់​ដោយ​មូលហេតុ​អត់​អាហារ ព្រោះតែ​វង្វេង​ឪពុក​ម្តាយ ។

កុមា​រា​រង​គ្រោះ​ឈ្មោះ វ​ណ្ណា ពេ​ជ្ជ​រ៉ា អាយុ​១៨​ខែ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ មាន ប្តី​ប្រពន្ធ​២​នាក់​បាន​ចេញ​ទៅ​ស៊ីឈ្នួល​រើស​ផ្លែ​ចន្ទី​ឲ្យ​គេ ដោយ​បាន​យក​កូនប្រុស​អាយុ​១៨​ខែ​ទៅ​ជាមួយ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា នៅ​ពេល​ឪពុក​ម្តាយ​ចេញ​ដើរ​រើស​គ្រប់​ស្វាយចន្ទី បាន​ទុក​កូន​តូច​អាយុ​១​ឆ្នាំ​កន្លះ​នោះ​ឲ្យ​នៅ​លេង​ក្នុង​ខ្ទម​ចាំចំការ ដែល​ពួក​គាត់​មិន​បាន​ទៅ​ឆ្ងាយ​ប៉ុន្មាន​ពី​កូន​នោះ​ទេ គឺ​អាច​ប្រហែល​ពី​៥០​ទៅ​៦០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ស្ត្រី​ជា​ម្តាយ​តែងតែ​ត្រឡប់​ទៅ​មើល​កូន​២​ទៅ​៣​ដង​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល ម្តាយ​បាន​ត្រឡប់​ទៅ​ខ្ទម​នោះ​វិញ ដើម្បី​រក​ដាំបាយ​ដាំទឹក​ហូប​ទាំងអស់​គ្នា ពេល​នោះ​ស្រាប់តែ​បាត់​កូន​ពី​ខ្ទម​ចាំចំការ ទើប​ពួក​គាត់​រួម​ទាំង​កម្មករ​ជា​ច្រើន​នាក់ បាន​ដើរ​រកតែ​រក​មិនឃើញ ។ លុះដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ពោល​គឺ​៣​ថ្ងៃ​ក្រោយមក ទើប​គេ​ប្រទះ​ឃើញ​សាកសព​កូនប្រុស​នោះ​ស្លាប់​នៅ​ចំណុច​ត្រពាំង​ត្រ​យ៉ង ស្ថិត​នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​អូ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​ចំការ​ចន្ទី របស់​អ្នកស្រី នួន ម៉ៅ នោះ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ កម្លាំង​សមត្ថ​កិ​ច្ន​គ​របាល​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក និង​គ្រូពេទ្យ​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​កុមា​រា​រង​គ្រោះ​ខាងលើ​នោះ ដោយ​រក​មិនឃើញ​មាន​ស្នាក​ស្នាម​អ្វី​នៅ​លើ​ដងខ្លួន​កុមា​រា​រង​គ្រោះ​នោះ​ទេ ។ បើ​តាម​ការ​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​របស់​គ្រូពេទ្យ​តុលាការ​គឺ​លោក ហុង ហៃ បាន​បញ្ជាក់​ថា កុមា​រា​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការ​អត់​អាហារ អត់បាយ​អត់​ទឹក​ពិតប្រាកដ​មែន ព្រោះតែ​ដើរ​ចេញពី​ខ្ទម ហើយ​វង្វេង​ឪពុក​ម្តាយ​រក​មិនឃើញ ។

តែ​ទោះបីជា​យ៉ាងណា​ការ​សន្និដ្ឋាន​នោះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​របស់​សមត្ថកិច្ច ប៉ុន្តែ​អ្វី​ៗ​ស្ថិត​នៅ​លើ​ការ​ស្រាវជ្រាវ​ជា​បន្ត ។ សព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​សមត្ត​កិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​បច្ចេកទេស វិទ្យាសាស្ត្រ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ម្ដងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ