ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេម៉ាយ​សប្បាយចិត្ត រំពឹង​ខ្ពស់​ជាង​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ដែល​ល្បី​តាម​រយៈ​បទ​«​មេម៉ាយ​សប្បាយចិត្ត​» នាង​រ័​ត្ន រចនា ត្រៀម​នឹង​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​១​ខែ​ពេញ ។ ដំណើរ​ចេញ​ទៅ​ច្រៀង​រាំ​នៅ​ប្រទេស​អូស្ត្រាលី​ពី​តារាចម្រៀង​រ័​ត្ន រចនា ហៅ​មេម៉ាយ​សប្បាយចិត្ត គឺជា​ការ​សម្រេច​គម្រោង​ទី​មួយ…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ដែល​ល្បី​តាម​រយៈ​បទ​«​មេម៉ាយ​សប្បាយចិត្ត​» នាង​រ័​ត្ន រចនា ត្រៀម​នឹង​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​១​ខែ​ពេញ ។ ដំណើរ​ចេញ​ទៅ​ច្រៀង​រាំ​នៅ​ប្រទេស​អូស្ត្រាលី​ពី​តារាចម្រៀង​រ័​ត្ន រចនា ហៅ​មេម៉ាយ​សប្បាយចិត្ត គឺជា​ការ​សម្រេច​គម្រោង​ទី​មួយ បន្ទាប់​ពី​ផែនការ​ដែល​នាង​ចង់​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​២​ផ្សេង​ទៀត​មានបារាំង និង​អា​មេ​រិ​ក នៅ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅឡើយ ។

យ៉ាងណា​ក្តី​ការ​ចេញ​ច្រៀង​ជា​លើក​ទី​បី​នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​នេះ ត្រូវ​រ័​ត្ន រចនា រំពឹង​ថា អាច​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ដ្បិត​បច្ចុប្បន្ន​នាង​ហាក់​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​គួរសម ក្រោយ​ល្បី​បទ​មេម៉ាយ​សប្បាយចិត្ត​នោះ ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សា​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តារាចម្រៀង​នាង​រ័​ត្ន រចនា ឲ្យ​ដឹង​ថា ក្រោយ​ពី​សម្ភាស​ជាប់​និង​ធ្លាក់​វី​សា​រួចរាល់​ហើយ​នោះ នាង​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទឹកដី​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​២៥ មីនា ខាង​មុខ​នេះ​ហើយ ។ ក្នុង​បេសកកម្ម​ច្រៀង​រាំ​នៅ​ទីនោះ គឺ​មាន​រយៈពេល​មួយ​ខែ​ពេញ ដែល​ការ​សម្តែង​នោះ​គឺជា​ការ​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​ពី​សមាគម​មួយ​ក្នុង​រដ្ឋ​មេ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ និង​ការ​រាំ​លេង​សប្បាយ​សម្រាប់​ជនរួមជាតិ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។

សម្រាប់​ការ​ចេញ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​នេះ នាង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​នូវ​បទ​ចម្រៀង​ដែល​ជា​ចង្វាក់​ប្រពៃណី​ជាតិ​រាំ​លេង​កម្សាន្ត​សម្រាប់​ខ្មែរ​យើង​នៅ​ទីនោះ​។ បើ​តាម​រ័​ត្ន រចនា ការ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​នេះ​គឺជា​លើក​ទី​៣​ហើយ​សម្រាប់​រូប​នាង ប៉ុន្តែ​នាង​រំពឹង​ថា ការ​ចេញ​ទៅ​លើក​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ជាង​មុន ព្រោះ​កាលពី​ចេញ​ទៅ​លើក​មុន​គឺ​ខ្មែរ​នៅ​ទីនោះ​មិនសូវ​ស្គាល់​នាង​ច្បាស់​នៅឡើយ​ទេ ។

បើ​ទោះបីជា​មិន​ទាន់​មានឱកាស​បាន​ចេញ​សម្តែង​នៅ​ក្រៅប្រទេស​ច្រើន​ក៏​ដោយ ប៉ុន្តែ​រ័​ត្ន រចនា ត្រូវ​បាន​គេ​មើលឃើញ​ថា បច្ចុប្បន្ន​នាង​កំពុង​តែ​មាន​ទីផ្សារ និង​កាក់កប​ខ្លាំង​ជាមួយនឹង​ការ​កើប​ប្រាក់​ពី​ការ​ច្រៀង​នៅ​ក្នុងស្រុក ។ ជា​រឿយ​ៗ​គេ​បានឃើញ​វត្តមាន​របស់​នាង​ចូលរួម​ច្រៀង​នៅ​តាម​បណ្តា​លោង​ការ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត ផ្សេង​ៗ​ស្ទើរ​មិន​ដាច់​រយៈ ។ ជា​ពិសេស ថ្មី​ៗ​នេះ​នាង​ទើបតែ​បាន​ចូល​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ