ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនជនជាតិដើម អាច​ទទួល​បាន​​ស្នាម​ញញឹម​វិញ…ក៏ព្រោះតែ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​ដើមរស់នៅ​ខេត្តមណ្ឌលគិរីបាន​បង្ហាញ​អារ​ម្ម​ណ៍​សប្បាយចិត្ត​ឡើង​វិញ នៅ​ថ្ងៃទី២១ មីនា នេះ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា រដ្ឋបាល​ខេត្ត​និង​ក្រសួង​ពាក់​ព័​ន្ធ បាន​និរាយ​ករណ៍​ដីគ្រឹះស្ថាន​​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​រ៉ែ ថាមពល…

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​ដើមរស់នៅ​ខេត្តមណ្ឌលគិរីបាន​បង្ហាញ​អារ​ម្ម​ណ៍​សប្បាយចិត្ត​ឡើង​វិញ នៅ​ថ្ងៃទី២១ មីនា នេះ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា រដ្ឋបាល​ខេត្ត​និង​ក្រសួង​ពាក់​ព័​ន្ធ បាន​និរាយ​ករណ៍​ដីគ្រឹះស្ថាន​​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​រ៉ែ ថាមពល ប្រេងកាត និង​ដី​មន្ទីរ​ចំនួន៣​ នៅ​បរិវេណ​ដី​ភ្នំ​
ដោះ​ក្រមុំ ទោះបី​ការ​កំណត់​ព្រំ​ដី​នៅ​មិន​ទាន់​​បញ្ចប់ ​​កាលពី​ថ្ងៃ​ទី​១៩ ​មីនា ក៏ដោយ ​។

លោកស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ​បញ្ហា​នេះ​ ខេត្ត​បាន​គិតគូរ​អំពី​វិធាន​ការណ៍​និង​រក​ដំណោះស្រាយ​ផល​ប៉ះពាល់​នានា​ជា​បន្តបន្ទាប់ ​។ ​ហើយ​ផ្អែក​លើ​ការ​ពិនិត្យ​អំពី​ផល​ប៉ះពាល់​ជាក់ស្តែង​និង​ផ្អែក​តាម​លិខិត​និង​គោលការណ៍​ណែនាំ​នានា ខ្ញុំ​បាន​ធ្វើការសម្រេចចិត្ត​លុប​ចោល​នូវ​ឯកសារ​ផ្តល់​ដី​មួយ​ចំនួន​ដែល​មាន​ភាព​មិន​សម​ស្រប ដើម្បី​ដកហូត​យក​ដី​នោះ​រក្សា​ទុកជា​ដី​ម​ជ្ឈមណ្ឌល​វប្បធម៌​វិញ​ ចៀសវាង​ការ​បាត់បង់​សម្បត្តិ​រដ្ឋ» ។

លោក​អភិបាលខេត្ត​បន្ត​ថា «​ការងារ​នេះ​ ក្នុង​នាម​អាជ្ញាធរ​ខេត្ត​មាន​គោល​ជំហរ​ទទួលខុសត្រូវ ខិតខំ​ការពារ​ដោយ​ម៉ឺងម៉ាត់ ក្នុង​ការ​ដោះស្រាយ​តាម​គោលការណ៍​ឈរ​លើ​កត្តា​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ថានភាព​ជាក់​ស្តែង​»​។ ទោះជា​យ៉ាងណា​លោក​អភិបាលខេត្ត​មិន​បាន​បញ្ជាក់​ពី​ទំហំ​ដី​ ដែល​ត្រូវ​ដកហូត​មក​វិញ​មាន​ចំនួន​ប៉ុន្មាន​ឡើយ ហើយ​ត្រូវ​បោះបង្គោល​កំណត់់​ព្រំ​ដី​នៅ​ពេល​ណា​ដែរ​។

សូមរំលឹកថា ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្តមណ្ឌលគិរី សម្តែង​ការ​ខកចិត្ត​ក្រោយ​បរាជ័យ​ក្នុង​ការ​ចុះ​បោះបង្គោល​កំណត់​ព្រំ​ដី​ភ្នំ​ដោះ​ក្រមុំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ក្រោយ​រដ្ឋបាល​ខេត្ត​ប្រកាស​រំសាយ​ការ​ជួបជុំ ក្រោម​មូលហេតុ​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ធអវត្តមាន ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​ ។

លោក សុក សេ​រ៉ា នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ដោយ​ថ្នាក់ដឹកនាំ​ចង់បាន​សម​ភាព​គណៈកម្មាធិការ​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ទាំងអស់​ចូលរួម ដើម្បី​ឲ្យ​បានដឹង​ឮ​ទាំងអស់​គ្នា ​។ ​ដោយសារ​ថ្ងៃនេះ​គណៈកម្មាធិការ​មួយ​ចំនួន​ជាប់រវល់​មិន​បាន​ចូលរួម ដូច្នេះ​ត្រូវ​លើក​ទៅ​ធ្វើ​ពេល​ក្រោយ​។​ហើយ​រដ្ឋបាល​ខេត្ត​នឹង​ផ្តល់​ដំណឹង​ជូន​ពីរ​ថ្ងៃមុន ដើម្បី​រៀបចំ​កិច្ច​ការងារ​ឲ្យ​បាន​រលូន​៕​

អត្ថបទសរសេរ ដោយ