ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសាក​ថ្ម​ទូរស័ព្ទ​ក្បែរ​អាង​ត្រាំ​ទឹក​…​សូម​ប្រយ័ត្ន

5 ឆ្នាំ មុន

រុ​ស្ស៊ី​ ៖ តាម​ប្រភព​​​Metroបានឱ្យ​ដឹង​ថា ក្មេង​ស្រី​សិស្សសាលា​ម្នាក់​បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់ ក្រោយ​ពី​ធ្លាក់​ទូរស័ព្ទ​ដែល​កំពុង​សាក​ថ្មចូល​ទៅ​ក្នុង​អាង​ទឹក​ដែល​នាង​កំពុងត្រាំ​ ។ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ឈ្មោះ Yulia Vysotskaya…

រុ​ស្ស៊ី​ ៖ តាម​ប្រភព​​​Metroបានឱ្យ​ដឹង​ថា ក្មេង​ស្រី​សិស្សសាលា​ម្នាក់​បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់ ក្រោយ​ពី​ធ្លាក់​ទូរស័ព្ទ​ដែល​កំពុង​សាក​ថ្មចូល​ទៅ​ក្នុង​អាង​ទឹក​ដែល​នាង​កំពុងត្រាំ​ ។ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ឈ្មោះ Yulia Vysotskaya បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់​ នៅ​ក្នុងផ្ទះ​របស់​នាង​ឯ​Chebok​sary ប្រទេស​រុ​ស្ស៊ី​។ ម្តាយ​ឪពុក​របស់​នាង​បាន​ទូរស័ព្ទ​ហៅ​ឡានពេទ្យ​សង្គ្រោះ​បន្ទាន់​មក​ដែរ តែ​នាង​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​ជា​ផ្លូវការ​នៅ​កន្លែង​កើតហេតុ​។

នេះ​គឺជា​ករណី​ទី​៣​ហើយ ដែល​កើត​មាននៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី បើ​ទោះបីជា​មានការ​ប្រាប់​ជា​ដំណឹង​ឱ្យ​ប្រុង​ប្រយ័ត្ន​ក៏​ដោយ​។ កាលពី​ខែធ្នូ កីឡាករ​ក្បាច់​គុណ Irina Rybnikova អាយុ​១៥​ឆ្នាំ បាន​ស្លាប់​ភ្លាម​ៗ នៅ​ពេល​ប្រើប្រាស់​ទូរស័ព្ទ iPhone ពេល​កំពុង​សាក​ថ្ម​ក្បែរ​អាង​ត្រាំ​ទឹក ក្នុងផ្ទះ​របស់​នាង​ឯ Bratsk តំបន់ Siberia ប្រទេស​រុ​ស្ស៊ី​។

ករណី​មួយទៀត គឺ​កើតឡើង​ទៅ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ឈ្មោះ Kseniya P ដែល​នាង​ស្លាប់​ពេល​កំពុង​ប្រើ​កាស​ស្តាប់​ចម្រៀង​តាម​ទូរស័ព្ទ​របស់​នាង ដែល​កំពុង​សាក​ថ្ម​។ វិស្វករ​ខាង​អគ្គិសនី លោក Andrey Stan​ov​sky បាន​ប្រាប់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ថា ការ​ដេក​ត្រាំ​ទឹក​ពេល​កំពុង​លេង​ទូរស័ព្ទ ​ដែល​ជាប់​សាក​ថ្ម គឺ​ដូច​ជា​លេង​ចរន្តអគ្គិសនី​អ៊ីចឹង​» ។

ប្រធាន​ផ្នែក​វិទ្យុសកម្ម​និង​អគ្គិសនី​នៃ​សាកលវិទ្យាល័យ Irkutsk State University ប្រាប់​ថា «​ទឹក​គឺជា​សារធាតុ​ចម្លង​ដ៏​ល្អ ​។ ដូចនេះ ចរន្ត​នឹង​ឆ្លង​ភ្លាម ពេល​ទូរស័ព្ទ​ដែល​កំពុង​សាក​ថ្ម​ធ្លាក់​ចូល​។ ប្រសិនបើ​ទូរស័ព្ទ​របស់​លោក​អ្នក​មិន​ដោត​ចូល​ឌុ​យ​ចរន្ត ២២០​វ៉ុល​ទេ វា​មិន​អី​ទេ» ។ ចូរ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា

អត្ថបទសរសេរ ដោយ