ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​ប្រឆាំង​មហារីក​ អាច​ជួយ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​

10 ឆ្នាំ មុន

ពួក​អ្នក​ស្រាវ​ជ្រាវ​អា​មេរិក​បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ឱសថ​ប្រ​ឆាំង​មហារីក​មួយ​ប្រ​ភេទ​ដែល​ត្រូវ​បាន​គេ​អនុ​ម័ត​យក​ទៅ​ប្រើ​ប្រាស់​លើ​មនុស្ស​រួច​ស្រេច​ហើយ​នោះ​ មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ព្យា​​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម ។ ​ការ​ពិ​សោធ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ Stanford University ទៅ​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ​ថា ឱសថ​មាន​ឈ្មោះ​ Eylea ឬ Zaltrap

​ពួក​អ្នក​ស្រាវ​ជ្រាវ​អា​មេរិក​បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ឱសថ​ប្រ​ឆាំង​មហារីក​មួយ​ប្រ​ភេទ​ដែល​ត្រូវ​បាន​គេ​អនុ​ម័ត​យក​ទៅ​ប្រើ​ប្រាស់​លើ​មនុស្ស​រួច​ស្រេច​ហើយ​នោះ​ មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ព្យា​​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម ។ ​ការ​ពិ​សោធ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ Stanford University ទៅ​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ​ថា ឱសថ​មាន​ឈ្មោះ​ Eylea ឬ Zaltrap ដែល​ផ្សំពី​​សមាស​ធាតុ​គី​មី​តែ​មួយដូចគ្នាគឺ​​ Aflibercept មាន​ប្រ​សិទ្ធ​ភាព​រាំង​ខ្ទប់​ផ្លូវ​មូ​លេគុល​មួយ​ប្រ​ភេទ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​វិវឌ​្ឍ​ទៅ​ជា​ជំ​ងឺ​ទឹក​នោម​ផ្អែម ។

សាស្ត្រា​ចារ្យ Calvin Kuoសមាជិក​ក្រុម​ស្រាវ​ជ្រាវ​បាន​ថ្លែង​ថា ៖«ពួក​យើង​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ដែល​បាន​រក​ឃើញ​ថា ឱសថ​នេះ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្រើ​​សម្រាប់​​ព្យា​បាល​អ្នក​ជំ​ងឺ​មហារីក​ពោះ​វៀន​ធំ​និង​គល់​ពោះ​វៀន​ធំ​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​របស់​វា​លើ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ។ បើ​ទោះ​នេះ​ជា​ការ​ពិ​សោធ​លើ​សត្វ​កណ្តុរ ប៉ុន្តែ​ចំពោះ​មនុស្ស​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ »។

លោក​សាស្ត្រា​​ចារ្យ​បាន​បន្ត​ថា ៖«មាន​ការ​ងារ​ច្រើន​ទៀត​ក្នុង​ការ​បក​ស្រាយ​ការ​សិក្សា​លើ​សត្វ​កណ្តុរ​ទៅ​ជា​ការ​សិក្សា​លើ​មនុស្ស​ តែ​វា​ជា​រឿង​ចាប់​អា​រម្មណ៍​មួយ​ដែល​ត្រូវ​ស្វែង​យល់​ចំពោះ​ឱសថ Aflibercept លើ​ប្រ​សិទ្ធ​ភាព​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម »៕