ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អាន​ព័ត៌មាន​ទូរទស្សន៍​កូរ៉េ​បកអាក្រាត​ខ្ទេច​ រឿងអាស្រូវ​ថត​វី​ដេ​អូ​អាសអាភាស​ទុក

5 ឆ្នាំ មុន

នាង​ កាង គី​យុង​យុន (Kang Kyung-yoon) អ្នក​ប្រកាស​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ «SBS funE» របស់​កូរ៉េ​ខាងត្បូង​បាន​បកអាក្រាត​រឿងអាស្រូវ​របស់​លោក​ ​Jung…

នាង​ កាង គី​យុង​យុន (Kang Kyung-yoon) អ្នក​ប្រកាស​ព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍ «SBS funE» របស់​កូរ៉េ​ខាងត្បូង​បាន​បកអាក្រាត​រឿងអាស្រូវ​របស់​លោក​ ​Jung Joon Young ជាប់​ពាក់ព័ន្ធ​លើ​រឿង​ជួញដូរ​ផ្លូវភេទ ដោយ​បញ្ជាក់​ថា​ នាង​បាន​ប្រទះ​ឃើញ​នារី​រង​គ្រោះជា​ច្រើន​នាក់​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​អាសអាភាស ។ នាង​ទាំងនោះ​បាន​រៀបរាប់​ពី​ទុក្ខសោក​របស់​ខ្លួន ។

អ្នក​ប្រកាស​ព័ត៌មាន​រូប​នេះ​ថ្លែង​ថា «​ខ្ញុំ​បានឃើញ​នារី​រង​គ្រោះ​ដោយ​លោក ​Jung Joon Young ប្រហែល​៤-៥​នាក់​មក​ហើយ ពួក​គេ​ភាគច្រើន​ជា​និស្សិត មាន​អាយុ​ប្រហែល​២០​ឆ្នាំ​ ។

បើតាមនារី​រង​គ្រោះ​ម្នាក់​បានបញ្ជាក់​ថា «​បុរស​បង្កហេតុ (Jung Joon Young)​ បាន​ថត​វី​ដេ​អូ​ពេលដែលពួកគេរួមភេទជាមួយគ្នាទុក ហើយនាងបានប្រទះ​ឃើញ​ក្នុង​ពេល​មើល​ទូរស័ព្ទ​របស់​គេ​ ដោយរូបគេសន្យាថានឹងធ្វើឱ្យពួកនាងក្លាយជាតារាល្បីជាថ្នូរនឹងការរួមភេទនោះ» ។

អ្នក​ប្រកាស​ព័ត៌មាន​រូប​នេះ​បាន​បញ្ជាក់​ថា ប្រសិនបើជា​មនុស្ស​ធម្មតា​ប្រហែលជា​ព្រម​ទទួលយក​ការ​ណែនាំ និង​ឈប់​ប្រព្រឹត្តរឿង​បែប​នេះ ប៉ុន្តែ​សម្រាប់​លោក ​Jung Joon Young ជា​អ្នក​ផ្គើន​លើ​ការ​ស្នើ​សុំ​របស់​នារី​រង​គ្រោះ​ឲ្យ​លុប​ចោលនូវវីដេអូដែលលោកថតសកម្មភាពពេលរួមភេទ និង​បាន​ពឹង​ឲ្យ​មិត្តភក្ដិ​ផ្ញើ​រូប​អាសអាភាស​នេះ​មក​ឲ្យ​រូបគេ​វិញថែមទៀតផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ