​រួម​ភេទ​សោះ ​អាច​ជួយ​ដល់​សុខភាព​ដល់​ថ្នាក់នេះផង?


តាម​ប្រភពពី The Sunបានឱ្យ​ដឹង​ថា អ្នកជំនាញ​ខាង​ផ្លូវភេទ​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​អាច​ជួយ​ឱ្យ​យើង​មាន​អាកា​រៈ​ធូរស្រាល​ពីជំងឺ​​បាន ដោយសារ​តែ​វា​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ និងបញ្ចេញ​សារធាតុ​អា​ត្រេ​ណា​លី​ន ដែល​អាច​ឱ្យ​បាត់​តឹង​ច្រមុះ​។

តាម​ប្រសាសន៍​របស់​អ្នកជំនាញ​ផ្លូវភេទ លោក​វេជ្ជបណ្ឌិត Pam Spurr បានឱ្យ​ដឹង​ថា ការ​រួម​ភេទ​ ពិតជា​អាច​ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍​ប្រសើរ​មែន​ ។ លោកស្រី​ថា​​«​ពេល​មាន​មនុស្ស​នៅ​ក្បែរ​ថែទាំ ឱប​អង្អែល អាច​ជួយ​ដល់​សុខភាព​របស់​អ្នក​បាន ​។ មូលហេតុ​ដែល​អ្នកមាន​អារម្មណ៍​​ផ្លូវភេទ​កើនឡើង​ពេល​កំពុង​ឈឺ គឺ​មក​ពី​រាង​កាយ​អ្នកដឹង​ថា​ ការ​រួម​ភេទ​ល្អ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​» ។

ការ​សិក្សា​មួយ​បោះផ្សាយ​នៅ​ក្នុង​អត្ថបទ​របាយការណ៍​ចិត្ត​វិទ្យាបាន​រក​ឃើញ​ថា សិស្ស​ដែល​រួម​ភេទ​ម្តង​ទៅ​២​ដង ក្នុង​មួ​យស​ប្តា​ហ៍​មាន​កម្រិត​ប្រូតេអុីន និងប្រព័ន្ធ​ការពារ​អាចច្រើ​ង​ជាង​អ្នក​មិន​បាន​រួម​ភេទ ៣០%​។ នេះ​គឺ​បង្ហាញ​ថា ការ​រួម​ភេទ​ឱ្យ​បាន​សម្រេច​ដល់​កម្រិត​កំពូល គឺ​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​ ។ ចំពោះ​ការ​សិក្សា​មួយទៀត​វិញ បាន​បង្ហាញ​ថា​ការ​អោប​ថើប ក៏​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​អា បាន​ដែរ បើ​ទោះជា​មិន​បាន​រួម​ភេទ​ក៏​ដោយ​ ។

លោកស្រី​វេជ្ជបណ្ឌិត Pam ថា​៖ «​ការ​ធ្វើ​បែប​នេះ​ ធ្វើ​ឱ្យ​មានការ​បញ្ចេញ​អរ​ម៉ូ​ន​នៃ​សេចក្តី​ស្រឡាញ់ ហៅ​ថា​អុក​ស៊ី​តូ​ស៊ី​ន​។ វា​អាច​ឱ្យ​ប្រព័ន្ធ​ការពារ​អាចកើនឡើង​។ ដូចនេះ​អ្នក​អាច​ជួយ​ឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​បាត់​អាកា​រៈ​កណ្តាស់ ដោយ​គ្រាន់តែ​ឱប​ពួក​គេ​ជាមួយនឹង​សេចក្តី​ស្រឡាញ់​» ។

លោកស្រី​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា ការ​រួម​ភេទ​ដល់​កម្រិត​កំពូល​ធ្វើ​ឱ្យ​មានការ​បញ្ចេញ​អា​ត្រេ​ណា​លី​ន ច្រើន​សន្ធឹក ដែល​អាច​បំបាត់​ការ​តឹង​ច្រមុះ​។ ពិតជា​មិន​នឹក​ស្មានថា គ្រាន់តែ​រួម​ភេទ​សោះ​អាច​ជួយ​ដល់​សុខភាព​ដល់​ថ្នាក់នេះ​ ។

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ