ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហារ​​សម្បូរ​កា​ឡូ​រី 10ប្រ​ភេទ​ដែល​​គេ​មិន​គួរ​ទទួល​ទាន​មុន​​ពេល​ចូល​​ដំណេក​ ធ្វើ​ឱ្យ​ប្រព័ន្ធ​​រំលាយ​​អាហារ​​​បំពេញ​​មុខ​​ងារ​បង្ក​​ទៅ​ជា​​ចុក​ឆ្អល់​​ចុង​​ដង្ហើម​

10 ឆ្នាំ មុន

យោង​តាម​អ្នក​ជំ​នាញ​ផ្នែក​សុខ​ភាព​ចំណី​អាហារ​ឱ្យ​ដឹង​ថា ការ​ទទួល​ទាន​អា​ហារហើយ​ចូល​ដេក​ភ្លាម​មិន​ផ្តល់​ផល​ល្អ​ដល់​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​ឡើយ ជា​ពិ​សេស​គឺ​បណ្តា​អា​ហារ​ដែល​សម្បូរ​ខ្លាញ់​ច្រើន​ ។ ទទួល​ទាន​អា​ហារ​ទាំង​អស់​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ចុក​ឆ្អល់​ចុង​ដង្ហើម ។ ប្រ​សិន​ជា​អាច​ធ្វើ​ទៅ​បាន គេ​គួរ​ចូល​ដេក​ក្រោយ​ការ​ទទួល​​​ទាន​អា​ហារ​រួច​២ទៅ​៣​ម៉ោង ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ជំ​

យោង​តាម​អ្នក​ជំ​នាញ​ផ្នែក​សុខ​ភាព​ចំណី​អាហារ​ឱ្យ​ដឹង​ថា ការ​ទទួល​ទាន​អា​ហារហើយ​ចូល​ដេក​ភ្លាម​មិន​ផ្តល់​ផល​ល្អ​ដល់​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​ឡើយ ជា​ពិ​សេស​គឺ​បណ្តា​អា​ហារ​ដែល​សម្បូរ​ខ្លាញ់​ច្រើន​ ។ ទទួល​ទាន​អា​ហារ​ទាំង​អស់​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ចុក​ឆ្អល់​ចុង​ដង្ហើម ។ ប្រ​សិន​ជា​អាច​ធ្វើ​ទៅ​បាន គេ​គួរ​ចូល​ដេក​ក្រោយ​ការ​ទទួល​​​ទាន​អា​ហារ​រួច​២ទៅ​៣​ម៉ោង ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ជំ​នាញ​ដដែល​បាន​ស្នើ​ថា មាន​អា​ហារ​១០​ប្រ​ភេទ​ដែល​គេ​មិន​គួរ​ទទួល​ទាន​មុន​ពេល​ចូល​ដំណេក​ ។ អា​ហារ​ទាំង​នោះ​មាន​ ៖

១- ប៉ាស្តា ( Pasta) ៈ
ប៉ាស្តា​ជា​អា​ហារ​មួយ​ប្រ​ភេទ​ផ្ទុក​សារ​ធាតុ​ខ្លាញ់​ច្រើន​បំ​ផុត​ដែល​គេ​ចាំ​បាច់​ត្រូវ​តែ​ចៀស​វាង​ទទួល​ទាន​មុន​ពេល​ចូល​ដំណេក ។ វា​អាច​ជា​អាហារ​ប្រើ​ពេល​ខ្លី​ និង​មិន​ពិ​បាក​ក្នុង​ការ​ចម្អិន​ ប៉ុន្តែ​ចូរ​ចង​ចាំ​ថា សារ​ធាតុ​កា​បូ​អុី​ដ្រាដ​ដ៏​សម្បូរ​បែប​របស់​វា​នឹងបម្លែង​ទៅ​ជា​ខ្លាញ់​នៅ​ពេល​អ្នក​ទទួល​ទាន​ហើយ​ចូល​ដេក ។

២- ភី​ហ្សា (Pizza) ៈ
​ជា​អា​ហារ​ដែល​មាន​ការ​ពេញ​និ​យម​ខ្លាំង​ណាស់​ដែរ​នៅ​ទូ​ទាំង​ពិភព​លោក ។ ​យ៉ាង​ណា​ក៏​ដោយ​ វា​មិន​មែន​ជ​ាអា​ហារ​ដែល​ងាយ​ស្រួល​រំលាយ​នោះ​​ទេ​ ។ ទទួល​ទាន​អា​ហារ​បែប​នេះ​នឹង​ជំ​រុញ​ឱ្យ​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​របស់​អ្នក​បំពេញ​មុខ​ងារ​យ៉ាង​លំ​បាក​បំ​ផុត ។ បន្ថែម​ពី​នេះ វា​ផ្ទុក​សារ​ធាតុ​អា​ស៊ីដ​ក្នុង​កម្រិត​មួយ​ខ្ពស់​ ។ ដូច្នេះ​ទទួល​ទាន​ហើយ​ចូល​ដេក​ភ្លាម​នឹង​បង្កើន​ហានិភ័យ​ចុក​ឆ្អល់​ចុង​ដង្ហើម ។ 

៣- ស្ករ​គ្រាប់​គ្រប់​ប្រ​ភេទ ៈ
ទទួល​ទាន​ស្ករ​គ្រាប់​និង​អា​ហារ​មាន​ខ្លាញ់​ច្រើន​ជះ​ឥទ្ធិ​ពល​ដល់​រលក​ខួរ​ក្បាល​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​សុបិន​អា​ក្រក់ សម្រាក​មិន​បាន​ស្កប់​ស្កល់​ ។

៤- សាច់​ក្រ​ហម ៈ
បើ​ទោះ​ណា សាច់​ក្រ​ហម​ជា​ប្រ​ភព​ប្រូ​តេអុីន​និង​សារ​ធាតុ​ចិញ្ចឹម ប៉ុន្តែ​ការ​ទទួល​វា​ច្រើន​នឹង​រំខាន​ដល់​ដំណេក​របស់​អ្នក​ ។

៥- សូកូ​ឡា ៈ
សូកូ​ឡា​ពណ៌​ខ្មៅ​ផ្តល់​អត្ថ​ប្រ​យោជន៍​ខ្ពស់​បំផុត​ដល់​ខួរ​ក្បាល​និង​ការ​ចង​ចាំ​ ប៉ុន្តែ​ព្រម​ពេល​ជា​មួយ​គ្នានេះ​ វា​ក៏​ផ្តល់​ផល​អា​ក្រក់​ដល់​ទំ​ហំ​ចង្កេះ​របស់​អ្នក​ផងដែរ​(​ធ្វើ​ឱ្យ​ធាត់​)​ ប្រ​សិន​ជា​ទទួល​ទាន​នៅ​ពេល​យប់ ។ ចូរ​ចង​ចាំ​ថា បរិមាណ​​កាឡូ​រី​ដ៏​លើស​លប់​របស់​វា​នឹង​បម្លែង​ទៅ​ជា​ខ្លាញ់​នៅ​ពេល​រាង​កាយ​របស់​អ្នក​សម្រាក ។ ហេតុ​ផល​មួយ​ទៀត​ដែល​អ្នក​មិន​គួរ​ទទួល​ទាន​សូ​កូ​ឡា​ពណ៌​ខ្មៅ​មុន​ពេល​ចូល​ដេក ក៏​ព្រោះ​វា​ផ្ទុក​សារ​ធាតុ​កា​ហ្វេអុីន​ច្រើន​ដែល​នឹង​រំ​ខាន​ដល់​ដំណេក​របស់​អ្នក ។

៦- ពពួក​បន្លែ​មួយ​ចំ​នួន ៈ
ពិត​ណាស់​ បន្លែ​ជា​ប្រ​ភព​ដែល​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ តែ​ជាជម្រើស​ល្អ​ អ្នក​មិន​គួរ​ទទួល​ទាន​វា​មុន​ពេល​ចូល​ដេក​នោះ​ទេ ។ ខ្ទឹម​បា​រាំង ផ្កា​ខាត់​ណា​ខៀវ​និង​ស្ពែក្តោប​ជា​ដើម​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​សរ​សៃ​យ៉ាង​ខ្ពស់​ ហើយ​ដែល​សារ​ធាតុ​នេះ​ធ្វើ​ឱ្យ​អ្នក​ទទួល​ទាន​ឆ្អែត​បាន​យូរ​ ។ ទោះ​ជា​យ៉ាង​ណា ការ​ទទួល​ទាន​វា​ក្នុង​ពេល​យប់​វិញ​ ដំណើររំ​លាយ​របស់​វា​គឺ​យឺត​ជាង​ក្នុង​ពេល​ថ្ងៃ​ នឹង​អាច​បណ្តាលឱ្យ​អ្នក​ហើមពោះ​ ។

៧- សារ​ធាតុ​ស្រ​វឹង​គ្រប់​ប្រ​ភេទ ៈ
ទទួល​ស្រា​អាច​រំ​ខាន​ដល់​ដំ​ណេក​ ធ្វើ​ឱ្យ​អ្នក​ចេញ​ញើស​ច្រើន​ក្នុង​ពេល​យប់​ ហើយ​នឹង​ធ្វើ​ឱ្យ​អ្នក​ឧហ្សា​ហ៍​ភ្ញាក់​ផងដែរ ។ ដោយ​ឡែក​សម្រាប់​អា​ហារ​៣ប្រ​ភេទ​ផ្សេង​ទៀត​មាន​ដូចជា Cheeseburgers  ទឹក​ម្ទេស និង​ពពួក​អា​ហារ​សម្រន់​ផ្សេងៗ ៕