ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សូរ​សំឡេង​យំ​ក្នុង​គំនរ​សំរាម​ស្មាន​តែ​ឆ្មា លុះ​ដើរទៅ​កាយ​មើល ទើប​ដឹង​…​គួរ​ឱ្យ​អាណិត​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទារិកា​ម្នាក់​ត្រូវ​បាន​អ្នក​ដើរ​រើស​អេ​ត​ចាយ​២​នាក់​ប្រទះ​ឃើញ​ដេក​យំ​នៅ​ក្នុង​គំនរ​សំរាម មើលទៅ​គួរ​អោយ​សង្វេគ និង​ខ្លោចចិត្ត​បំផុត នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ ទារិកា​ម្នាក់​ត្រូវ​បាន​អ្នក​ដើរ​រើស​អេ​ត​ចាយ​២​នាក់​ប្រទះ​ឃើញ​ដេក​យំ​នៅ​ក្នុង​គំនរ​សំរាម មើលទៅ​គួរ​អោយ​សង្វេគ និង​ខ្លោចចិត្ត​បំផុត នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែ​មិ​នា ឆ្នាំ​២០១៩ ។

បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​បញ្ញា អាយុ​៣០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ភឿន តួ ។

តាម​ការ​រៀបរាប់​របស់​បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ទាំង​២​នាក់​ខាងលើ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ពួក​គាត់​ទើបតែ​ត្រឡប់​មក​ពី​រើស​អេ​ត​ចាយ​វិញ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ ដោយ​ជិះ​កាត់​ផ្លូវ​៦០​ម៉ែត្រ លុះ​មក​ដល់​ចំណុច​គំនរ​សំរាម ស្រាប់តែ​ពួក​គាត់​ឮ​សូរ​សម្លេង​យំ​ចេញពី​ក្នុង​ថង់​សំរាម​ខ្មៅ​មួយ​យ៉ាង​ខ្លាំង​ៗ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ឮ​សំឡេង​យំ​នោះ ពួក​គាត់​គិត​ថា​សត្វ​ឆ្មា​យំ ព្រោះ​សំឡេង​យំ​នោះ​គឺ​ដូច​ឆ្មា​ណាស់ ។ ដោយ​មិន​អស់ចិត្ត​ពួក​គាត់​ទាំង​២​នាក់​ក៏​ដើរទៅ​កាយ​ថង់​សំរាម​នោះ​មើល ក៏​ប្រទះ​ឃើញ​ទារិកា​ម្នាក់​ត្រូវ​គេ​យក​មក​បោះចោល​ក្នុង​គំនរ​សំរាម ដែល​មើលទៅ​គួរ​អោយ​សង្វេគ និង​ខ្លោចចិត្ត គួរ​អោយ​អាណិត​បំផុត​នោះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ពួក​គាត់​មិន​ស្គាល់​លេខ​សមត្ថកិច្ច និង​មិន​ស្គាល់​អ្នក​ភូមិ​ក្បែរ​នោះ​ផង​នោះ ពួក​គាត់​ក៏​សម្រេចចិត្ត​លើក​ទារិកា​ដាក់​ក្នុង​រ៉ឺ​ម៉ក​អេ​ត​ចាយ​របស់​ពួក​គាត់ ហើយ​ដឹក​យក​ទៅ​កាន់​វិទ្យុ ABC ដើម្បី​ប្រគល់​ជូន​ក្រុមការងារ​នៃ​វិទ្យុ​នេះ អោយ​ជួយ​សង្គ្រោះ​ទារិកា​ខាងលើ​បន្ថែម​ផង ព្រោះ​ពួក​គាត់​មិន​អាច​ជួយ​អ្វី​លើស​ពី​ហ្នឹង​បាន​ទៀត​ទេ ។

ភ្លាម​ៗ​នោះ​បន្ទាប់​ពី​ទទួល​បាន​ទារិកា​ខាងលើ​ពី​បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ចិត្តល្អ​ទាំង​២​នាក់​ខាងលើ​ហើយ​នោះ ក្រុមការងារ​នៃ​វិទ្យុ ABC ក៏​បាន​ដឹក​ទារិកា​ខាងលើ​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ព្រោះតែ​ទារិកា​ខាងលើ​ហាក់​ដកដង្ហើម​មិន​ដល់​គ្នា និង​ផ្ទៃមុខ​មើលទៅ​ស្លេកស្លាំង​អស់​ទៅ​ហើយ​ដែរ ។

គិត​មក​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ដដែល​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ថា ទារិកា​ខាងលើ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ព័ត៌មាន​បន្ថែម​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ