ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​ មែនៗ​…Justin Bieber និង Hailey Baldwin ចង់​លែងលះ​គ្នា !

5 ឆ្នាំ មុន

ភាព​ផ្អែមល្ហែម​រវាង​ Justin Bieber និង Hailey Baldwin កំពុង​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ព្រោះ​មាន​ពេល​ខ្លះ​ល្អ​ខ្លះ​ទៀត​អាក្រក់ ប៉ុន្តែ​សម្រាប់​ Justin Bieber…

ភាព​ផ្អែមល្ហែម​រវាង​ Justin Bieber និង Hailey Baldwin កំពុង​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ព្រោះ​មាន​ពេល​ខ្លះ​ល្អ​ខ្លះ​ទៀត​អាក្រក់ ប៉ុន្តែ​សម្រាប់​ Justin Bieber កំពុង​មាន​វិបត្តិ​ផ្ទាល់ខ្លួន​ដោយ​សារ​​មាន​អាការ​សោកសៅ និង​បង្ក​ផល​ប៉ះពាល់​ដល់​អនាគត​របស់​ក្រុម​គ្រួសារ មាន​ន័យ​ថា​នាង​ Hailey Baldwin ​កំពុង​ចាប់​គិត​ពី​រឿង​ចែកផ្លូវ​គ្នា ។

រឿងរ៉ាវ​នេះ​មិនមែន​ជា​ការ​ប៉ាន់​ប្រមាណ ព្រោះ​តាម​ការ​វិភាគ​របស់​នាង​ Wendy Williams បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​អាការ​នៅ​ក្នុង​ជីវិត អាច​បង្ក​ឲ្យ​នាង Hailey Baldwin ​សម្រេចចិត្ត​ចែកផ្លូវ​ជាមួយ​ Justin Bieber ។

តាមប្រភពពី «Hollywood Life» ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា​«Justin Bieber និង Hailey Baldwin ប្រហែលជា​ស្លុតចិត្ត​ក្រោយ​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​បច្ចុប្បន្ន​តារា​ម៉ូ​ដ​សំបូរ​មន្ត​ស្នេហ៍​រូប​នេះ​រកកលនឹង​លែងលះ​ជាមួយ​ Hailey Baldwin ដោយសារ​ខាង​បុរស​កំពុង​កើត​អាការ​តប់ប្រមល់​នៅ​ក្នុង​ចិត្ត» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ