ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​ភាព​លេង​កម្សាន្ត​ជួយ​ឱ្យ​ការ​សិក្សា​របស់​កុមារ​មាន​ភាព​ល្អ​ប្រសើរ​

10 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា សកម្ម​ភាព​លេង​កម្សាន្ត​នៅ​ទី​ធ្លា​ផ្សេង​ៗ​ខាង​ក្រៅផ្ទះ​​ឬ​ថ្នាក់​រៀន​អាចជួយ​ធ្វើ​ឱ្យ​​ការ​សិក្សា​រៀន​សូត្រ​របស់​កុ​មារ​និង​ក្មេង​វ័យ​ជំ​ទង់មាន​ភាព​ល្អ​ប្រ​សើរ​ឡើង ។ ការ​ពិនិត្យ​សើរើ​​ឡើង​វិញ​នូវ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ពី​លើកមុនៗ​ដោយ​ក្រុម​វិទ្យា​សាស្ត្រ​នៅ​ប្រទេស​ហូ​ឡង់​​ រក​ឃើញ​ថា ការ​ធ្វើ​សកម្ម​ភាព​ផ្នែក​រាង​កាយ​អាច​ជួយ​ធ្វើ​​ឱ្យ​ល្អ​ប្រ​សើរដល់​​សមិទ្ធ​​ផល​នៃ​​ការ​

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា សកម្ម​ភាព​លេង​កម្សាន្ត​នៅ​ទី​ធ្លា​ផ្សេង​ៗ​ខាង​ក្រៅផ្ទះ​​ឬ​ថ្នាក់​រៀន​អាចជួយ​ធ្វើ​ឱ្យ​​ការ​សិក្សា​រៀន​សូត្រ​របស់​កុ​មារ​និង​ក្មេង​វ័យ​ជំ​ទង់មាន​ភាព​ល្អ​ប្រ​សើរ​ឡើង ។ ការ​ពិនិត្យ​សើរើ​​ឡើង​វិញ​នូវ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ពី​លើកមុនៗ​ដោយ​ក្រុម​វិទ្យា​សាស្ត្រ​នៅ​ប្រទេស​ហូ​ឡង់​​ រក​ឃើញ​ថា ការ​ធ្វើ​សកម្ម​ភាព​ផ្នែក​រាង​កាយ​អាច​ជួយ​ធ្វើ​​ឱ្យ​ល្អ​ប្រ​សើរដល់​​សមិទ្ធ​​ផល​នៃ​​ការ​សិក្សា​រៀន​សូត្រ​របស់​កុ​មា​រ​និង​ក្មេង​វ័យ​ជំ​ទង់​ ។​

​លោក​វេជ្ជ​បណ្ឌិត Amika Singh អ្នក​ដឹក​នាំ​ការ​សិក្សា​មក​ពី​សាកល​វិទ្យា​ល័យ Vije Univer-sity Medical Centerនៅ​ក្នុង​ទី​ក្រុង​អាំ​ស្ទែ​​ដាំ​ បាន​ថ្លែង​ថា​ ៖ «យោង​លើ​ការ​ធ្វើ​សំយោគ​ភស្តុ​តាង​ដ៏​ជាក់​ច្បាស់​បំ​ផុត​  យើង​ក៏​បាន​មើល​ឃើញ​ភស្តុ​តាង​ថ្មី​ចុង​ក្រោយ​មួយ​ទៀត​អំពី​ទំ​នាក់​ទំ​នង​​វិជ្ជ​មានរវាង​​សកម្ម​ភាព​រាង​កាយ​និង​ការរៀន​សូត្រ​ ។ ភស្តុ​តាង​បាន​បញ្ជាក់​ថា កុមារ​ដែល​កាន់​តែ​មាន​សកម្ម​ភា​ព​រាង​កាយ​ច្រើន ការ​សិក្សា​របស់​ពួក​គេ​ក៏​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង» ។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា លំ​ហាត់​ប្រាណ​អាច​ជួយ​ដល់​សមត្ថភាព​ផ្លូវ​ចិត្ត​តាម​រយ​ៈ​ការ​បង្កើន​លំ​ហូរ​ឈាម​និង​អុក​ស៊ី​សែន​​ទៅ​ផ្គត់​ផ្គង់​ខួរ​ក្បាល​បាន​គ្រប់​គ្រាន់​ កាត់​បន្ថយ​រោគ​ Stress​ និង​ធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​មាន​ភាព​ល្អ​ប្រ​សើរ​ ។ បន្ថែម​ពី​លើ​នេះ​ទៀត​ សកម្ម​ភាព​ផ្នែក​រាង​កាយ​ក៏​អាច​ជួយ​បង្កើន​កម្រិត​លូត​លាស់​ផ្នែក​ផ្សេង​ៗ​ទៀត​ដែល​អាច​ជួយ​បង្កើត​កោ​សិ​កា​សរសៃ​ប្រសាទ​ថ្មី​ៗ​ផង​ដែរ ។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​​ថា​ នឹង​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ដោយ​ប្រើ​វិ​ធី​សាស្ត្រ​ទំនើប​ជាង​លើក​នេះ​​ ទៅ​លើ​ទំ​នាក់​ទំនង​សកម្ម​ភាព​រាង​កាយ​ និង​លទ្ធផល​នៃ​ការ​សិក្សា​រៀន​សូត្រ ៕