ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំដិល​ខ្លួន​ក្រោម​កម្តៅ​ថ្ងៃ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះ​ដូង​និង​ការ​ស្លា.ប់​មុន​អាយុ​

10 ឆ្នាំ មុន

ដំបូន្មាន​ពី​អ្នក​ជំ​នាញ​ដែល​ឱ្យ​មនុស្ស​ទូ​ទៅ​គួរ​ចៀស​វាង​កម្តៅ​ថ្ងៃ​បាន​ក្លាយ​ជា​មន្ទិល​សង្ស័យ​ក្រោយ​ពី​ការ​សិក្សា​​មួយ​បញ្ជាក់​ថា សំ​ដិល​ខ្លួន​ក្រោម​ពន្លឺ​ថ្ងៃ​ផ្តល់​អត្ថ​ប្រ​យោជ​ន៍​ចំ​ពោះ​សុខភាព ។បើ​ទោះ​ជា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​ជា​មួយ​មហារីក​ស្បែកក្តី​ តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​នេះ​រក​ឃើញ​ថា ការ​ឱ្យ​ខ្លួន​ប្រាណ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ទំនង​ជាអាច​​កាត់​បន្ថយ​ហា​និភ័យ​ពី​ជំ​ងឺ​គាំង​បេះ​ដូង​និង​ការ​ស្លា.ប់​មុន​

ដំបូន្មាន​ពី​អ្នក​ជំ​នាញ​ដែល​ឱ្យ​មនុស្ស​ទូ​ទៅ​គួរ​ចៀស​វាង​កម្តៅ​ថ្ងៃ​បាន​ក្លាយ​ជា​មន្ទិល​សង្ស័យ​ក្រោយ​ពី​ការ​សិក្សា​​មួយ​បញ្ជាក់​ថា សំ​ដិល​ខ្លួន​ក្រោម​ពន្លឺ​ថ្ងៃ​ផ្តល់​អត្ថ​ប្រ​យោជ​ន៍​ចំ​ពោះ​សុខភាព ។បើ​ទោះ​ជា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​ជា​មួយ​មហារីក​ស្បែកក្តី​ តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​នេះ​រក​ឃើញ​ថា ការ​ឱ្យ​ខ្លួន​ប្រាណ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ទំនង​ជាអាច​​កាត់​បន្ថយ​ហា​និភ័យ​ពី​ជំ​ងឺ​គាំង​បេះ​ដូង​និង​ការ​ស្លាប់​មុន​អា​យុ​បាន ។

ក្រោយ​ពី​ការ​វិ​ភាគ​ទៅ​លើ​កំណត់​ត្រា​សុខ​ភាព​របស់​មនុស្ស​វ័យ​៤០​ឆ្នាំ​ឡើង​ទៅ​ជាង​៤​លាននាក់ ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ University of Copenhagen ប្រ​ទេស​ដាណឺ​ម៉ាក​រក​ឃើញ​ថា អ្នក​ដែល​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ប្រឈម​នឹង​ជំ​ងឺ​គាំង​បេះ​ដូង​តិច​ជាង​៤​ភាគ​រយ​ធៀប​នឹង​ក្រុម​ដែល​មិន​សូវ​ត្រូវ​កម្តៅ​ថ្ងៃ ខណៈ​អត្រា​ប្រ​ឈម​នឹង​ការ​ស្លាប់​ទាំង​វ័យ​ក្មេង​មាន​ប្រហែល​ជា​ពាក់​កណ្តាល​ប៉ុណ្ណោះ ។ មួយ​វិញ​ទៀត​ អ្នក​ដែល​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ ឆ្អឹង​របស់​គេ​មាន​ភាព​រឹងមាំ​ខ្លាំង ។

សរ​សេ​រ​នៅ​ក្នុង​របាយ​ការ​ណ៍​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​ International Journal of Epidemiology ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា៖ «ទិន្នន័យ​ជា​ទូ​ទៅ​បាន​បង្ហាញ​ដោយ​ត្រង់​ថា ការ​សំ​ដិល​ខ្លួន​ក្រោម​ពន្លឺ​ថ្ងៃ​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សុខ​ភាព​ ។ ហេតុ​ដូច្នេះ​ ដំបូន្មាន​ពី​ក្រុម​អ្នក​ជំនាញ​ដែល​ឱ្យ​មនុស្ស​ទូ​ទៅ​គួរ​ចៀស​វាង​កម្តៅ​ថ្ងៃ​អាច​ក្លាយ​ជា​ការ​មន្ទិល​សង្ស័យ​»។

យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​អ្នក​ជំ​នាញ​អង់​គ្លេស​បាន​សង្កត់​ធ្ងន់​ថា មហារីក​ស្បែក​បណ្តាល​មក​ពី​កាំ​រស្មី​យូ​វី​ពិត​ជា​មាន​សភាព​ធំ​ធេង ។ វេជ្ជ​បណ្ឌិត Claire Knight​មក​ពី​មូល​និធិ​ស្រាវ​ជ្រាវ​មហារីក​ចក្រ​ភព​អង់​គ្លេស​បាន​ថ្លែង​ថា​៖«ការ​ប៉ះ​ត្រូវ​កាំ​រស្មី​យូវី​របស់​ព្រះ​អា​ទិត្យ​គឺ​ជា​មូល​ហេតុ​ចម្បង​របស់​មហា​រីក​ស្បែក ។ យើង​ទាំង​អស់​គ្នា​ពិត​ជា​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ពន្លឺ​ព្រះ​អា​ទិត្យ​ដើម្បី​ផលិត​វី​តា​មីន D ដែល​ជា​តម្រូវ​ការ​ជី​វិត​ជា​ពិសេស​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ ។ ប៉ុន្តែ​ គន្លឹះ​សំ​ខាន់​គឺ​ទទួល​ពន្លឺ​ថ្ងៃ​ដោយ​សុ​វិត្ថិ​ភាព​មិន​បណ្តាល​ឱ្យ​ស្បែក​រលាក​ជាំ» ៕