ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​អាហរ​សម្រន់​រស់​ជាតិ​ផ្អែម​​ញឹក​ញាប់​បង្កើន​អត្រា​​កើត​ជំងឺ​មហា​រីក​​ស្បូន​33​​ភាគ​រយ​

10 ឆ្នាំ មុន

តាម​ការ​សិក្សា​ថ្មី​មួយ​បានបង្ហាញ​ថា ស្ត្រី​ទទួល​ទាន​អា​ហារ​សម្រន់​មាន​ដូចជា​ នំ​​ប៊ី​ស្គីត​ នំ​ឃេក ឬ​នំ​ប៉័ងផ្អែម​​ជា​ប្រចាំ​ អាច​បង្កើន​ឱកាស​កើត​ជំ​ងឺ​មហារីក​ស្បូន​​ដល់​ទៅ​៣៣ភាគ​រយ​ ។ អត្រា​នៃ​ការ​កើត​ជំ​ងឺនេះ​ អាច​ឡើង​ដល់​៤២ភាគ​រយ​ប្រ​សិន​ជា​គេ​ទទួល​ទាន​ប្រភេទ​អា​ហារ​ទាំង​អស់​នេះ​ច្រើន​ជាង​៣ដង​ក្នុង​មួយ​សប្តាហ៍​ ។

តាម​ការ​សិក្សា​ថ្មី​មួយ​បានបង្ហាញ​ថា ស្ត្រី​ទទួល​ទាន​អា​ហារ​សម្រន់​មាន​ដូចជា​ នំ​​ប៊ី​ស្គីត​ នំ​ឃេក ឬ​នំ​ប៉័ងផ្អែម​​ជា​ប្រចាំ​ អាច​បង្កើន​ឱកាស​កើត​ជំ​ងឺ​មហារីក​ស្បូន​​ដល់​ទៅ​៣៣ភាគ​រយ​ ។ អត្រា​នៃ​ការ​កើត​ជំ​ងឺនេះ​ អាច​ឡើង​ដល់​៤២ភាគ​រយ​ប្រ​សិន​ជា​គេ​ទទួល​ទាន​ប្រភេទ​អា​ហារ​ទាំង​អស់​នេះ​ច្រើន​ជាង​៣ដង​ក្នុង​មួយ​សប្តាហ៍​ ។

លទ្ធផល​នៃ​ការ​សិក្សាដែល​​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រមក​ពី​វិទ្យា​​ស្ថាន​ Karolin​ska​ប្រទេស​ស៊ុយអែត​​​ដែល​​បាន​ចំណាយ​ពេល​​ជាច្រើន​ឆ្នាំ​បាន​​​​សិក្សា​លើ​ទិន្នន័យ​ព័ត៌​មាន​របស់​បណ្តា​ស្ត្រី​រាប់​ម៉ឺន​​​នាក់​ចន្លោះពី​​ឆ្នាំ​១៩៨៧​ដល់​​ឆ្នាំ​១៩៩០ ។ ចុះផ្សាយ​នៅ​​ក្នុង​ព្រឹត្តិ​បត្រ ​Cancer Epidemiology,Biomarkers and Prevention​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​​​ថា នៅ​មាន​ផល​ប៉ះ​ពាល់​ជាច្រើន​យ៉ាង​ទៀត​ដែល​ប្រភេទ​អា​ហារ​សម្រន់​មាន​រសជាតិ​ផ្អែម​មាន​ចំពោះ​រាង​កាយ​មនុស្ស​ ។

ទី​១គឺ​ជាតិ​ស្ករច្រើន​លើស​លប់​នឹង​ធ្វើ​ឱ្យ​​រាង​កាយ​បញ្ចេញ​អ័រ​ម៉ូន​អាំង​ស៊ុយលីន​កាន់​តែ​ច្រើន​ហើយ​អាច​បណ្តាល​​ឱ្យកោសិ​កា​កើន​ឡើង​ច្រើន​លើស​លប់​​នៅ​ក្នុង​ endometrium​ដែល​ជា​ភ្នាសខាង​ក្នុង​របស់​ស្បូន​ស្ត្រី​ ។​ ចំណែក​បញ្ហា​ទី​​២​នឹង​ជួយ​ជំ​រុញ​កម្រិត​អ័រ​ម៉ូន ​oestrogenដែល​ត្រូវ​បាន​បង្ហាញ​ថា​ ជា​គន្លឹះ​នៃការ​លូត​លាស់​ដែល​មិន​អាច​គ្រប់​គ្រង​បាន​របស់​កោ​សិកា​ទាំង​ឡាយ​ ។​
លោក​ស្រី​ យីន​កា អេបូ​នា យក​ព័ត៌​មាន​​សុខភាព​របស់​មូល​និធិ​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​ចក្រភព​អង់​គ្លេស​បាន​ថ្លែង​ថា​ រក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ថេរ​ព្រម​ទាំង​ហាត់​ប្រាណ​ជាប្រចាំ​គឺ​ជា​មធ្យោ​បាយ​ដ៏​ល្អ​បំ​ផុត​ក្នុង​ការ​កាត់​បន្ថយ​ឱកាស​កើត​​ជំ​ងឺ​មហារីក​ស្បូន​ ។

ទោះ​ជា​យ៉ាង​ណា​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​ពណ៌​នា​ពី​ទំ​ហំ​នៃ​​ការ​ប៉ះ​ពាល់​នេះ​ថា​មិន​ជា​ខ្លាំង​ប៉ុន្មាន​ទេ​ ។ ផល​ប៉ះ​ពាល់​នេះទាម​ទារ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​។ ចំណែក​បណ្តា​ក្រុម​អ្នក​ជំ​នាញ​ខាង​ជំ​ងឺ​មហារីក​របស់​អង់​គ្លេស​បាន​សង្កត់​ធ្ងន់​ថា វា​ដូចជា​ឆាប់​រហ័ស​ពេក​ដែល​ទាញ​ការ​សន្និដ្ឋាន​ពី​ផល​ប៉ះ​ពាល់​ដ៏​មុត​មាំ​បែបនេះ​នោះ ៕