ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្រមាន​ពី​ការ​ Hack យកទិន្នន័យពីនាឡិកា Smartwatch របស់​អ្នក

5 ឆ្នាំ មុន

អ្នក​ប្រហែលជា​ចំណាយពេល​មួយ​ចំនួន​លើ​នាឡិកា Smartwatch របស់​អ្នកជា​រៀងរាល់ថ្ងៃ​ដើម្បី​ឆែក​អ៊ីមែល ទទួល​ទូរស័ព្ទ ឬ​ស្តាប់​បទ​ចម្រៀង​ផ្សេង​ៗ ប៉ុន្តែ​តើ​អ្នកសុខ​ចិត្ត​លះបង់​សន្តិសុខ​មួយ​ចំនួន​ទេ? ក្រុម​តាមដាន​ជុំវិញ​ពិភពលោក​កំពុង​តែ​ព្រមាន​ដល់​អ្នក​ប្រើប្រាស់​ទាក់ទិន​នឹង​បញ្ហា​ព័ត៌មាន​ឯកជន​ព្រោះ​ឧបករណ៍​អេ​ឡិច​ត្រូ​ណិ​ច​ថ្មី​ៗ​បន្ត​ចូល​ក្នុង​ទីផ្សារ​។ កាលពី​ឆ្នាំ ២០១៧ ក្រុមប្រឹក្សា​តំណាង​អតិថិជន…

អ្នក​ប្រហែលជា​ចំណាយពេល​មួយ​ចំនួន​លើ​នាឡិកា Smartwatch របស់​អ្នកជា​រៀងរាល់ថ្ងៃ​ដើម្បី​ឆែក​អ៊ីមែល ទទួល​ទូរស័ព្ទ ឬ​ស្តាប់​បទ​ចម្រៀង​ផ្សេង​ៗ ប៉ុន្តែ​តើ​អ្នកសុខ​ចិត្ត​លះបង់​សន្តិសុខ​មួយ​ចំនួន​ទេ?

ក្រុម​តាមដាន​ជុំវិញ​ពិភពលោក​កំពុង​តែ​ព្រមាន​ដល់​អ្នក​ប្រើប្រាស់​ទាក់ទិន​នឹង​បញ្ហា​ព័ត៌មាន​ឯកជន​ព្រោះ​ឧបករណ៍​អេ​ឡិច​ត្រូ​ណិ​ច​ថ្មី​ៗ​បន្ត​ចូល​ក្នុង​ទីផ្សារ​។

កាលពី​ឆ្នាំ ២០១៧ ក្រុមប្រឹក្សា​តំណាង​អតិថិជន Norwegian Consumer Council និង​ក្រុមហ៊ុន​សន្តិសុខ​ក្នុង​ចក្រភព​អង់គ្លេស​បាន​ធ្វើការ​សាកល្បង​លើ​នាឡិកា Smartwatch ចំនួន​៤​ប្រភេទ​ដែល​ត្រូវ​បាន​លក់​សម្រាប់​កុមារ​ប្រើប្រាស់​។

ការ​សិក្សា​បាន​បង្ហាញ​ថា​ឧបករណ៍​ទាំងនោះ​មាន​បញ្ហា​ផ្នែក​សន្តិសុខ​ជា​ច្រើន​ដែល​បង្កើត​ឱកាស​សម្រាប់ Hacker ក្នុង​ការ​ដឹង​ពី​ទីតាំង​របស់​កុមារ និង​អាច​ស្តាប់​លឺ​សម្លេង​កុមារ​ផង​ដែរ​។

លោក Peter Griffin ដែល​ជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​បាន​និយាយ​ថា​អតិថិជន​កាន់តែ​ជឿជាក់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​កាន់តែ​ច្រើន​ក្នុង​ការ​ការពារ​ភាព​ឯកជន​របស់​ពួក​គេ​។

លោក​បាន​បន្ត​ថា «​អ្វី​ដែល​មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​ប្រើប្រាស់​គឺ​ឧបករណ៍​វៃឆ្លាត​ក្នុងផ្ទះ​។ វា​មាន​ព័ត៌មានឯ​ក​ជន​ជា​ច្រើន​ដូច​ជា​ជម្រើស​ផលិតផល​របស់​អ្នក ទីតាំង រូបភាព ប្រតិទិន អ៊ីមែល និង​ព័ត៌មាន​សម្រាប់​ទាក់ទង​ផ្សេង​ៗ​ជាដើម​»។

លោក​បាន​បន្ថែម​ថា ​ឧបករណ៍​ទាំងនេះ​ភាគ​ជ្រើ​ន​ពឹងផ្អែក​លើ​បច្ចេកវិទ្យា Artificial Intelligence ដើម្បី​វិវដ្ដ​ទៅ​មុខ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាច​កាត់​បន្ថយ​តម្លៃ​ឧបករណ៍​របស់​ពួក​គេ​ដើម្បី​ទាក់ទាញ​អតិថិជន​កាន់តែ​ច្រើន​ដើម្បី AI អាច​អភិវឌ្ឍន៍​បាន​។

លោក​បាន​និយាយ​ទៀត​ថា ព័ត៌មាន​អាច​ត្រូវ​បាន​កត់ត្រា​ពី​ប្រដាប់ប្រដា​ក្មេង​លេង​ព្រោះ​ក្រុមហ៊ុន​ផលិត​មិន​មាន​ទ្រង់ទ្រាយ​ធំ​ដូច​ជា Microsoft, Amazon ឬ Google ទេ​ដូច្នេះ​ពួក​គេ​អាច​មាន​បញ្ហា​ផ្នែក​សន្តិសុខ​ច្រើន​។

លោក Griffin បាន​និយាយ​ថា ក្នុង​ពិភពលោក​ដែល​ព័ត៌មាន និង​ទិន្នន័យ​កាន់តែ​មាន​សារៈសំខាន់ វិធីសាស្ត្រ​ដែល​ល្អ​ជាងគេ​ក្នុង​ការ​ការពារ​វា​គឺ​ប្រើ​លេខ​សម្ងាត់​រឹង​មាំ និង​ប្តូរ​វា​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ