ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្នា​ដើរ​វង្វេង​ទាល់តែ​ឃ្លាន​ដាច់​ពោះ​​ស្លា.ប់​ក្នុង​ចម្ការ…

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ​អាណិត​ណាស់ កូន​គេ​កូន​យើង​អាយុ​ទើប​១៨​ខែ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី​ត្រពាំង​ត្រ​យ៉ង ស្ថិត​ក្នុងភូមិអន្លង់​ស្វាយ ឃុំ​អូរ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជា​ចម្ការ​ស្វាយចន្ទី​របស់​អ្នក​ស្រី នួន…

ខេត្តស្ទឹងត្រែង ៖ ​អាណិត​ណាស់ កូន​គេ​កូន​យើង​អាយុ​ទើប​១៨​ខែ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី​ត្រពាំង​ត្រ​យ៉ង ស្ថិត​ក្នុងភូមិអន្លង់​ស្វាយ ឃុំ​អូរ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជា​ចម្ការ​ស្វាយចន្ទី​របស់​អ្នក​ស្រី នួន ម៉ៅ ។ បើ​តាម​សមត្ថកិច្ច​និយាយ​ថា ក្មេង​ប្រុស​នេះ​ឈ្មោះ វ​ណ្ណា ពេ​ជ្ជ​រ៉ា អាយុ​១៨​ខែ ស្លាប់​ដោយ​មូលហេតុ​អត់​អាហារ ព្រោះតែ​វង្វេង​ឪពុក​ម្តាយ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា កាលពីវេលា​​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៦ ​មីនា មាន​ប្តី​ប្រពន្ធមួយគូ​ បាន​ទៅ​សុ​ី​ឈ្នួល​រើស​ផ្លែ​ចន្ទី​ឲ្យ​គេ ដោយ​យក​កូន​ប្រុស​អាយុ​១៨​ខែ​ទៅ​ជាមួយ​ផង ។ នៅ​ពេល​ឪពុក​ម្តាយ​ចេញ​ដើរ​រើស​គ្រាប់ស្វាយចន្ទី បាន​ទុក​កូន​តូច​អាយុ​ទើប​១​ឆ្នាំ​កន្លះ​នោះ ឲ្យ​នៅ​លេង​ក្នុង​ខ្ទម​ចាំចម្ការ ដែល​ពួក​គាត់​មិន​បាន​ទៅ​ឆ្ងាយ​ប៉ុន្មាន​ពី​កូន​ទេ គឺ​អាច​ប្រហែល​ពី​៥០​ទៅ​៦០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​ស្ត្រី​ជា​ម្តាយ​តែងតែ​ត្រឡប់​ទៅ​មើល​កូន​២​ទៅ​៣​ដង​ដែរ ។

នា​វេលា​ម៉ោង​ថ្ងៃត្រង់ ម្តាយ​បាន​ត្រឡប់​ទៅខ្ទម​នោះ​វិញ ដើម្បី​ដាំបាយ​ហូប ពេល​នោះ​ស្រាប់តែ​បាត់​កូន​ពី​ខ្ទម​​ចាំចម្ការ ទើប​ពួក​គាត់​រួម​ទាំង​កម្មករ​ជា​ច្រើន​នាក់ ​នាំ​គ្នា​ដើរ​រកតែ​រក​មិនឃើញ ។ លុះដល់​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ពោល​គឺ​៣​ថ្ងៃ​ក្រោយមក ទើប​គេ​ប្រទះ​ឃើញ​កូនប្រុស​នោះ​ស្លាប់​ទៅ​ហើយ​នៅ​ចំណុច​ត្រពាំង​ត្រ​យ៉ង ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​ចម្ការ​ចន្ទី​របស់​អ្នកស្រី នួន ម៉ៅ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ នគរបាល​ការិយាល័យ​ជំនាញ សហការ​ជាមួយ​នគរបាល​ស្រុក និង​គ្រូ​ពេទ្យ បាន​ទៅ​ពិនិត្យ​សព​ក្មេង​ប្រុស និង​រក​មិនឃើញ​មាន​ស្លា​កក​ស្នាម​អ្វី​នៅ​ខ្លួនប្រាណ​គួរ​ឲ្យ​សង្ស័យ​ទេ ។ បើ​តាម​ការ​សន្និដ្ឋាន​ជំហានដំបូង​របស់​គ្រូពេទ្យ​តុលាការ​គឺ​លោក ហុង ហៃ បញ្ជាក់​ថា ក្មេង​ប្រុស​នេះ​ស្លាប់​ដោយសារ​ការ​អត់​អាហារ ព្រោះ​ដើរ​ចេញពី​ខ្ទម​ហើយ​វង្វេង​ឪពុក​ម្តាយ​រក​មិនឃើញ ។

ទោះជា​យ៉ាងណា ការ​សន្និដ្ឋាន​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ៗ ស្ថិត​នៅ​លើ​ការ​ស្រាវជ្រាវ​បន្ត ។ សព​ក្មេង​ប្រុសត្រូវ​បាន​សមត្ត​កិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យកទៅ​រក្សា​ទុក រង់ចាំ​មន្ត្រី​នៃ​នា​យកដ្ឋាន​បច្ចេកទេសវិទ្យាសាស្ត្រ​ធ្វើ​លើ​កោសល្យវិច័យ​ម្ដងទៀត ។

អត្ថបទសរសេរ ដោយ