ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​ខ្លះ​មានទ្រព្យ​តែ​មុខក្រៀម​ស្រពោន​ព្រោះ​…

5 ឆ្នាំ មុន

សាង​សុខ​សុភមង្គល​រស់នៅ​ដោយ​សិរី​សួស្តី វា​ជា​ការ​ចាំបាច់​ណាស់ តែ​មិន​ដូច្នោះ​ទេ​នៅ​ក្នុង​សង្គម​គ្រួសា​ខ្លះ​មាន​មាស​មាន​ប្រាក់​ច្រើន​ណាស់ តែ​ក៏​នៅ​ខ្វះ​សុភមង្គល​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ខ្វះ​ភាព​កក់ក្តៅ​ក្នុង​ចិត្ត ជា​ជីវិត​រស់នៅ​ក្នុង​សភាព​វេទនា​ជាង​អ្នក​អត់​ទ្រព្យ​ទៅ​ទៀត​ក៏​មាន​ដែរ ។ មើលចុះ​មាន​ស្ត្រី​ជា​ភរិយា​មិន​តិច​ទេ​ដែល​មិន​ខ្វះ​ទ្រព្យសម្បត្តិ មាន​សុទ្ធតែ​របស់​ល្អ​ៗ របស់​ថ្លៃ​ៗ…

សាង​សុខ​សុភមង្គល​រស់នៅ​ដោយ​សិរី​សួស្តី វា​ជា​ការ​ចាំបាច់​ណាស់ តែ​មិន​ដូច្នោះ​ទេ​នៅ​ក្នុង​សង្គម​គ្រួសា​ខ្លះ​មាន​មាស​មាន​ប្រាក់​ច្រើន​ណាស់ តែ​ក៏​នៅ​ខ្វះ​សុភមង្គល​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ខ្វះ​ភាព​កក់ក្តៅ​ក្នុង​ចិត្ត ជា​ជីវិត​រស់នៅ​ក្នុង​សភាព​វេទនា​ជាង​អ្នក​អត់​ទ្រព្យ​ទៅ​ទៀត​ក៏​មាន​ដែរ ។

មើលចុះ​មាន​ស្ត្រី​ជា​ភរិយា​មិន​តិច​ទេ​ដែល​មិន​ខ្វះ​ទ្រព្យសម្បត្តិ មាន​សុទ្ធតែ​របស់​ល្អ​ៗ របស់​ថ្លៃ​ៗ លុយ​ឡាន​គ្រប់​ប្រភេទ ប៉ុន្តែ​ជា​ប្រក្រតី​ស្ត្រី​ទាំងនោះ​មានមុខ​ក្រៀម​ស្រពោន ព្រោះ​ខ្វះ​ភាព​កក់ក្តៅ​ពី​ស្វាមី​ទៅ​វិញ ។

សេចក្តី​នេះ​លោក​ចង់​បញ្ជាក់​ថា បុរស​ពួក​ខ្លះ​តែង​ប្រើ​ពាក្យ​ថា រវល់​ណាស់​រហូត​មិន​មាន​ពេលវេលា​សម្រាក​នៅផ្ទះ ត្រូវ​ទៅ​ចោល​ប្រពន្ធ​ចោល​កូន​ជា​រឿយ​ៗ ខ្លះ​ក៏​ខ្វះ​ភាព​ស្មោះត្រង់​មួយ​និង​មួយ ខ្វះ​ធម៌​សន្តោស ខ្លះ​ល្មោភ​លោភលន់​រកស៊ី​ក្នុង​ផ្លូវ​ទុច្ចរិត ខ្វះ​យុត្តិធម៌ ។ មនុស្ស​ធន់​នេះ​គេ​មិន​ហៅ​ថា​ស្វាមី​ល្អ​ទេ គួរ​ហៅ​មោឃបុរស​វិញ​វា​ត្រូវ​ជាង​ ។

ព្រោះហេតុនោះ​អ្នកប្រាជ្ញ​លោក​ពោល​ថា បុរស​ល្អ​គួរ​ចេះ​ត្រឹមតែ​ការងារ​សុចរិត មានចិត្ត​ស្មោះត្រង់​នឹង​ការងារ ស្មោះត្រង់​នឹង​គ្រួសារ​ប្រពន្ធ​កូន​ទៅ នឹង​បាន​សុខ​ចម្រើន គេង​លក់​ស្រួល​ហើយ ។