ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំព្យូទ័រ និង​ស្មា​ត​ហ្វូ​ន Huawei ប្រហែលជា​មិន​ប្រើ Windows និង Android ឡើយ

5 ឆ្នាំ មុន

ក្រុមហ៊ុន Huawei ប​ច្ចុ​វប្ប​ន្ន​នេះ​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​ពីរ​បន្ទាប់​ពី​ក្រុមហ៊ុន Samsung និង​ជា​យីហោ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​ក្នុង​ប្រទេស​ចិន ។ ក្រុមហ៊ុន​នេះ​ក៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​វិស័យ​ទូរគមនាគមន៍​ផង​ដែរ​។ ក្នុង​ពេល​ថ្មី​ៗ Huawei បាន​ប្រកាស​ពី​ព​ត៌​មាន​មួយ​ដ៏​ធំ​ទាក់ទិន​នឹង​គម្រោង​ផលិត​កុំ​ព្យូ័​រ…

ក្រុមហ៊ុន Huawei ប​ច្ចុ​វប្ប​ន្ន​នេះ​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​ពីរ​បន្ទាប់​ពី​ក្រុមហ៊ុន Samsung និង​ជា​យីហោ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​ក្នុង​ប្រទេស​ចិន ។

ក្រុមហ៊ុន​នេះ​ក៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​វិស័យ​ទូរគមនាគមន៍​ផង​ដែរ​។ ក្នុង​ពេល​ថ្មី​ៗ Huawei បាន​ប្រកាស​ពី​ព​ត៌​មាន​មួយ​ដ៏​ធំ​ទាក់ទិន​នឹង​គម្រោង​ផលិត​កុំ​ព្យូ័​រ Laptop និង​ស្មា​ត​ហ្វូ​ន​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​ប្រើ​ប្រព័ន្ធ​ដំណើរការ Windows របស់ Microsoft និង Android របស់ Google ផង​ដែរ ។

Huawei បាន​បញ្ជាក់​ថា​ពួក​គេ​បាន​ព្យាយាម​បង្កើត​ប្រព័ន្ធ​ដំណើរការ​របស់​ខ្លួន​ផ្ទាល់​ដែល​ខុស​ពី​Android និង Windows តាំងពី​ឆ្នាំ ២០១២ មក ហើយ​បច្ចុប្បន្ន​នេះ​ពួក​គេ​បាន​សម្រេច​វា​រួចរាល់​ហើយ​។ ពួក​គេ​បាន​បន្ថែម​ថា​ពួក​គេ​នឹង​បញ្ឈប់​ការ​ប្រើ Android និង Windows ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះបង់​ផលិតផល​អា​មេ​រិ​ក និង​បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធ​ដំណើរការ​របស់​ខ្លួន​វិញ​។

លោក Richard Yu ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei បាន​និយាយ​ថា “​ពួក​យើង​បាន​រៀបចំ​ប្រព័ន្ធ​ដំណើរការ​របស់​ខ្លួន​ហើយ​។ ប្រសិនបើ​មាន​ហេតុការណ៍​អ្វី​កើតឡើង ពួក​យើង​អាច​បញ្ឈប់​ប្រើប្រាស់​ប្រព័ន្ធ​ដទៃ​បាន​។​”

សេចក្តីថ្លែងការណ៍​នេះ​ត្រូវ​បាន​ចេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​សម្រេច​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ហារ​ហាមឃាត់​ការ​ប្រើប្រាស់​ផលិតផល​របស់​ពូក​គេ​ដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក​។

កន្លង​មក សហរដ្ឋអាមេរិក​បាន​អះអាង​ថា​បច្ចេកវិទ្យា​របស់ Huawei មិន​គួរ​ឲ្យ​ទុកចិត្ត​ឡើយ និង​បង្ក​ជា​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អា​មេ​រិ​កៀង​ដែរ​។ ហើយ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​នេះ Huawei បាន​និយាយ​ថា​ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ល្មើសច្បាប់​។

បើ​ទោះជា Huawei បាន​ងាក​ទៅ​គម្រោង​ទី​ពីរ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ដំណើរការ​ខ្លួនឯង​ពិតមែន លោក Yu បាន​និយាយ​ថា​ក្រុមហ៊ុន​នៅ​តែ​ជ្រើសរើស​យក Android និង Windows ដដែល​ប្រសិនបើ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង Huawei មិន​បង្ខំ​ដល់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ