ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho អះអាង​ថា Kylian Mbappe គឺជា​កីឡាករ​មាន​តម្លៃ​ជាងគេ​ពេល​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Legit បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​អះអាង​ថា…

តាម​ប្រភព​ព័ត៌មាន Legit បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​ក្លិប​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​អះអាង​ថា កីឡាករ​ក្លិប​អ្នកមាន​បារាំង Kylain Mbappe គឺជា​កីឡាករ​មាន​តម្លៃ​ជាងគេ​លើ​លោក​នៅ​ពេល​នេះ ។

លោក​បាន​មើល​រំលង​កីឡាករ Cristiano Ronaldo និង Paul Pogba ដោយ​ចាត់​ទុក​កីឡាករ​វ័យ​២០​ឆ្នាំ Mbappe ជា​កីឡាករ MVP (​សំខាន់​ជាងគេ​) ។ Mbappe បាន​ស៊ុត​បញ្ចូល​ទី​២៦​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​២៣​លើក សម្រាប់​ក្លិប PSG ។

លោក Mourinho ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នៅ​ក្លិប Man Utd កាលពី​ខែធ្នូ​ឆ្នាំ​មុន ដោយសារ​តែ​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយនឹង​កីឡាករ​ក្នុង​ក្រុម ។ លោក​បាន​ក្លាយទៅជា​អ្នកវិភាគ​នៅ​ក្នុង​ព័ត៌មាន BeIN Sports ក្រោយ​ពី​ឈប់​ធ្វើ​ជា​គ្រូបង្វឹក ។ លោក​ជឿជាក់​ថា PSG នឹង​ទាមទារ​តម្លៃ​ថ្លៃ​កប់​ពពក ទៅ​ដល់​ក្លិប​ណា​ដែល​ចង់បាន Mbappe យក​ទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន ។

អតីត​គ្រូបង្វឹក​អាយុ​៥៦​ឆ្នាំ បាន​ប្រាប់​លើ​សារព័ត៌មាន BeIN Sports ថា​៖«​សម្រាប់​កីឡាករ​ដូច​ជា Mbappe អ្នក​មិន​ចាំបាច់​គិតដល់​អនាគត​ថា​គេ​នឹង​ក្លាយជា​កីឡាករ​ខ្លាំង​របៀប​ណា​នៅ​៥​ឬ​១០​ឆ្នាំ​ទៀត​នោះ​ទេ​។ គេ​ពេល​នេះ គឺ​អស្ចារ្យ​ស្រាប់​ទៅ​ហើយ​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​ពន្យល់​ថា អាយុ​របស់​កីឡាករ​គឺជា​កត្តា​សំខាន់​សម្រាប់​កំណត់​ថ្លៃ​កីឡាករ ។ ដូចនេះ​មាន​តែ Mbappe ទេ ដែល​នៅ​ក្មេង ហើយ​មាន​ថ្វី​ជើងល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ