ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់​! ដូន​ចាស់​ម្នាក់​ស្លា.ប់​ក្នុង​ភ្នក់ភ្លើង និង​ចៅប្រុស​របួស​ទៀត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​ត​ត់​ស្លុត​ណាស់ ដោយ​ដូន​ចាស់​ម្នាក់​ឈ្មោះ សែ​ម ប៉ុក អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​ខ្ទួយ​ទី​៤ ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​ត​ត់​ស្លុត​ណាស់ ដោយ​ដូន​ចាស់​ម្នាក់​ឈ្មោះ សែ​ម ប៉ុក
អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​ខ្ទួយ​ទី​៤ ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង និង​ចៅប្រុស​អាយុ​១៧​ឆ្នាំ បាន​រង​របួស​រលាកជើង​សងខាង ក្នុង​គ្រោះ​អគ្គិភ័យ​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១៦​នាទី​រសៀល​ថ្ងៃ​ទី​១៩ មីនា ២០១៩ ចៅប្រុស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អូរ​ម្លូ​ផង​ដែរ ។

លោក​វរសេនីយឯក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ប្រាប់​ឲ្យ​ដឹង​ថា នូវ​ពេល​មុន​កើតហេតុចៅប្រុស​ឈ្មោះ ផល សុធា ដែល​មាន​ផ្ទុកមេរោគ​អេ​ដស៍​បាន​សុំ​លុយ​ពី​ជីដូន​បង្កើត​របស់​ខ្លួន​ចំនួន​២ម៉ឺន​រៀល សម្រាប់​ជា​សោហ៊ុយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​រស់នៅ​ក្នុង​មណ្ឌលដែល​ទីនោះ​មានការ​ថែទាំ​ដល់​អ្នក​ដែល​មាន​ផ្ទុកមេរោគ​នេះ ។

លោក​អធិការ​នគ​បាល​ស្រុក​ស្ទឹង​ត្រង់​ប្រាប់​បន្ត​ថា ក្នុង​ពេល​នោះ​ក៏​មានការ​ប្រកែក​គ្នា​បន្តិច​ដោយ​ជីដូនដែល​ជា​កម្មករ​ដាំ​ដុះ​របស់​ក្រុមហ៊ុន ឡុ​ង ស្រេង ចំការ​កៅស៊ូ​បឹង​កេ​ត មិន​ចង់​ឲ្យ​ចៅ​របស់​ខ្លួន​ទៅ​នោះ​ទេ បន្ទាប់​មក​ដូន​ចាស់​រូប​នោះ​បាន​ខឹងសម្បារ​នឹង​ចៅប្រុស ហើយ​បាន​យក​ប្រេងសាំង​ក្នុង​ដប​ចំនួន​២​លី​ត្រមក​ចាក់​លើ​ខោអាវ​ក្នុងផ្ទះ​តៀម​សាងសង់​ពី​ថ្ម​បេតុង ។ រួច​បាន​យក​ដែកកេះ​មក​គូស ដើម្បី​បើក​ចង្ក្រានហ្គាស​កំ​ដៅ​សម្ល​គ្រានោះ​ក៏​ស្រាប់តែ​បណ្តាល​ឲ្យ​ឆាបឆេះ​មក​លើ​ខ្លួនប្រាណ សន្ធោសន្ធៅ ហើយ​ចៅប្រុស​បាន​រង​ការ​រលាកជើង​សងខាង និង​បាន​លោត​ចេញ​មក​ក្រៅ​ទាន់ ដោយ​គ្រាន់តែ​បណ្តាល​ឲ្យ​រង​របួស​ជើង​សងខាង ហើយ​ជីដូន​វ័យ​៦៧​ឆ្នាំ​នោះ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង​គួរ​ឲ្យ​អាណិត​ណាស់ ។

ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ ដើម្បី​ពិនិត្យ​សព​ដូន​ចាស់​រូប​នោះ និង​បាន​សន្និដ្ឋាន​ថា សព​ពិតជា​បាន​ស្លាប់​ដោយ​ដោយ​រលាកភ្លើង​មែន ។ សូម​បញ្ជាក់​ថា ឪពុក​ម្តាយ​របស់​ចៅប្រុស​នោះ​បាន​ស្លាប់​អស់ហើយ ដោយសារ​តែ​កើត​ជំងឺអេដស៍ ហើយ​ចៅប្រុស​ឈ្មោះ​សុធា បាន​ឆ្លង​មេរោគ​អេ​ដស៍​ពី​ឪពុក​ម្តាយ​របស់​គេ ដើម្បី​ការ​ពន្យា​ជីវិត​រស់​ឲ្យ​បាន​រាង​យូរ គឺ​ចង់ទៅ​រស់នៅ​ក្នុង​មណ្ឌល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ខោអាវ​ដែល​បាន​រៀបចំ​ដាក់​ក្នុង​បា​ឡូ​ត្រូវ​បាន​ឆេះ​អស់រលីង ។​ចំណែក សព​ដូន​ចាស់​ខាងលើ​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ