ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សរសៃ​មី​លឿង​មាន​សារជាតិ​បូ​រ៉ា​ក់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ម្ហូបអាហារ​បន្លែ​ផ្លែ​ឈើ​៥៤​មុខ ដែល​កំពុង​ដាក់តាំង​លក់​ក្នុងផ្សារសា​មគ្គី​ ក្រុង​ក្រចេះ​ ត្រូវ​បាន​យក​មក​ពិសោធន៍ ក្នុងនោះ​​​ស​សៃមី​លឿង​ទម្ងន់​៨​គីឡូក្រាម​ ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​បូ​រ៉ា​ក់ ​ដែល​សារធាតុ​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​អះអាង​ថា បាន​ធ្វើឱ្យប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ដ​ពូជ…

ខេត្តក្រចេះ ​៖ ម្ហូបអាហារ​បន្លែ​ផ្លែ​ឈើ​៥៤​មុខ ដែល​កំពុង​ដាក់តាំង​លក់​ក្នុងផ្សារសា​មគ្គី​ ក្រុង​ក្រចេះ​ ត្រូវ​បាន​យក​មក​ពិសោធន៍ ក្នុងនោះ​​​ស​សៃមី​លឿង​ទម្ងន់​៨​គីឡូក្រាម​ ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​បូ​រ៉ា​ក់ ​ដែល​សារធាតុ​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​អះអាង​ថា បាន​ធ្វើឱ្យប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ដ​ពូជ ​និង​ប៉ះពាល់​ប្រ​ព​័ន្ធ​​រំលាយ​អាហារ​ដល់​អ្នក​ទទួលទាន​ ​។ នេះ​ជា​ការ​រក​ឃើញ​ថ្មី​មួយទៀត ពី​ក្រុម​ន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​ប្រើដោយ​រថយន្ត​ពិនិត្យ​ពិសោធន៍​មាន​បច្ចេកវិទ្យា​ទំនើប ក្រោយ​ការ​ចុះ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ពីក្រុម​មន្ត្រី​ជំនាញ ដែល​បាន​បន្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ មីនា នៅ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ ក្រោម​ការ ដឹកនាំ​ផ្ទាល់​ពី​លោក​ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​កាំកុងត្រូល និង​ដោយ​មានកា​រូ​ល​រួម​ពី​អាជ្ញាធរ​ខេត្ត​។

​លោកបានឱ្យដឹង​ថា នេះ​ជា​សកម្មភាព​ការ​ចុះ​ត្រួតពិនិត្យ​ថ្មី​មួយទៀត របស់​ក្រុម​មន្ត្រី​ក្នុង​គោលដៅ​លើក កម្ពស់​​សុវត្ថិភាព​ចំណីអាហារ​ ជូន​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួលទាន មុន​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខ​នេះ​។
លោក​អគ្គនាយក​កាំកុងត្រូល​បាន​លើក​ឡើង​ទៀត​ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ចាត់ ឲ្យ​មាន​មន្ត្រី​ប្រចាំការ​ដើម្បី​បន្ត​ត្រួតពិនិត្យលើ​មុខទំនិញ​នំចំណី​ម្ហូប​អារ​ហារ ប្រយោជន៍​ដើម្បី​លើក កំពស់​សុវត្ថិភាព​ចំណី​អារ​ហារ​បំរើសេវា​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន បញ្ជៀ​ស​ផល​ប៉ះពាល់ គ្រោះថ្នាក់​ដល់​សុខភាព​បណ្ដាល​មក​មុខទំនិញ​ដែល​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ ។

លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បាន​ថ្លែង​បន្ត​ថា ជាក់ស្តែង​ការ​ចុះ​ត្រួតពិនិត្យ​លើ​ម្ហូបអាហារ​នៅ​ថ្ងៃនេះ ក្រុមការងារ​បាន​រក​ឃើញ​ភាព​អវិជ្ជមាន​ច្រើន គឺ​មិន​មាន​ផល​ប៉ះពាល់​សម្រាប់​បញ្ហា​ម្ហូបអាហារ​ទេ ក៏​ដោយសារ​ប្រជា​អាជីវ​ករ ពួក​គាត់​មានការ​យល់​ដឹង​ច្រើន​អំពី​ផល​ប៉ះពាល់​នៃ​សារធាតុ​គីមី និង​បញ្ហា​សុខភាព​។ ក្រុម​មន្ត្រី​ថា ម្ហូប​អាហារ​បន្លែ​ផ្លែ​ឈើ​ចំនួន​៥៤ ដែល​ក្រុមការងារ​បាន​តេស្ត​ជាមួយ​រថយន្ដ ពិសោធន៍ គឺ​មាន​តែ​មី​ស​រសៃ​លឿង​តែ​មួយ​មុខ​គត់​ ដែល​មាន​ផ្ទុក​សារធាតុ​បូ​រ៉ា​ក់ ​។ ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ​ក៏​បាន​ដកហូត​មី​ស​សៃ​លឿង​បាន​ចំនួន​៨​គីឡូក្រាម ដែល​បាន​រក​ឃើញ​ថា មាន​ផ្ទុក សារធាតុ​គីមី​នោះ​បាន​រឹបអូស​ប្រមូល​យក​ទៅ​ដុត​បំផ្លាញ​ចោល​។

ជាមួយ​និង​សកម្មភាព​របស់​ក្រុម​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​ជា​ច្រើន​ថ្ងៃ មកនេះ​បាន​បន្ត​ចុះ ពិនិត្យ​លើ​មុខទំនិញ​ចំនី​អារ​ហារ​ដែល​កំពុង​តែ​ដាក់​លក់​នៅ​តាម​ទីផ្សារ​នានា ក្នុង​ខេត្តក្រចេះ ក្នុង​គោល​បំណង ​ដើម្បី​លើកកំពស់​សុវត្ថិភាព​ចំណី​អារ​ហារ​មុន​រដូវ​បុណ្យចូលឆ្ នាំ​។ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត សម្តែង​ការ​សាទរ​ជាមួយ​និង​សកម្មភាព​របស់​ក្រុម​មន្ត្រី​ ។

ក៏​ព្រោះតែខេត្តក្រចេះ ជា​ខេត្ត​មួយ​ដែល​កន្លង​មក​ធ្លាប់​បាន​ផ្ទុះ​នូវ​បាតុភាព​ពុល​ជា​ញឹកញាប់ ដូច​ជា​ពុល​ទឹក ពុល ស្រា និង​ពុល​នំចំណី​ម្ហូប​អារ​ហារ​ផ្សេង​ទៀត រហូត​បង្ក​ឲ្យ​មាន​ពលរដ្ឋ​ប្រុស​ស្រី​បាន​ស្លាប់​បាត់ បង់​ជី​វត​អស់​ជា​ច្រើន​នាក់​ដោយសារ​រង​ពី​ការ​ពុល​។ ភាព​តុ​ក​ស្លុត​នេះ​គឺ​នៅ​តែ​ស្ថិត​ក្នុង​ការ​ចង់​ចាំ របស់​ពលរដ្ឋ​នៅ​រស់នៅ​ខេត្តក្រចេះ​នៅឡើយ​ដែរ​។ ដោយ​ពួក​គាត់​នៅ​តែ​មាន​អារម្មណ៍​ខ្លាចរអារ ទៅ​និង​ការ​ទទួលទាន​ចំណី​អារ​ហារ​ប្រចាំ​ថ្ងៃ​ដោយ​ខ្លាច​មាន​ផ្ទុក​សារធាតុ​គីមី​ធ្វើ​ឲ្យ​ពុល​៕

អត្ថបទសរសេរ ដោយ