ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់! ​យន្តហោះ​ដឹក​មនុស្ស​១០០​នាក់​ពេល​ចុះ​មាន​ភ្លើង​ឆេះ

5 ឆ្នាំ មុន

ប្រទេស​អីុ​រ៉​ង់ ៖ ដោយ​យោង​តាម​ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​ក្រុង​តេ​ហេ​រ៉​ង់ ទីភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់​FARS​រាយការណ៍​ថា យន្តហោះ​មួយ​គ្រឿង​មាន​ភ្លើង​ឆាបឆេះ ពេល​ចុះ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ MEHRABAD​ក្រុង​តេ​ហេ​រ៉​ង់​ ​កាលពី​ថ្ងៃ​ទី​១៩​មីនា​វេលា​ម៉ោង​២១​ម៉ោង​ក្នុងស្រុក​ខណៈ​មនុស្ស​១០០​នាក់​ជិះ​ក្នុង​នោះ​។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់​ISNA​និយាយ​ថា យន្តហោះ​នោះ​មាន​ភ្លើង​ឆេះ​ពេល​ចុះ…

ប្រទេស​អីុ​រ៉​ង់ ៖ ដោយ​យោង​តាម​ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​ក្រុង​តេ​ហេ​រ៉​ង់ ទីភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់​FARS​រាយការណ៍​ថា យន្តហោះ​មួយ​គ្រឿង​មាន​ភ្លើង​ឆាបឆេះ ពេល​ចុះ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ MEHRABAD​ក្រុង​តេ​ហេ​រ៉​ង់​ ​កាលពី​ថ្ងៃ​ទី​១៩​មីនា​វេលា​ម៉ោង​២១​ម៉ោង​ក្នុងស្រុក​ខណៈ​មនុស្ស​១០០​នាក់​ជិះ​ក្នុង​នោះ​។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់​ISNA​និយាយ​ថា យន្តហោះ​នោះ​មាន​ភ្លើង​ឆេះ​ពេល​ចុះ ហើយ​អ្នក​ដំណើរ​ប្រមាណ​ជា​ពាក់កណ្ដាល​ត្រូវ​បាន​ជម្លៀស​ចេញ ខណៈ​អ្នក​ឯទៀត​ៗ​ស្ថិត​ក្នុង​យន្តហោះ​។ ភ្លើង​ក្រោយមក ត្រូវ​បាន​ពន្លត់ រួច​អ្នកដំណើរ​ទាំងអស់​បាន​ចេញពី​យន្តហោះ ដោយ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ​។ នាគ្រា​ដំបូង​មនុស្ស​ជិត​៥០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ខណៈ​អ្នក​ឯទៀត​នៅ​ជាប់​ខាងក្នុង​។ ទោះជា​ពុំ​មាន​អ្នក​របួស តែ​គេ​ឃើញ​រថយន្ត​សង្គ្រោះ​ប្រមាណ​ជា​១០​គ្រឿង​នៅ​ក្បែរ​យន្តហោះ​។

យោង​តាម​បណ្ដា​សារព័ត៌មាន​ថា យន្តហោះ​ធុន​FOKKER 100 នោះ​បាន​ឆេះ​ពេល​ចុះ​។ វា​ហោះ​មក​ពី​កោះ​KISH ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ មក​កាន់​ក្រុង​តេ​ហេ​រ៉​ង់​។​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ