ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អគារ​​កំពុង​សាងសង់មួយ​​ ស្លា.ប់​២​នាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប៉ូលិស​ឥណ្ឌា​រាយការណ៍​ថា មនុស្ស​២​នាក់​ស្លាប់​ចំណែក​មនុស្ស​២៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ព្រមទាំង​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ការ​បាក់​អគារ​កំពុង​សាងសង់​មួយ កាលពី​ថ្ងៃ​ទី​១៩​មីនា​នៅ​រដ្ឋកា​ណា​តា​កា ភាគ​និរតី​ឥណ្ឌា​។ អគារ​នោះ​បាក់់​នៅ​ទីក្រុង​KUMARESHWAR NAGAR…

ប្រទេស​ឥណ្ឌា ៖ ប៉ូលិស​ឥណ្ឌា​រាយការណ៍​ថា មនុស្ស​២​នាក់​ស្លាប់​ចំណែក​មនុស្ស​២៨​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ព្រមទាំង​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ការ​បាក់​អគារ​កំពុង​សាងសង់​មួយ កាលពី​ថ្ងៃ​ទី​១៩​មីនា​នៅ​រដ្ឋកា​ណា​តា​កា ភាគ​និរតី​ឥណ្ឌា​។

អគារ​នោះ​បាក់់​នៅ​ទីក្រុង​KUMARESHWAR NAGAR ក្នុងស្រុក​DHARWAD ចម្ងាយ​ប្រមាណ​ជា​៤៣៣​គីឡូម៉ែត្រ ភាក​ពាយ័ព្យ​ក្រុង​BENGALURU​រដ្ឋធានី​នៃ​រដ្ឋកា​ណា​តា​កា​។ ក្រោយ​ការ​បាក់​អគារ​នោះ អាជ្ញាធរ​បាន​បញ្ជូន​ជា​បន្ទាន់​បណ្ដា​ក្រុម​ជួយ​សង្គ្រោះ​ដែល​មាន​បណ្ដា​គ្រូពេទ្យ ព្រមទាំង​ប៉ូលិស​ដើម្បី​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​។ មុន​នេះ​អ្នក​ទទួលខុសត្រូវ​ប៉ូលិស​មួយ​រូប​និយាយ​ថា មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​គ្រោះថ្នាក់​នោះ​ហើយ​ជិត​៥០​នាក់​ទៀត​ជាប់​ក្នុង​គំនរ​បាក់បែក​។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​បន្ត ហើយ​មនុស្ស​៥​នាក់​ពេល​នេះ​ទាញ​យក​ចេញពី​គំនរ​បាក់បែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ