ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខ​ចុង​ក្រោយ​ស្លា.ប់​ជាង​៣០០​នាក់ ក្រោយ​ព្យុះ

5 ឆ្នាំ មុន

ប្រទេស​ម៉ូ​សំ​ប៊ិក ៖ យោង​តាម​តុល្យការ​ចុង​ក្រោយ​ថា មនុស្ស​យ៉ាងតិច​៣០០​នាក់​បាន​ត្រូវ​ស្លាប់ ដោយ​សារ​ព្យុះ​ស៊ី​ក្លូ​ន​ឈ្មោះ​IDAI វាយប្រហារ​កាលពី​ស​ប្ដា​ហ៍​មុន លើ​តំបន់​អា​ហ្រិ្វ​ក​ភាគ​ខាងត្បូង ដែល​នៅ​ទីនោះ​ពួក​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១៩​មីនា បន្ត​តាម​រុករក​និង​ជួយ​មនុស្ស​ច្រើន​ពាន់​នាក់ ដែល​ជាប់​លើ​ដើមឈើ​និង​ដំំ​បូល​ផ្ទះ​។…

ប្រទេស​ម៉ូ​សំ​ប៊ិក ៖ យោង​តាម​តុល្យការ​ចុង​ក្រោយ​ថា មនុស្ស​យ៉ាងតិច​៣០០​នាក់​បាន​ត្រូវ​ស្លាប់ ដោយ​សារ​ព្យុះ​ស៊ី​ក្លូ​ន​ឈ្មោះ​IDAI វាយប្រហារ​កាលពី​ស​ប្ដា​ហ៍​មុន លើ​តំបន់​អា​ហ្រិ្វ​ក​ភាគ​ខាងត្បូង ដែល​នៅ​ទីនោះ​ពួក​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១៩​មីនា បន្ត​តាម​រុករក​និង​ជួយ​មនុស្ស​ច្រើន​ពាន់​នាក់ ដែល​ជាប់​លើ​ដើមឈើ​និង​ដំំ​បូល​ផ្ទះ​។

កាលពី​ថ្ងៃ​ទី​១៩​មីនា ប្រធានាធិបតី​ម៉ូ​សំ​ប៊ិក លោក​FILIPE NYUSI ដែល​ប្រកាស​ពី​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃ​អះអាង​ថា នៅ​ម៉ូ​សំ​ប៊ិក ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ទឹកជំនន់​មក​ពី​ព្យុះ ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ដល់​ជាង​២០០​នាក់​។ មុន​នេះ​លោក​ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​នោះ​អាច​មាន​ដល់​១០០០​នាក់​។ ចំណែក​នៅ​ប្រទេស​ស៊ី​ម​បា​វ៉េ​ជិតខាង អ្នក​ស្លាប់​ឡើង​ដល់​៩៨​នាក់ ហើយ​មនុស្ស​ជាង​២០០​នាក់​បាត់​ខ្លួន​។ យោង​តាម​អ​.​ស​.​ប​ថា មនុស្ស​ដល់​ទៅ​២,៦​លាន​នាក់​រង​ការ​ប៉ះពាល់​ដោយសារ​គ្រោះ​មហន្តរាយ​នេះ​។

រដ្ឋមន្ត្រី​បរិស្ថាន​ម៉ូ​សំ​ប៊ិក​លោក​CELSON CORREIA​និយាយ​ថា នៅ​ភាគ​កណ្ដាល​ប្រទេស​លោក ផ្ទៃដី​ក្នុង​រង្វង់​១០០​គីឡូម៉ែត្រ​ក្រឡា​ត្រូវ​ទឹក​ជន់​លិច​ទាំងស្រុង​។ មនុស្ស​ជិត​៣៥០.០០០​នាក់​នៅ​ជាប់​ក្នុង​បណ្ដា​តំបន់​ទឺ​ក​លិច​។ អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​PAM ដែល​ចាប់ផ្ដើម​បញ្ជូន​ជំនួយ សម្រាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់​និយាយ​ថា សភាពការណ៍​ពុំ​ទាន់​ប្រសើរ​នៅឡើយ ព្រោះ​ភ្លៀង​ខ្លាំង​នឹង​ធ្លាក់​ទៀត​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។

នៅ​ម៉ូ​សំ​ប៊ិក​ក៏​ដូច​ជា​នៅ​ស៊ី​ម​បា​វ៉េ ស្ពាន​និង​ផ្លូវថ្នល់​ជា​ច្រើន​ត្រូវ​បំផ្លាញ​ដោយ​ទឹកជំនន់ ដែល​ធ្វើ​ឲ្យ​ស្មុគ​ស្មាញ​ដល់​ប្រតិបត្តិការ​ជួ​​យ​សង្គ្រោះ​និង​ជម្លៀស​មនុស្ស​ចេញ​។ តាម​នាវា​កៅស៊ូ​និង​ឧទ្ធម្ភាគចក្រ ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​នា​ថ្ងៃ​ទី​១៩​មីនា ជួយ​សង្គ្រោះ​មនុស្ស​ដែល​ជាប់​នៅ​លើ​ចុងឈើ​ឬ​នៅ​លើដំបូល​ផ្ទះ​។ មនុស្ស​យ៉ាងតិច​៨០​នាក់ សុទ្ធតែ​ជានា​រី​និង​កុមារ​ត្រូវ​បាន​ជួយ​សង្គ្រោះ​នា​ថ្ងៃ​ទី​១៩​មីនា ក្នុង​តំបន់​ប៊ូ​ហ្ស៊ី ភាគ​ខាងត្បូង​ទីក្រុង​កំពង់​ផែ​បេ​អីុ​រ៉ា​ដែល​រង​ការ​បំផ្លាញ​ស្ទើរតែ​៩០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ