ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​យុទ្ធសាស្ត្រ​ចិន​-​សហភាព​អឺរ៉ុប​ព្រម​ព្រៀង​ច្រើន​ចំណុច

5 ឆ្នាំ មុន

ប្រទេស​ចិន​-​សហភាព​អឺរ៉ុប ៖ ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក​វ៉ាង​យី​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨​មីនា​ថា ចិន​និង​សហភាព​អឺរ៉ុប​សម្រេច​បានការ​ព្រមព្រៀង​គ្នា​លើ​១០​ចំណុច​សំខាន់​។ លោក​វ៉ាង​យី​កាលពី​ថ្ងៃ​ទី​១៨​មីនា​ស្ថិត​នៅ​ក្រុង​ព្រុ​ច​សែ​ល​បែ​ល​ហ្ស៊ិ​ក ដើម្បី​ចូលរួម​ក្នុង​ការ​ចរចា​យុទ្ធសាស្ត្រ​វគ្គ​ទី​៩​កម្រិត​ខ្ពស់​ចិន​-​សហភាព​អឺរ៉ុប​។ ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​លោកស្រី FEDERICA MOGHERINI…

ប្រទេស​ចិន​-​សហភាព​អឺរ៉ុប ៖ ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក​វ៉ាង​យី​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨​មីនា​ថា ចិន​និង​សហភាព​អឺរ៉ុប​សម្រេច​បានការ​ព្រមព្រៀង​គ្នា​លើ​១០​ចំណុច​សំខាន់​។ លោក​វ៉ាង​យី​កាលពី​ថ្ងៃ​ទី​១៨​មីនា​ស្ថិត​នៅ​ក្រុង​ព្រុ​ច​សែ​ល​បែ​ល​ហ្ស៊ិ​ក ដើម្បី​ចូលរួម​ក្នុង​ការ​ចរចា​យុទ្ធសាស្ត្រ​វគ្គ​ទី​៩​កម្រិត​ខ្ពស់​ចិន​-​សហភាព​អឺរ៉ុប​។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​លោកស្រី FEDERICA MOGHERINI តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ទទួល​បន្ទុក​កិច្ចការបរទេស​និង​នយោបាយ​សន្តិសុខ លោក​វ៉ាង​យី​ថ្លែង​ថា ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​និង​ការ​ប្រកួត​ប្រ​ជែក​គ្នា​រវាង​ចិន​និង​អឺរ៉ុប ជា​ចំណុចកណ្ដាល​នៃ​ការ​ព្រួយបារម្ភ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​សកល​ចិន​-​សហភាព​អឺរ៉ុប​។ ក្នុង​ពេល​ចរចា​យុទ្ធសាស្ត្រ ភាគី​ទាំង​២​ទទួលស្គាល់​ថា កិច្ច​សហប្រតិបត្តិការ​របស់​ពួក​គេ សំខាន់​ជាង​ការ​ប្រកួតប្រជែង​គ្នា​និង​ថា ភាគី​ទាំង​២​សម្រេច​បាន​ចំណុច​ត្រូវរ៉ូវ​គ្នា​ច្រើន ជាង​ការ​ខ្វែង​ទំនាស់​គ្នា​។

នា​ឱកាស​នោះ​លោក​វ៉ាង​យី បាន​អះអាង​ពី​ចំណុច​ត្រូវរ៉ូវ​គ្នា​១០​ចំណុច​សំខាន់ រវាង​ភាគី​ទាំង​២​។ ចំណុច​ទាំងនោះ​មាន​ជា​ពិសេស ចិន​និង​សហភាព​អឺរ៉ុប គាំទ្រ​ចំពោះ​លទ្ធិ​ពហុ​និយម ប្រឆាំង​រាល់​ការ​អនុវត្ត​បែប​ឯកតោភាគី​។ ភាគី​ទាំង​២​គាំទ្រ​តួនាទី​គ្របដណ្ដប់​របស់​អ​.​ស​.​ប ក្នុង​បណ្ដា​កិច្ចការ​អន្តរជាតិ ហើយ​ការពារ​គំំ​និ​ត​ដែល​ថា បណ្ដា​បទដ្ឋាន​ជា​សារ​វ័ន​ទាំងឡាយ​ទាក់ទិន​នឹង​ទំនាក់ទំនង​អន្តរជាតិ ត្រូវ​តែ​ផ្អែក​លើ​ធម្​មនុញ្ញ​អ​.​ស​.​ប​។ ភាគី​ទាំង​២​គាំទ្រ​សេដ្ឋកិច្ច​ពិភពលោក​បើកចំហ ហើយ​ប្រឆាំង​នឹង​លទ្ធិ​គាំពារ​និយម​។

ភាគី​ទាំង​២​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ហើយ​គាំទ្រ​ដល់​ការ​កែទម្រង់​និង​ការ​ពង្រឹង​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក​។ ភាគី​ទាំង​២​គាំទ្រ​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​វិបត្តិ​និង​ជម្លោះ​តំបន់ តាម​រយៈ​ការ​ចរចា​និង​ការពិគ្រោះ​យោបល់​គ្នា​។ ចិន​និង​សហភាព​អឺរ៉ុប​គាំ ទ្រ​ដល់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ទប់ទល់​ការ​ប្រឈម​ធំ​ៗ​របស់​ពិភពលោក ដូច​ជា​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​ជាដើម​។ ភាគី​ទាំង​២​គាំទ្រ​ដល់​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​ក្រោម​គ្រប់​រូបភាព ហើយ​ចង់​ឲ្យ​ចាត់​បណ្ដា​វិធានការ​ជាស​កល​នានា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​លទ្ធិ​ជ្រុលនិយម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ