ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសាខា សង្ឃឹមលើ​កីឡាករ​បរទេស​ចំណូល​ថ្មី​5​រូប​ជួយ​ពង្រឹង​ក្លិប​

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើតេស្ត​សាកល្បង​សមត្ថភាព​អស់​រយៈពេល​ជាង ២​ខែ​កន្លង​មកនេះ ក្លិប​បាល់ទាត់​វិសាខា បាន​សម្រេច​ជ្រើសរើស​យក​កីឡាករ​បរទេស​ចំនួន​៥​រូប​មក​ជួយ​ពង្រឹង​ក្លិប​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​។ លោក ហុ​ក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បាល់ទាត់​វិសាខា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើតេស្ត​សាកល្បង​សមត្ថភាព​អស់​រយៈពេល​ជាង ២​ខែ​កន្លង​មកនេះ ក្លិប​បាល់ទាត់​វិសាខា បាន​សម្រេច​ជ្រើសរើស​យក​កីឡាករ​បរទេស​ចំនួន​៥​រូប​មក​ជួយ​ពង្រឹង​ក្លិប​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​។

លោក ហុ​ក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បាល់ទាត់​វិសាខា បានឱ្យ​ដឹង​ថា សម្រាប់ វត្តមាន​កីឡាករ​បរទេស​ទាំង​៥​រូប​នេះ សង្ឃឹមថានឹង​ជួយ​ពង្រឹងសមត្ថភាព​ក្លិប​ឱ្យ​កាន់តែ​ប្រសើរ ឡើង​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ។

មុន​នឹង​សម្រេចចិត្ត​ទទួលយក កីឡាករ​បរទេស​ទាំង​៥​រូប​នេះ​មិន​ត្រឹមតែ​យើង​ពិនិត្យ​មើល​ទៅ លើ​ប្រវត្តិ​ការងារ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​តម្រូវ​ឱ្យ ពួក​គេ​ឆ្លងកាត់​ការ​ធ្វើតេស្ត​នៅ​លើ​ទីលាន​ជាក់ ស្ដែង​​អស់​រយៈពេល​ជា​ច្រើន​ខែ​ទៀត​ផង ។ កីឡាករ​បរទេស​ទាំង​៥​រូប​ដែល​មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា គឺ​កូរ៉េ ជប៉ុន អា​ល្លឺ​ម៉​ង់ ប៊ុល​ហ្គា​រី និង​ប្រេ​ស៊ី​ល សុទ្ធតែ​មាន​បទ​ពិសោធ​ធ្លាប់​លេង​ឱ្យ​ក្លិប​ជា​ច្រើន​។

កីឡាករ​PAK SONG CHOL​សញ្ជាតិ​កូរ៉េ​ខាងត្បូង ត្រូវ​បាន​ក្លិប​បាល់ទាត់​វិសាខា បន្ត​កិច្ចសន្យា​ថ្មី​បន្ទាប់​ពី​កីឡាករ​ពាក់អាវ​លេខ​៩​រូប​នេះ បាន​រួមចំណែក​ជួយ​ក្លិប​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ការ​ប្រកួត​លី​គ កំពូល​កម្ពុជា កាលពី​រដូវ​កាល​មុន ។

កីឡាករ IDEGUCHI MASAAKI ជនជាតិ​ជប៉ុន ពាក់អាវ​លេខ​២៨ មាន​តួនាទី​ជា​ខ្សែបម្រើ​បាន​ចាប់​អាជីព​កីឡាករ​បាល់ទាត់​តាំងពី​នៅ​រៀន​សាកលវិទ្យាល័យ​Hannan​ក្នុង​ឆ្នាំ​២០០៧-២០១០ ។ បន្ទាប់​មក​គេ​បាន​លេង​ឱ្យ​ក្លិប​ជា​ច្រើន​រួម​មាន ក្លិប​Yokohama(​ជប៉ុន​) ឆ្នាំ​២០១១​ដល់​២០១៤, ក្លិប​Metre Gallery (​ហុងកុង​)​ឆ្នាំ​២០១៥ ហើយ​បាន​ផ្ទេរ​មក​ក្លិប​ចាស់​វិញ​នៅ​ចុងឆ្នាំ​២០១៥ មុន​លេង​ឱ្យ​ក្លិប​Hoang Anh Gia Lai(​វៀតណាម​) ឆ្នាំ​២០១៧ និង​ចុង​ក្រោយ​លេង​ឱ្យ​ក្លិប OSAKA(​ជប៉ុន​)​ឆ្នាំ​២០១៨​។

កីឡាករ​SKRAPARAS EVNGELOS​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​កាត់​ក្រិ​ក មាន​តួនាទី​ជា​ខ្សែបម្រើ ពាក់អាវ​លេខ​៩៩ ។ កីឡាករ​រូប​នេះ​ចាប់ផ្ដើម​លេង​បាល់ទាត់​នៅ​លើ​ទឹកដី​អា​ល្លឺ​ម៉​ង់​ផ្ដើម​ចេញពី​ក្រុម​យុវជន​នៃ​ក្លិប Bayon 04 Leverkusen Youth តាំងពី​ឆ្នាំ​២០០២ ហើយ​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​កីឡាករ​អាជីព និង​បាន​ចូលរួម​លេង​ឱ្យ​ក្លិប​អា​ល្លឺ​ម៉​ង់​ជា​ច្រើន ចាប់តាំងពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៥ រួម​មាន​ក្លិប Westfalia Herne,FC Krey,Tus Ennepetal និង​ក្លិប​Mslchower​ជាដើម ។

បន្ទាប់​មក​កីឡាករ​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ទៅ​លេង​ឱ្យ​ក្លិប​ជា​ច្រើន​ដូច​ជា​ក្លិប​របស់​ក្រិ​ក វៀតណាម រ៉ូ​ម៉ា​នី និង​អូស្ត្រាលី និង​ចុងឆ្នាំ​២០១៨​បាន​វិល​ទៅ​លេង​ឱ្យ​ក្លិប​Sportul Snagov​វិញ​។

កីឡាករ NIKOLOV LUBEN GUEORGUIEV​ជនជាតិ​ប៊ុល​ហ្គា​រី ពាក់អាវ​លេខ​៩៧ ។ កីឡាករ​រូប​នេះ​ក៏​ធ្លាប់​ឆ្លងកាត់​ការ​លេង​ឱ្យ​ក្លិប​ជា​ច្រើន​ក្នុង​តំបន់​អាស៊ាន​ដូច​ជា​ក្លិប​Sisaket FC​របស់​ថៃ​ពី​ឆ្នាំ ២០១៥​ដល់​២០១៦​។​ក្លិប​PKNP FC​នៃ​លី​គ​កំពូល​របស់​ម៉ា​ឡេ​ស៊ី​កាលពី​ឆ្នាំ​២០១៨​។

កីឡាករ Da CRUZ GUARDIANO ELIEL​ជនជាតិ​ប្រេ​ស៊ី​ល​ពាក់អាវ​លេខ​៣១​មាន​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ ។ កីឡាករ​រូប​នេះ​ក៏​មាន​ប្រវត្តិ​មិនធម្មតា​នោះ​ដែរ ដោយ​គេ​បាន​ចាប់ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ក្រុម​យុវជន​Parana FC​នៅ​ឆ្នាំ​២០០៧ តែ​មួយ​ឆ្នាំ​ក្រោយមក​បាន​ក្លាយជា​កីឡាករ​កម្រិត​អាជីព និង​បាន​ទៅ​លេង​ឱ្យ​ក្លិប​ក្នុង​ប្រទេស​កំណើត​រួម​មាន​ក្លិប​Canorter,Nacional,Rondonopolis,
Cristal FC​និង​ក្លិប​Uberaba​ជាដើម​។

ចំណែក​ក្លិប ក្រៅប្រទេស​វិញ​មាន​ដូច​ជា​ក្លិប​Sportivo Luqueno(​ប៉ា​រ៉ា​ហ្កា​យ​)​ឆ្នាំ​២០១០, ក្លិប​Parak Fa ម៉ា​ឡេ​ស៊ី​២០១៣-២០១៤, ក្លិប​UiTM​ម៉ា​ឡេ​ស៊ី​២០១៧​និង​២០១៦, ក្លិប​Nakhon Parthom United៩(​ថៃ​)​ចុងឆ្នាំ​២០១៦​និង​ចុង​ក្រោយ​លេង​ឱ្យ​ក្លិប​Sporting CLUDE IDEAL(​ព័រ​ទុ​យ​ហ្គា​ល់​ឆ្នាំ​២០១៧​និង​២០១៨​។

តាម​រយៈ​កីឡាករ​បរទេស​ទាំង​៥​រូប​ខាងលើ​នេះ ក្លិប​បាល់ទាត់​វិសាខា​រំពឹង​ថា ពួក​គេ​នឹង​ក្លាយជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ពួត ដៃ​គ្នា​ជាមួយ​កីឡាករ​ក្នុងស្រុក ធ្វើការ​ប្រកួត ប្រជែង​ក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​និង​ពានរង្វាន់​ផ្សេង​ៗ​ដើម្បី​សម្រេច​គោលដៅ​ក្លិប​នា​រដូវ​កាល​ថ្មី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ