ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ​ព្រោះតែ​មានការ​អន់​ថយ​សេដ្ឋកិច្ច

5 ឆ្នាំ មុន

សិង្ហ​បុរី ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ខណៈ​ដែល​មាន​កង្វល់​ថា​ការ​អន់​ថយ​សេដ្ឋកិច្ច​អាច​នឹង​ប៉ះពាល់​ដល់​តម្រូវការ​ប្រេង ប៉ុន្តែ​ទីផ្សារ​ប្រេង​ឆៅ​នៅ​តែ​ទទួល​បានការ​ជំរុញ​ពី​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ពី​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​អ៊ី​រ៉​ង់​និង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ដដែល​។ តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន…

សិង្ហ​បុរី ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ខណៈ​ដែល​មាន​កង្វល់​ថា​ការ​អន់​ថយ​សេដ្ឋកិច្ច​អាច​នឹង​ប៉ះពាល់​ដល់​តម្រូវការ​ប្រេង ប៉ុន្តែ​ទីផ្សារ​ប្រេង​ឆៅ​នៅ​តែ​ទទួល​បានការ​ជំរុញ​ពី​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ពី​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​អ៊ី​រ៉​ង់​និង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ដដែល​។

តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន Brent បាន​ធ្លាក់​ចុះ ១៣​សេន ឬ​០.២%​មក​ស្មើ ៦៧.០៣​ដុល្លារ​ក្នុង​មួយ​ធុង ខណៈ​ដែល​តម្លៃ​ប្រេង West Texas Intermediate វិញ​បាន​ធ្លាក់​ចុះ ២០​សេន ឬ​០.៣% មក​ស្មើ ៥៨.៣២​ដុល្លារ​ក្នុង​មួយ​ធុង​ផង​ដែរ​។

ក្រុមហ៊ុន Bernstein Energy បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា “​ហានិភ័យ​ធំ​ជាងគេ​គឺ​ការ​អន់​ថយ​តម្រូវការ​ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​។ កា​រស​ម្ម៉​ត់របស់​យើង​គឺ​តម្រូវការ​ប្រេង​ជុំវិញ​ពិភពលោក​នឹង​កើនឡើង ១.៣​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ក្នុង​ឆ្នាំ ២០១៩ នេះ​… ការ​អន់​ថយ​ជុំវិញ​ពិភពលោក​ស្រប​ពេល​នេះ​អាច​នឹង​ជំរុញ​ដល់​តម្រូវការ​ប្រេង​ឲ្យ​ស្មើ​ក្រោម ១​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​វិញ​”​។

ទិន្នផល​ក្នុង​វិស័យ​ផលិតកម្ម​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​អស់​២​ខែ​ជាប់​ៗ​គ្នា​មក​ហើយ​កាលពី​ខែកុម្ភៈ ដែល​ជា​មុខសញ្ញា​បង្ហាញ​ថា​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​ពិភពលោក​នេះ​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​អន់​ថយ​ក្នុង​ត្រីមាស​ទី​១​។

ក្នុង​អាស៊ី​វិញ ការ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​អស់​៣​ខែ​ជាប់​ៗ​គ្នា​មក​ហើយ​កាលពី​ខែកុម្ភៈ​ដែល​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ជុំវិញ​ពិភពលោក​។ យ៉ាងណា​ក្តី​តម្លៃ​ប្រេង​បាន​កើនឡើង​ប្រមាណ ១​ភាគ​៤​ទៅ​ហើយ​តាំងពី​ដើមឆ្នាំ​នេះ​ខណៈ​ដែល​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម សេដ្ឋកិច្ច​លើ​ប្រទេស​អ៊ី​រ៉​ង់​និង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា និង​ខណៈ​ដែល OPEC និង​ដៃគូ​ដូ​ជ​ជា​រុ​ស្ស៊ី​បាន​សន្យា​ថា​នឹង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ប្រមាណ​១.២​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជួយ​បង្កើន​តម្លៃ​ប្រេង​។

យ៉ាងណា​ក្តី ភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ពួក​គេ​មិន​គិត​ថា​ទីផ្សារ​ប្រេង​មានការ​ធ្លាក់​ចុះ​ច្រើន​ចាប់ពី​ទ្រី​មាស​ទី​២​នា​ឆ្នាំ​នេះ​ទេ​។ កត្តា​សំខាន់​សម្រាប់​ការ​ផ្គត់ផ្គង់​និង​តម្រូវការ​ប្រេង​គឺ​សហរដ្ឋអាមេរិក​ដែល​កំពុង​មើលឃើញ​ទិន្នផល​ប្រេង​ខ្លួន​កើនឡើង​ប្រមាណ​២​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មកនេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ