ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ព្រាប សុវត្ថិ ដឹក​ដៃ​កូនប្រុស​ទាំង​២​នាក់​ធ្វើ​ឱ្យ​កក្រើក​ឆាក​តន្ត្រី Tiger Street Football Festival 2019

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទស្សនាការ​ប្រកួត​វគ្គ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ Tiger Street Football Festival 201៩ ដ៏​ជក់ចិត្ត និង​ស្វិតស្វាញ​នោះ​មក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទស្សនាការ​ប្រកួត​វគ្គ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​នៃ​ព្រឹត្តិការណ៍​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ Tiger Street Football Festival 201៩ ដ៏​ជក់ចិត្ត និង​ស្វិតស្វាញ​នោះ​មក កំពូល​តារាចម្រៀង​ដ៏​ល្បីល្បាញ​លោក ព្រាប សុវត្ថិ ដឹក​ដៃ​កូនប្រុស​ទាំង​២​នាក់​របស់​លោក គឺ​សុវត្ថិ មុនី​នាគ និង​សុវត្ថិ មុនី​វណ្ណ ជាមួយ​បទ​ចម្រៀង​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ភ្នំពេញ​សប្បាយ​រីករាយ​ក្រៃ​លែង​។

ក្នុង​នោះ​លោក ព្រាប សុវត្ថិ ដឹក​ដៃ​កូនប្រុស​ទាំង​២​នាក់​របស់​លោក​បាន​នាំ​យក​បទ​ចម្រៀង​ចំនួន​១០ សុទ្ធ​សឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ និង​បទ​ល្បី​ៗ​នា​ពេល​បច្ចុប្បន្ន​រួម​មាន “​សង្សារ​១​ខែ​២​ខែ​” “​នឹក​អា​ចក​នឹក​អា​ចែ​ម​” “​ចិត្ត​ព្រៃផ្សៃ​” “​មាន់​ស្រែ​បន្លែស្រស់​” “​ចែ​” និង “​ផ្លាប់​ៗ” ចំណែក​បទ​ចម្រៀង​របស់​សុវត្ថិ មុនី​នាគ និង​សុវត្ថិ មុនី​វណ្ណ​វិញ ដូច​ជា “​កែវភ្នែក​” “​ចង្វាក់​កង្កែប​” “​ខោ​រិ​ប​” និង “​ព្រឺ​ត​ៗ”​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រាំ​កម្សាន្ត​ទៅ​តាម​ចង្វាក់ភ្លេង យ៉ាង​សប្បាយ​រីករាយ គ្រប់​គ្នា​ពេញ​ខាង​មុខ​ឆាក​តន្ត្រី​។

ក្រៅពី​ព្រាប សុវត្ថិ ក៏​មាន​កំពូល​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន កញ្ញា ពេជ្រ សោភា កញ្ញា សួ​ស វិ​ហ្សា ក្រុម​តារាចម្រៀង​កូន​ខ្មែរ និង​ឌី​ជេ Maily ហើយ​តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធ​សឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ទី​នេះ​រាំ​កម្សាន្ត​ទៅ​តាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយ​រីករាយ គ្រប់​គ្នា​ពេញ​ខាង​មុខ​ឆាក​តន្ត្រី ព្រមទាំង​ក្លិប​ទឹកកក​ដ៏​ពេញ​និយម​ដែល​មាន​ទស្សនិក​ជន​នៅ​ខេត្តសៀមរាប​ចូលរួម​ទស្សនា​រាប់​ពាន់​នាក់​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មា​ឲ​ន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង​៧០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។

សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ