ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មោច​ក្នុងស្រុក​ទារ​3000$​ជា​ថ្នូរ​ដឹកឈើ​ចេញ តែ​មន្ត្រី​ការពារ​ដែន​ជម្រក​ក្របួច​ជាប់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ មន្ត្រី​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​ល្បាត​ត្រង់​ចំណុច​អូរ​តាំ​កន ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពូ​លុះ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា…

ខេត្តមណ្ឌលគិរី ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ មន្ត្រី​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​ល្បាត​ត្រង់​ចំណុច​អូរ​តាំ​កន ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពូ​លុះ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ដោយ​ឃាត់​បាន​រថយន្ត​ដឹកឈើ​ម៉ាក​ឡង់​គ្រី​សឺ​កែ​ច្នៃ​១​គ្រឿង ដែល​ផ្ទុក​ឈើ​១៨​កំណាត់ ដែល​ក្នុង​នោះ​មាន​ឈឺ​គគីរ​៤​កំណាត់ និង​ឈើ​ទេ​ព្រូ​១៤​កំណាត់ ។ ប្រតិបត្តិការ​នេះ នៅ​គ្រា​ដែល​ពួក​ឈ្មួញ​ខិលខូច​រៀង​ចំ​ដឹកឈើ​ចេញ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។

ប្រតិបត្តិការ​នៃ​ការ​បង្ក្រាប​នេះ​ត្រូវ​បាន​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ បាន​ឲ្យ​ដឹង​ថា តំបន់​អូរ​តាំ​កន គឺ​ស្ថិត​នៅ​ជាប់​ហើយ​នៅ​ជិត​ព្រំដែន​វៀតណាម ដែល​សមត្ថកិច្ច​លំបាក​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ចុះ​ទៅ​ដល់ ។ ម្យ៉ាងទៀត ដោយសារ​កម្លាំង​មន្ត្រី​ការពារ​បរិស្ថាន​មាន​ចំនួន​តិច ដូច្នេះ​ការ​ល្បាត​គឺ​មិន​អាច​គោលដៅ​មួយ​ចំនួន​ឲ្យ​បាន​ទៀងទាត់​នោះ​ទេ ។

ពួក​ឈ្មួញ និង​ជនខិលខូច តែងតែ​ឆ្លៀតឱកាស​នៅ​ពេល​ដែល​សមត្ថកិច្ច​ឆក​ល្វែង មិន​បាន​ចុះ​ទៅ​ដល់​គោលដៅ​ទាំងនោះ ។ យ៉ាងណា​ក៏​ដោយ មន្ត្រី​បរិស្ថាន​នៃ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​ខ្លួន មិន​បាន​ធ្វេស​ប្រហែល​ស​នោះ​ទេ ។

គួរ​បញ្ជាក់​ថា រថយន្ត​ឡង់​គ្រី​សឺ​ដឹកឈើ​ខាងលើ​នេះ ត្រូវ​បា​សមត្ថកិច្ច​យោធា​ឃាត់​ដើម្បី​ទារប្រាក់ ។ នៅ​ពេល​ដែល​ម្ចាស់​ឈើ​មិន​អាច​រក​លុយ​គ្រប់​ចំនួន និង​ទាន់​ពេលវេលា ទើប​បណ្តាល​ឲ្យ​ក្រុម​មន្ត្រី​បរិស្ថាន​ចុះ​ល្បាត​ប្រទះ​ឃើញ​ក៏​ឃាត់​ទាំង​រថយន្ត និង​ឈើ​នោះ​តែ​ម្តង ។

មន្ត្រី​យោធា​បាន​ទារប្រាក់​ពី​ម្ចាស់​រថយន្ត​ដឹកឈើ​នោះ​ចំនួន​៣​ពាន់​ដុល្លារ ។ ប៉ុន្តែ​ម្ចាស់​ឈើ​គ្មាន​លុយ និង​កំពុង​ស្វះ​ស្វែងរក​លុយ​បន្ថែម​ទៀត ទើប​ធ្វើ​ឲ្យ​រថយន្ត​ដឹកឈើ​នោះ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ