ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន ប្រើ​វិធានការ​តឹងរ៉ឹង​ពាក់ ព័ន្ធ​នឹង​ជំងឺប៉េស្ត​ជ្រូក អាហ្វ្រិក​អុកឡុក​ខ្លាំង​នៅ វៀតណាម

5 ឆ្នាំ មុន
  • តាកែវ

តាកែវ ៖ ដោយសារ​តែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​អុកឡុក​ខ្លាំង​នៅ​វៀតណាម និង​ដើម្បី​ទប់​នូវ​ការ​នាំ​ចូល​ដោយ​ខុសច្បាប់​នូវ​ជ្រូក​ដែល​មាន​ជំងឺ​នេះ អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​វៀត ណា​ម កំពុង​តែ​ចាត់វិធានការ​ក្តៅ​លើ​ការ​ទប់ស្កាត់​នូវ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​មួយ​នេះ ។ ដោយ​អនុវត្ត​តាម​ចរាចរ​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ផលិតកម្ម​នឹង​បសុព្យាបាល…

តាកែវ ៖ ដោយសារ​តែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​អុកឡុក​ខ្លាំង​នៅ​វៀតណាម និង​ដើម្បី​ទប់​នូវ​ការ​នាំ​ចូល​ដោយ​ខុសច្បាប់​នូវ​ជ្រូក​ដែល​មាន​ជំងឺ​នេះ អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​វៀត ណា​ម កំពុង​តែ​ចាត់វិធានការ​ក្តៅ​លើ​ការ​ទប់ស្កាត់​នូវ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​មួយ​នេះ ។

ដោយ​អនុវត្ត​តាម​ចរាចរ​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ផលិតកម្ម​នឹង​បសុព្យាបាល ស្តី​ពី​ការ​ទប់ស្កាត់​រាល់​ការ​នាំ​សត្វ​ជ្រូក​រស់​ចូល​មក​ពី​ប្រទេស​វៀតណាម ខ​ណះ​ពេល​ដែល​កំពុង​តែ​មាន​ផ្ទុះ​ជំងឺឆ្កួត​អាហ្វ្រិក​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ៣ ២០១៩ នេះ លោក​ថៃ លី​ប្រធាន​ការិយាល័យ​បសុព្យាបាល​និង​ផលិតកម្ម​សត្វ​ខេត្ត​ដោយ​មានការ​សហការ​ជាមួយ​លោក​ឧត្តម​សេនី​ត្រី វង្ស ហុ​ក លី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​និង​លោក ហ៊ុន សា​រ៉ាត់ ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​អានា​ម័​យ​ប​ស្យុ​ព្យាបាល​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្ត​នៃ​ក្រសួងកសិកម្ម​រួម​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ធ្វើការ​ចុះ​ចាប់​សត្វ​ជ្រូក​ដែល​ឈ្មួញ​បាន​លួច​ចូល​មក​ដោយ​ខុសច្បាប់​ហើយ​ឃ្លាំង​ស្តុក​ជ្រូក​នៅ​ភូមិ​ដើម​ផ្ដៀក​ឃុំ​ព្រៃ​ស្លឹក​ស្រុក​ទ្រាំង​ខេត្តតាកែវ​។

លោក ថៃ លី នាយការិយាល័យ​ផលិតកម្ម​នឹង​បសុព្យាបាល​ខេត្ត​បានអោយ​ដឹង​ថា​បន្ទាប់​ពី​មាន​សារាចរ​ណែនាំ​ពី​រដ្ឋ​ម​ន្រី្ត​នឹង​អគ្គនាយកដ្ឋាន​នោះ​កំលាំង​របស់​លោក​តែងតែ​ចុះ​ល្បាត​នឹង​ពិនិត្យ​នៅ​តាម​ច្រករបៀង​ដែល​ឈ្មួញ​បាន​នាំ​ជ្រូក​ចូល​មក​នា​ពេល​កន្លង​មក​ជា​ប្រចាំ​គ្រប់​ច្រកល្ហក​ផង​ដែរ ។ លោកនាយ​ការិយាល័យ​បាន​បន្ត​ទៀត​ថា ចំពោះ​ឈ្មួញ​នឹង​ជា​ម្ចាស់​ទីតាំង​ដែល​បាន​លួច​នាំ​ជ្រូក​ចូល​មក​ស្តុ​ប​ទុក​ដើម្បី​ធ្វើការ​ចែកចាយ​ដល់ទី​តាំង​សត្វឃាត​សម្រាប់​កាប់​សាច់​លក់​នោះ​មានឈ្មោះ​សាន រ៉ា ភេទ​ប្រុស​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ហើយ​សត្វ​ជ្រូក​ដែល​យើង​ចាប់​បាន​ជាក់ស្តែង​មាន​ចំនួន​២៥​ក្បាល​ក្រោយ​ពី​ចាប់​បាន​ហើយ​កំលាំង​ជំនាញ​ក៏​បាន​នាំ​យក​សត្វ​ជ្រូក​ទាំង​អស់នោះ​មក​រក្សា​ទុ​ក្វ​នៅ​ការិយាល័យ​ផលិតកម្ម​នឹង​បសុព្យាបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។

មន្ត្រី​ពេទ្យសត្វ​ខេត្ត​ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា​បច្ចុប្បន្ន​នេះ​យើង​ដឹង​ស្រាប់​ហើយ​កំលាំង​ជំនាញ​ពេទ្យសត្វ​មាន​គ្នា​តិច​ណាស់​វា​មាន​ផល​លំបាក​ណាស់​ក្នុង​កា​ទប់ស្កាត់​ឈ្មួញ​ដែល​បាន​លួច​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀត​ណាស​ហើយ​ងាក​មក​មើល​កំលាំង​សមត្ថកិច្ច​ផ្សេង​វិញ​មិន​បាន​ចូលរួម​សហការ​គ្នា​ជាមួយ​ជំនាញ​ពេទ្យសត្វ​ឡើយ​គឺ​ពួក​គេ​គិតតែ​ផល​ប្រ​យោ​ជ​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​ដូច​ជា​ករណី​នេះ​អ​ញ្ចឹ​ង​។ សម្រាប់​ខេត្តស្វាយរៀង​ឯណោះ​វិញ អភិ បាល​ខេត្តស្វាយរៀង លោក ម៉ែ​ន វិបុល បាន​ចេញ​វិធាន​ការណ៍​ជា​បន្ទាន់ ក្នុង​ការ​ទប់ស្កាត់​ការ នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ព្រោះ​ខ្លាច​ឆ្លង​ជំងឺប៉េស្ត ជ្រូក​អា​ហ្វិ​ក មក​ស្រុក​ខ្មែរ ខណៈ​វៀតណាម កំពុង​តែ​មានការ​ផ្ទុះ​ជំងឺ​នេះ​។ នេះ​បើ​យោង​តាម​សេចក្តីណែនាំ របស់​លោក ម៉ែ​ន វិបុល នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៩ ។

យោង​តាម​សេចក្តីណែនាំ ដដែល​បាន​បញ្ជាក់​ថា «​ត្រូវ​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​រស់ និង​ផលិតផល​ជ្រូក គ្រប់​ប្រភេទ​តាម​គ្រប់​រូបភាព មធ្យោបាយ​ដឹក​ជញ្ជូន​ពី​វៀតណាម​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​ជា​ពិសេស​ដែល​ពុំ​បាន​ត្រួតពិនិត្យ ត្រឹមត្រូវ​ពី​សុខភាព​សត្វ​» ។ ជំងឺប៉េស្ត​ជ្រូក​អា​ហ្វិ​ក គឺជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ពិបាក​លុប​បំបាត់​បំផុត និង​បន្ត​ឲ្យ​សត្វ​ឈឺ និង​ងាប់​ក្នុង​អត្រា​ខ្ពស់ ហើយ​មេរោគ​បង្ក​ជម្ងឺ​ជា​វិ​រុស មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ ។ ជំងឺ​ប្រភេទ​នេះ កំពុង​បន្ត​ឆ្លង​រាលដាល​បណ្ដា ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ និង​ពិភពលោក ដូច​ជា​នៅ​ប្រទេស​ចិន​បាន​នឹង​កំពុង​ផ្ទុះ​រាលដាល​ចំនួន​២៥​ខេត្ត និង​ថ្មី​ៗ​នេះ វៀតណាម​បាន​ផ្ទុះ​ជំងឺ​ផង​ដែរ នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ចំនួន ៣​កន្លែង ក្នុង​ខេត្ត​២ គឺ​ខេត្ត​ហ៊ុ​ង​យេ​ន និង​ខេត្ត​បៃ​ប៊ិ​ញ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ ។ ជាង​នេះ​ទៅ​ទៀត បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ចាត់វិធានការ​តឹង​រឹង ដោយ​ផាកពិន័យ ឬ​ចាប់​ដាក់គុក​ចំពោះ​ជន​ណា​ដែល​នាំ​ចូល​សាច់​ជ្រូក​ពី​វៀតណាម ដោយ​គ្មាន​ការ​អនុញ្ញាតិ ចូល​ប្រទេស​គេ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ