ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! គុយទាវ 2,4Kg ផ្ទុក​សារធាតុ​«​ប៉ូ​រ៉ា​ក់​»​ដែល​គេ​ដាក់​រក្សា​សាកសព​ឱ្យ​នៅ​ស្រស់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​អ្នក​លឿង ស្ថិត​នៅ​ភូមិ​០២ ឃុំ​ព្រែក​ខ្សាយ…

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​អ្នក​លឿង ស្ថិត​នៅ​ភូមិ​០២ ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ក្នុង​ការ​ត្រួតពិនិត្យ​នេះ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​វិភាគ​បឋម​ទៅ​លើ​ផលិតផល​ទំនិញ​ចំនួន​១៣​មុខ ស្មើនឹង​១៨​គំរូ​មាន​ដូច​ជា គុយទាវ បាញ់​កាញ់ បាញ់​ស្រ៊ុ​ន ត្រីងៀត ត្រី​ប្រា​សំ​យ៉ុ​ង មឹក​ស្រស់ បង្គា​ស្រស់ ក្រួច ជ្រក់ទំពាំង ជ្រក់មមាញ ជ្រក់ស្ពៃ និង​សណ្តែកបណ្តុះ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នោះ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​បានជា​ច្រើន​មុខ​ទៀត​ផង​ដែរ ។ លទ្ធផល​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​នេះ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​សរសៃរ​គុយទាវ​ទម្ងន់ ២.៤ គីឡូក្រាម មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​ប៉ូ​រាក់​(​ថ្នាំ​ដាក់​រក្សា​សាកសព​ឱ្យ​នៅ​ស្រស់​) និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​យក​ទៅ​បំផ្លាញ​ចោល​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ក៏​បាន​រក​ឃើញ​ទឹកក្រូច​ដប​ធំ​ចំនួន​២​ដប ស្មើ​៣​គីឡូក្រាម ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់​ថែម​ទៀត ។ សរុប​ទំនិញ​ខូចគុណភាព ដែល​មន្ត្រី​ជំនាញ​ដកហូត​បាន​ចំនួន ៥.៤ គីឡូក្រាម ។

បន្ទាប់​មក​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ ហើយ​ឱ្យ​ម្ចាស់​ទំនិញ​ធ្វើ​កិច្ចសន្យា ផ្តិត​មេដៃ ដើម្បី​បញ្ឈប់​ការ​ដាក់​តាំង​លក់​នូវ​ផលិតផល​ម្ហូបអាហារ ដែល​មាន​ដាក់​បន្ថែម​នូវ​សារ​ធាតុគីមី​ហាមឃាត់ និង​ទំនិញ​ហួស​ថ្ងៃ​កំណត់​ប្រើប្រាស់ និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យក​ទៅ​កម្ទេច​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ