ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជា​មនុស្ស​ព្រះ​ចន្ទ​កុំ​ធ្វើ​ជា​មនុស្ស​ផ្កាឈើ​រុះ​រោយ

5 ឆ្នាំ មុន

មនុស្ស​ព្រះ​ចន្ទ​គឺជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​និង​សង្គម​ជាតិ​មាន​សុខ​សន្តិភាព ខុស​ទាំងស្រុង​ពី​មនុស្ស​ផ្កាឈើ​ជ្រុះ​ត្រង់​ថា ស្រេច​ហើយ​តែ​ខ្យល់​បក់​ទៅ​ខាង​ណា ក៏​ប៉ើង​ទៅ​ខាង​នោះ មិន​មាន​ទិស​ដៅ​នៃ​ជីវិត​ពិតប្រាកដ​ឡើយ ចំណែក​មនុស្ស​ព្រះ​ចន្ទ​គឺ​គេ​ដើរទៅ​តាម​គន្លង​ផ្លូវ​របស់​ខ្លួន មាន​ឧត្ដមគតិ​និង​ដំណើរ​ជីវិត​ពិតប្រាកដ ។ ពិត​ណាស់​បើ​យើង​មិន​អាច​កំណត់​ទិស​ដៅ​នៃ​ដំណើរ​ជីវិត​របស់​យើង​បាន​ទេ សង្គម​ហ្នឹងឯង​រមែង​កំណត់​ឲ្យ​យើង​ដើរ​តាម…

មនុស្ស​ព្រះ​ចន្ទ​គឺជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​និង​សង្គម​ជាតិ​មាន​សុខ​សន្តិភាព ខុស​ទាំងស្រុង​ពី​មនុស្ស​ផ្កាឈើ​ជ្រុះ​ត្រង់​ថា ស្រេច​ហើយ​តែ​ខ្យល់​បក់​ទៅ​ខាង​ណា ក៏​ប៉ើង​ទៅ​ខាង​នោះ មិន​មាន​ទិស​ដៅ​នៃ​ជីវិត​ពិតប្រាកដ​ឡើយ ចំណែក​មនុស្ស​ព្រះ​ចន្ទ​គឺ​គេ​ដើរទៅ​តាម​គន្លង​ផ្លូវ​របស់​ខ្លួន មាន​ឧត្ដមគតិ​និង​ដំណើរ​ជីវិត​ពិតប្រាកដ ។

ពិត​ណាស់​បើ​យើង​មិន​អាច​កំណត់​ទិស​ដៅ​នៃ​ដំណើរ​ជីវិត​របស់​យើង​បាន​ទេ សង្គម​ហ្នឹងឯង​រមែង​កំណត់​ឲ្យ​យើង​ដើរ​តាម ពេល​នោះ​ខ្សែជីវិត​របស់​អ្នក​នឹង​បណ្ដោយ​ទៅ​តាម​ខ្យល់ គឺ​លោកធម៌​ទាញ​ទៅ ជា​ហេតុ​នាំ​ឱ្យ​ប្រាសចាក​ទិស​ដៅ​ជា​ប្រាកដ ព្រោះថា​សង្គម​នេះ​មានការ​ច្របូកច្របល់​លាយឡំ​ទៅ​ដោយ​អ្វី​ៗ​គ្រប់​បែប​យ៉ាង ពោរពេញ​ទៅ​ដោយ​ការ​ប្រជែង ល្មោភ​លោភលន់ និង​ព្យាបាទ ឈ្នានីស បៀតបៀន​គ្នា ។

ឯ​មនុស្ស​ដែល​អាច​បញ្ជា​ខ្លួនឯង ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដែល​ត្រូវ​ឆ្ពោះទៅ​រក​ទិស​ដៅ​នៃ​សេចក្ដីសម្រេច​បាន គឺ​មនុស្ស​ដែល​ចេះ​គិត គូរ​វែង​ឆ្ងាយ មាន​សតិបញ្ញា មានការ​ព្យាយាម​ជា​ធំ ប្រព្រឹត្ត​ទៅ​តាម​គន្លង​ផ្លូវ​នៃ​សប្បុរស​ទាំងឡាយ ដែល​លោក​ចាត់​ថា​ជា​មនុស្ស​ជោគជ័យ ។