ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផាកពិន័យ​ប្រាក់​បាន​ជិត​៧០០​លាន​រៀល​រយៈពេល​ពី​ខែ​ពី​អ្នក​មិន​អនុវត្តន៍​ច្បាប់​ចរាចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ពី​ខែមករា និង​កុម្ភៈ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ផាកពិន័យ​ពី​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​ប្រាក់​ចំនួន​ជិត​៧០០​លាន​រៀល ។ នេះ​បើ​តាម​រយ​បាយ​ការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​ដាក់​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមករា និង​ខែកុម្ភៈ នា​រសៀល​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ពី​ខែមករា និង​កុម្ភៈ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ផាកពិន័យ​ពី​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​ប្រាក់​ចំនួន​ជិត​៧០០​លាន​រៀល ។ នេះ​បើ​តាម​រយ​បាយ​ការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​ដាក់​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមករា និង​ខែកុម្ភៈ នា​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​សាធារណការ ដឹក​ជញ្ជូន ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

របាយការណ៍​អាន​ដោយ​លោកនាយ​ឧត្តមសេនីយ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​លើក​ឡើង​ថា ក្រោម​កិច្ច​សហប្រតិបត្តិការ​ក្នុង​ខែមករា​-​កុម្ភៈ ឆ្នំ​២០១៩ កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​បាន​ត្រួតពិនិត្យ និង​មាន​វិធានការ​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន​២៦៤.៨៥៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៥៩​ភាគរយ ។ បាន​រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​៤៤.៩៣៩​គ្រឿង ស្មើ​១៧​ភាគរយ​បាន​ធ្វើការ​អប់រំ​ចំនួន​១៥.៤៧១​គ្រឿង​ស្មើ​៣៤​ភាគរយ បាន​ធ្វើការ​ពិន័យ​ចំនួន​២៩.៤៦៨​គ្រឿង ស្មើ​៦៦​ភាគរយ ។

លោក​បាន​បញ្ជាក់​ថា​«​អនុវត្ត​ការ​បង់ប្រាក់​ពិន័យ​តាម​ស្នាក់​ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បាន​កំណត់​ទទួល​បាន​ប្រាក់​ពិន័យ​ចំនួន​៦៩៨.០៨៥.០០០​រៀល ។ លោក​បន្ត​ថា នៅ​ក្នុង​រយៈពេល​ខែមករា និង​កុម្ភៈ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៦៩៣​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៣១០​នាក់ និង​របួស​ចំនួន​១.០៧៧​នាក់ ភាគច្រើន នៅ​រាជធានី​ភ្នំពេញ​ចំនួន​៥២​នាក់ ខេត្តកណ្តាល​២៧​នាក់ និង​ខេត្តកំពង់ស្ពឺ​មាន​អ្នក​ស្លាប់​២១​នាក់ ។

ចំនួន​ជន​រង​គ្រោះជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ស្លាប់​ចំនួន​៥.៣​នាក់ និង​របួស​ចំនួន​១៨​នាក់ ។ មូលហេតុ​ការ​បើកបរ​លើស​ល្បឿន​កំណត់​៤០​ភាគរយ មិន​គោរព​សិទ្ធិ​២២​ភាគរយ មិន​ប្រកាន់​ស្តាំ​១៥​ភាគរយ វ៉ា​ជែង​៩​ភាគរយ បត់​៦​ភាគរយ​ស្រវឹង​៣​ភាគរយ កត្តា​យានយន្ត​៣​ភាគរយ និង​ងងុយ​២​ភាគរយ ។ លោក​បន្ថែម​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើ​ប្រៀបធៀប​ខែមករា​-​កុម្ភៈ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​កើន​ចំនួន​១៣៦​លើក ស្មើ​២៤​ភាគរយ ស្លាប់​ថយ​ចំនួន​១៥​នាក់ ស្មើ​៥​ភាគរយ និង​របួស​កើន​ចំនួន​២៧០​នាក់​ស្មើ​៣៣​ភាគរយ ។ លោ​កប​ន្តែ​ម​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ចំនួន​៣១០​នាក់ ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​មាន​ចំនួន​២៤១​នាក់ ស្មើ​៧៨​ភាគរយ (​ប្រភេទ​១២៥​សេ​សេ​ចុះ​ក្រោម )​ក្នុង​នោះ​មិន​ពាក់​មួយ​សុវត្ថិភាព​មាន​ចំនួន​១៨៨​នាក់ ស្មើ​៧៨​ភាគរយ ។ ករណី​គ្រោះថ្នាក់​ត្រូវ​បាន​ដោះស្រាយ​ចប់​មាន​ចំនួន​១០៨​ករណី បញ្ជូន​ទៅ​តុលាការ​១៩២​ករណី មាន​បទល្មើស​ចំនួន​៥៦​នាក់ និង​កំពុង​អង្កេត​ចំនួន​១២៨​ករណី ។

សូម​ជម្រាប​ថា នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​ច្បាប់​ចរាចរណ៍​សម្រាប់ ខែមករា និង ខែកុម្ភៈ​នេះ​លោក ហ៊ឹ​ម យ៉ា​ន ក៏​បាន​អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍​មាន​ភាព​សាហាវ​ជាង​ខែ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ