ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះដូង​មាន​បញ្ហា​បង្ហាញ​ឲ្យ​ដឹង​បែប​ណា?

5 ឆ្នាំ មុន

អាការ​ដែល​អាច​បង្ហាញ​អ្នក​ថា​បេះដូង​អ្នក​កំពុង​តែ​មាន​បញ្ហា ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​នៅ​ពេល​ដែល​បេះដូង​អ្នកមាន​បញ្ហា អ្នក​នឹង​ពិបាក​ដកដង្ហើម ហើយ​ដើមទ្រូង​ក៏​មាន​លក្ខណៈ ថប់​ៗ​ផង​ដែរ ។ អាការ​បែប​នេះ​កើតឡើង​មិនយូរ​ទេ…

អាការ​ដែល​អាច​បង្ហាញ​អ្នក​ថា​បេះដូង​អ្នក​កំពុង​តែ​មាន​បញ្ហា ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​នៅ​ពេល​ដែល​បេះដូង​អ្នកមាន​បញ្ហា អ្នក​នឹង​ពិបាក​ដកដង្ហើម ហើយ​ដើមទ្រូង​ក៏​មាន​លក្ខណៈ ថប់​ៗ​ផង​ដែរ ។ អាការ​បែប​នេះ​កើតឡើង​មិនយូរ​ទេ ច្រើន​បំផុត​១​នាទី​គឺ​បាត់​ហើយ ។

2.​បើ​ធ្ងន់​អាច​ឈឺ​ពីមុខ​ទ្រូង​រហូត​ដល់​ក្រោយខ្នង ហើយ​អាការ​នេះ អាច​១០​ថ្ងៃ ឬ​កន្លះ​ខែ​មក​ម្តង ឬ​ក៏​ពី​៣​ទៅ​៥​ខែ​រើ​ឡើង​ម្តង​។ រយៈពេល​កាន់តែ​ខ្លី បេះដូង​អ្នក​កាន់តែ​ធ្ងន់ ។

3.​នៅ​ពេល​ដែល​បេះដូង​អ្នក​មិនល្អ អាច​ធ្វើ​ឲ្យ​ដៃ​ឆ្វេង​អ្នក​ស្ពឹក ព្រោះ​សរសៃ​បេះដូង​អ្នក​គឺ​មានការ​ទាក់ទង​ជាមួយនឹង​ដៃ​ឆ្វេង ។ ដូចនេះ ពេល​ដែល​បេះដូង​កើត​បញ្ហា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដៃ​ឆ្វេង​បាន ។

4.​ប្រសិនជា​ពេល​ដែល​អ្នក​ក្រោក​ពី​គេង ហើយ​តែង​មាន​អារម្មណ៍​ថា​ក​គ្រិច នោះ​ប្រហែលជា​បេះដូង​អ្នក​កំពុង​តែ​មាន​បញ្ហា​ហើយ ។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ។

5.​នៅ​ពេល​ដែល​បេះដូង​មាន​បញ្ហា ក្រពះ និង​ពោះវៀន​អ្នក​នឹង​កើត​មាន​បញ្ហា ដោយ​ពិបាក​រំលាយ​អាហារ ធ្វើ​ឲ្យ​អាហារ​ដែល​អ្នក​ញ៉ាំ​រួច អាច​នឹង​ចេញ​មក​ក្រៅ​វិញ​បាន ។

6.​នៅ​ពេល​ដែល​បេះដូង​កើត​មាន​បញ្ហា នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​តែង​អស់កម្លាំង ដោយ​ចង់​ញ៉ាំ​ច្រើន​ដើម្បី​ប៉ូវ​កម្លាំង​។ ប៉ុន្តែ​ពេល​ដែល​អ្នក​ពិសារ​ច្រើន នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​អាច​លើស​បាន ។ដូចនេះ អ្នក​នឹង​អាច​កើត​ជំងឺ​ទឹកនោមផ្អែម​យ៉ាង​ងាយ ៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ