ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទប់ស្កាត់​ការ​ហើម​រលាក​ក្នុង​រាង​កាយ

5 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​កាន់តែ ច្រើន​ឡើង​ៗ​បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​ការ​ទាក់ទង​នៃ​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ​ជាមួយនឹង​ជំងឺ​រ៉ាំរ៉ៃ រួម​ទាំង​ជំងឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ច្រើន​ទៀត​ដូច​ជា ជំងឺ​បេះដូង​, ជំងឺ​ទឹកនោមផ្អែម​, ជំងឺមហារីក និង​ជំងឺ​អាល់​ហ្សៃ​ម័​រ ឬ​ជំងឺ​ភ្លេចភ្លាំង ។ កត្តា​ហ្សែ​ន​,…

ការ​ស្រាវជ្រាវ​កាន់តែ ច្រើន​ឡើង​ៗ​បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​ការ​ទាក់ទង​នៃ​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ​ជាមួយនឹង​ជំងឺ​រ៉ាំរ៉ៃ រួម​ទាំង​ជំងឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ច្រើន​ទៀត​ដូច​ជា ជំងឺ​បេះដូង​, ជំងឺ​ទឹកនោមផ្អែម​, ជំងឺមហារីក និង​ជំងឺ​អាល់​ហ្សៃ​ម័​រ ឬ​ជំងឺ​ភ្លេចភ្លាំង ។

កត្តា​ហ្សែ​ន​, កង្វះ​ការ​ហាត់ប្រាណ​, ភាព​តានតឹង​ក្នុង​អារម្មណ៍ ក៏​ដូច​ជា​ការ​ប៉ះពាល់​ទៅ​នឹង​ជាតិពុល ផ្សេង​ៗ​សុទ្ធតែ​រួមចំណែក​បង្ក​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ ។ ប៉ុន្តែ​កុំ​បារម្ភ ! ការ​ជ្រើសរើស​របប​អាហារ​បាន​ត្រឹមត្រូវ​អាច​ការពារ​អ្នក​ពី​បញ្ហា​សុខភាព​នេះ និង​ថែម​ទាំង​ជួយ​ប៉ះប៉ូវ​ការ​ខូចខាត​បណ្ដាល​មក​ពី​ការ​រលាក​រ៉ាំរ៉ៃ​ទៀត​ផង ។ ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ហើម​រលាក​ក្នុង​រាង​កាយ៖

១.​អាហារ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម គឺជា​សារធាតុចិញ្ចឹម​ដែល​ជួយ​បន្សាប និង​ប្រយុទ្ធ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី ។ រ៉ា​ឌី​កាល់​សេរី​ម៉ូលេគុល​ដែល​អាច​ធ្វើ​ឱ្យ​ខូច​កោសិកា និង​បង្ក​ការ​រលាក​ក្នុង​រាង​កាយ ។ ផ្កា​ខាត់ណា​, ស្ពៃក្ដោប និង​ម្ទេស​ប្លោក​ក្រហម ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល ។ ចំណែកឯ​ការ៉ុត និង​ដំឡូង​ផ្អែម ផ្ដល់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម beta-carotene ខណៈ​ដែល​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ហើយ​បន្លែ​ស្លឹក​បៃតង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ ។

២.​អាហារ​មាន​ផ្ទុក Polyphenols ៖ Polyphenols ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ ។ ភាគច្រើន​សារធាតុ​នេះ​មាន​ផ្ទុក​ក្នុង​ផ្លែ​ឈើ និង​បន្លែ​ដែល​មាន​ពណ៌​ខៀវ​, ស្វាយ និង​ក្រហម ។ ទោះជា​យ៉ាងណា ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​សារធាតុ Polyphenols គឺ​ផ្លែ​ប៉ោម​, ស្ពៃក្ដោប​ពណ៌​ក្រហម ឬ​ស្វាយ​, ស្ត្រ​បឺ​រី​, ឈ័​រ​រី​, ទំពាំងបាយជូរ​ស្វាយ និង​ក្រហម​, ឆៃថាវ​ក្រហម​, ផ្កា​ខាត់ណា​ខៀវ និង​តែ ។

៣. អាហារ​មាន​ផ្ទុក​សារធាតុ Quercetin ៖ Quercetin ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ឥទ្ធិពល​ប្រឆាំង​ការ​រលាក ។ សារធាតុ​នេះ​ភាគច្រើន​មាន​ផ្ទុក​ក្នុង ខ្ទឹមស​, ខ្ទឹមបារាំង​, ទំពាំងបាយជូរ​ក្រហម និង​ផ្កា​ខាត់ណា​ខៀវ ។

៤. អាហារ​មាន​ផ្ទុក Curcumin ៖ Curcumin ជា​សមាសធាតុ​មួយ​មាន​ផ្ទុក​ក្នុង​រមៀត ។ វា​ជា​សារធាតុ​ប្រឆាំង​ការ​រលាក​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ ។

៥. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ៖ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 គឺជា​ជាតិ​ខ្លាញ់​ល្អ​ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​មុខងារ​រាង​កាយ​ជា​ច្រើន ។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​គុណប្រយោជន៍​ជា​ច្រើន​ដែល​​ជួយ​លើកកម្ពស់​សុខភាព​ល្អ​ប្រសើរ រួម​ទាំង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺមហារីក និង​ការ​រលាក ។

ប្រភពដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ រួម​មាន គ្រាប់​ធញ្ញជាតិ​, ពន្លក​ផ្កា​ស្ពៃ​, ស្ពៃក្រញាញ់​, ត្រី​សាល​ម៉ុ​ន​, ត្រី​ធូ​ណា​, ត្រី​សា​ឌី​ន និង​ត្រី herring (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ