ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU​ចង់​បង្កើន​ភាព​ជា​ដៃគូរ​ឲ្យ​កាន់តែ​ខ្លាំង​ជាមួយ​កម្ពុជា​ដោយ​មិន​និយាយ​រឿង EBA

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប (EU) ចង់​ឃើញ​មានការ​ចូលរួម​ពី​គ្រប់​ភាគី ដើម្បី​រួម​គ្នា​អភិ​ឌ្ឍ​ន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក ។ នេះ​បើ​តាម​លោកស្រី…

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប (EU) ចង់​ឃើញ​មានការ​ចូលរួម​ពី​គ្រប់​ភាគី ដើម្បី​រួម​គ្នា​អភិ​ឌ្ឍ​ន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក ។ នេះ​បើ​តាម​លោកស្រី Paola Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក បាន​លើក​ឡើង ក្នុង​ជំនួប​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ ង​មហាផ្ទៃ ។

ក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​លោកស្រី Paola Paloni បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ដែល​ដឹកនាំ​ថា ខ្លឹមសារ​សំខាន់​ៗ​ចំនួន​ពីរ គឺ​ទី​១-​បញ្ហា​លំហរ​នយោបាយ​នៅ​កម្ពុជា និង​ទី​២ – ការ​ចូល​រូ​ម​ក្នុង សកម្មភាព​នយោបាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ ។

លោកស្រី​បញ្ជាក់​ថា ដំណើរ​ទស្សនៈកិច្ច​នេះ​មិនមែន​អ្វី​ប្លែក​ទេ គឺ​ធ្វើ​ឡើង​តាម​កាល បរិច្ឆេទ​នៃ​កម្មវិធី​ដែល​បាន​ដាក់​ចេញ​របស់ខ្ញុំ ដែល​មាន​ចែង​ដាក់ ក្នុង​សហភាព​អឺរ៉ុប​នៅ ពេល​កន្លង​មក​។ លោកស្រី​បាន​បញ្ជាក់ បន្ថែម​ថា​៖«​គណៈប្រតិភូ​មក​លើក​នេះ គឺ​ដើម្បី​បង្កើន​ការ​ជួប​សន្ទនា​រវាង​ភាគី​ទាំង​ពីរ (​កម្ពុជា -​សហភាព​អ៊ឺ​រ៉ុ​ប​) ដោយ​ត្រង់​ទៅ​ត្រង់​មក លើ​បញ្ជា​ដែល​បាន​លើក​ឡើង​នេះ ។ ក្នុង​ជំនួប​នោះ​ដែរ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ ហើយ ក៏​បាន​លើក​ឡើង​ថា នៅ​ចំណុច​ដែល​ភាគី សហភាព​អឺរ៉ុប​ថា រាជរដ្ឋាភិបាល​តែងតែ​ចាត់​ទុក​សង្គម​ស៊ី​វិល គឺជា​ដៃគូរ ហើយ​តែងតែ​ខិតខំ​ធ្វើ​យ៉ាង​លើកកម្ពស់​ភាព​ជា​ដៃគូ​រវាង​ភាគី​ទាំង​ពីរ ។ សម្តេច​បញ្ជាក់​ថា «​ចំពោះ​ភាគី​ជា​ដៃគូរ​នេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ជា​វេទិការ​ដែល ជាក់ស្តែង​នោះ​បាន ធ្វើ​ពីរ​លើក​មក​ហើយ ដោយ​លើក​ទី​១​រៀបចំ​ដោយ​ក្រសួងមហាផ្ទៃ​ហើយ លើក​ទី​២ រៀបចំ​ដោយ​ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​តិ្ត​ការ​អន្តរជាតិ ។ វេទិការ​នេះ​ក៏​បាន បើក​ពិភាក្សា​គ្នា​រវាង​ភាគី​សង្គម​ស៊ី​វិល និង​ភាគី​រាជរដ្ឋាភិបាល​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ច្បាប់​អង្ក​ការ​សង្គម​ស៊ី​វិល​ដែល​បង្កើត​ឡើង​នោះ​ក៏​មានការ​ពិភាក្សា​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ រួម​ទាំង​អង្ក​ការ​សង្គម​ស៊ី​វិល​ព្រមទាំង​មិត្តភក្តិ​ជាមួយ​បរទេស​មួយ​ចំ​នួ ន​ទៀត​ផង​ដែរ ។ រាជ​រដ្ឋ​ភិ​បាល​ក៏​បាន​ស្នើ​សុំ​ដល់​សង្គម​ស៊ី​វិល​ចាត់​ទុក​រាជរដ្ឋាភិបាល​ជា​ដៃគូរ​ដូច​គ្នា ទោះបីជា​ភាគី​មាន​ទស្សនៈ ឬ​មតិផ្ទុយ​គ្នា​ក៏​ដោយ ប៉ុន្តែ​មតិ​ទាំងនោះ​មិន​បាន​ធ្វើ​ឲ្យ​ភាគី​ទាំង ពីរ​ជាស​ត្រូវ​ជាមួយ​គ្នា​នោះ​ទេ ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​លោកស្រី Paola Pampaloni បាន​ឯកភាព​ចំពោះ​លើក​ឡើង​នេះ ហើយ​ថា កន្លង​មកនេះ​រាជរដ្ឋាភិបាល លើកកម្ពស់ ក្នុង​ការ​ចូលរួម​ពី​ភាគី​សង្គម​ស៊ី​វិល និង​អង្គការក្រៅរដ្ឋាភិបាល តាម​រយៈ​យន្តការ​នានា​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ជា​ក្តី​ក ង្វ​ល់​ផ្សេង​ៗ​ផង​ដែរ ។

ចំពោះ​ករណី​ការ​ចូលរួម​សកម្មភាព​នយោបាយ​វិញ​លោកស្រី​បាន​លើក​ឡើង​ថា សម្រាប់​សហភាព​អឺរ៉ុប​មិន​គាំទ្រ​ចំពោះ​បុគ្គល​ណាមួយ ឬ​គណបក្ស​នយោបាយ​ណាមួយ​ទេ ប៉ុន្តែ​អ្វី​ដែល​សហភាព​អឺរ៉ុប​ចង់បាន​នោះ គឺ​ចង់បាន​មានការ​ចូលរួម​ពី​គ្រប់​ភាគី ដើម្បី​រួម​គ្នា​អភិ​វ ឌ្ឍ​ន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ពាក់ព័ន្ធ​នឹង​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប​នោះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ថា «​ទោះបីជា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​ភាពល្អ​ឥត​ខ្ចោះ យ៉ាងណា​ក៏​ដោយ តែ​ដំណើរ​លិទ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ចាក់​ឬ​សរួច​ទៅ​ហើយ ។ ហើ យ​កម្ពុជា​មិន​អាច​បោះបង់​ផ្លូវ​ប្រជាធិបតេយ្យ​បាន​ទេ ហើយ​អ្វី​សំខាន់​នោះ គឺ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​រួច​ហើយ​» ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ប្រាប់​ទៅ​កាន់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ទៀត​ថា អ្វី​ដែល​គ្មាន​អ្នក​ណា​ប៉ះពាល់​បាន​នោះ គឺ​របប​រាជនិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ជាង​នេះ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​បែង ចែក​នូវ​អំណាច​ដែល​ពី​មុន​ប្រមូលផ្តុំ​នៅ​ថ្នាក់​ជាតិ​ទៅ​ដល់​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធ្វើការ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ។

សម្តេច​គូសបញ្ជាក់​ទៅ​ប្រាប់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ថា កម្ពុជា​ត្រូវការ​មិត្ត​មក​ពី គ្រប់​ទិស​ទី​ទាំងអស់​មិន​ថា មក​ពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ចិន​នោះ​ទេ ឬ​មិន​ថា នៅ តំបន់​ណា ក្រៅ​តំបន់​អាស៊ាន ឬ​ក្នុង​តំបន់​អាស៊ាន គឺ​កម្ពុជា​ត្រូវការ​មិត្ត​ទាំងអស់ ។ ខ្ញុំ​សង្ឃឹមថា ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា​នោះ​អាច​ស្វែងរក​ដំណោះស្រាយ​រួម​មួយ​សម្រាប់​ប្រជា ជន​កម្ពុជា និង​សហភាព​អឺរ៉ុប​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ