ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១០ ភ្ញៀវ​​បរទេស​​ចូលមក​​​ភ្នំពេញ​​​តាមច្រក​​ព្រលាន​យន្តហោះ​​​អន្តរ​ជាតិ​​ភ្នំពេញ​មានជិត​​៦ម៉ឺននាក់​កើនលើស​​ឆ្នាំ​មុន​​១,២៩%

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ទោះបី​ជា​នៅក្នុង​ឆ្នាំ​២០១០ ពិភពលោកបានជួបនូវ​​វិបត្តិ​សេដ្ឋ​កិច្ច​​​ ​ពិត​​មែន ប៉ុន្តែ​សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា​​​​ ហាក់​មិន​​មាន​ការប៉ះពាល់​អ្វី​ធំដុំ​ ដែល​​គួរ​ឱ្យ​​កត់​សម្គាល់​​​នោះទេ ។ ជាក់ស្តែង​​នៅរាជធានីភ្នំពេញ ​ការអភិវឌ្ឍន៍​​ទីក្រុង​​ កាន់តែ​មានសន្ទុះ​​​ឈានឡើង ​ជា​ពិសេស​​សំណង់អគារ​ខ្ពស់ៗ ​ដែលមិន​​ធ្លាប់​មាន​ពីមុន​​មក ​បាននិង​កំពុង​​សាង​សង់​​​ឥត​ឈប់​ឈរ​​​រហូត​ដល់​​​ពេលនេះ

រាជធានីភ្នំពេញ ៖ ​ទោះបី​ជា​នៅក្នុង​ឆ្នាំ​២០១០ ពិភពលោកបានជួបនូវ​​វិបត្តិ​សេដ្ឋ​កិច្ច​​​ ​ពិត​​មែន ប៉ុន្តែ​សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា​​​​ ហាក់​មិន​​មាន​ការប៉ះពាល់​អ្វី​ធំដុំ​ ដែល​​គួរ​ឱ្យ​​កត់​សម្គាល់​​​នោះទេ ។ ជាក់ស្តែង​​នៅរាជធានីភ្នំពេញ ​ការអភិវឌ្ឍន៍​​ទីក្រុង​​ កាន់តែ​មានសន្ទុះ​​​ឈានឡើង ​ជា​ពិសេស​​សំណង់អគារ​ខ្ពស់ៗ ​ដែលមិន​​ធ្លាប់​មាន​ពីមុន​​មក ​បាននិង​កំពុង​​សាង​សង់​​​ឥត​ឈប់​ឈរ​​​រហូត​ដល់​​​ពេលនេះ ។ ​អ្វីដែល​​​ជា​ការកត់​សម្គាល់​​​នោះ​ក្នុង​ឆ្នាំ​២០១០​កន្លង​មក​នេះ​​ ជន​បរទេស​​ ជាពិសេស​​ភ្ញៀវ​​ទេសចរបាន​ចូល​​​មក​ប្រទេស​កម្ពុជា ​គឺ​គ្រាន់តែ​​​​ចូល​​តាម​ច្រក​​​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​​ភ្នំពេញ ​​មាន​ចំនួន​​៥៧៨.៦៦៣​នាក់ កើន​លើស​ឆ្នាំ​​កន្លងទៅ​​​១,២៣​ភាគរយ ។ ​​ដោយ​មិន​​គិត​ពី​ភ្ញៀវ​ទេសចរ​​ដែល​ចូល​តាមច្រក​ទ្វារ​អន្តរជាតិ​ផ្សេងៗឡើយ​ ។

ចំនួននៃការ​​កើន​ឡើង​​ទាំងនេះ ​អាច​​បញ្ជាក់​ឱ្យឃើញ​​កាន់តែ​ច្បាស់​​​​ថា សម្រាប់​​​រាជ​ធានី​ភ្នំពេញ​​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​​​គតិបណ្ឌិត​​​របស់​សម្តេច​​តេជោ​ ហ៊ុន​ សែន ​បាន​​រៀបចំ​​ប្រទេស​​​ឱ្យ​កាន់តែ​​​​មានការ​រីក​​ចម្រើន​​ឥត​ឈប់​ឈរ និង​មាន​ស្ថិរភាព​ ពិសេស​​បញ្ហាសន្តិសុខ ​​ធ្វើ​ឱ្យ​​​បរទេស​​ដែល​​គេ​ធ្លាប់​​​​តែរិះគន់យើង​​ ពេលនេះ​ត្រឡប់​​មក​​​ជឿជាក់​ និង​មានការ​​ជឿ​ទុកចិត្ត​​​ជា​ខ្លាំង​​ ។ ជាក់​ស្តែង​​ក្រុម​អ្នក​វិនិយោគ​​ជាដើម ​​បាន​​វេច​លុយ​​យ៉ាង​សន្ធឹកសន្ធាប់​​​​យក​មក​​​ចាយ​ និង​ដាក់​​ទុន​នៅ​​ស្រុកយើង ។​ យោង​តាម​​​របាយការណ៍​​របស់សាលា​រាជ​ធានី​ភ្នំពេញ​ ​ដែលបានចែក​​ជូនក្នុង​សន្និបាត​​ប្រចាំ​ឆ្នាំ​​កាលពីពេលថ្មីៗ​​កន្លងមក​​នេះ​បាន​​បង្ហាញ​ថា ​ជន​បរទេស​​ចូលរាជធានីភ្នំពេញ​​​ក្នុងរយៈ​ពេល​​​​មួយ​ឆ្នាំ​​​២០១០ តាមច្រកព្រលាន​យន្ត​ហោះ​​​អន្តរ​ជាតិ​​ភ្នំពេញ​មានចំនួន​​៥៧៨.៦៦៣​នាក់ ​កើន​​១,២៣% ក្នុងនោះ​​ភ្ញៀវ​​ទេសចរ​ចំនួន​៨២.៩០២​នាក់ ៕​