ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កុំ​ចាត់​ទុក​អតីតមន្ត្រី​សហការី​ខ្លួន​ដែល​សុំ​សិទ្ធិ​នយោបាយ​ដូច​ជា​ទំនិញ​លក់ដូរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​លោក​សម រ​ង្ស៊ី​ថា កុំ​ចាត់​ទុក​សហការ​រីក​ជា​អតីត​បក្ស​ប្រឆាំង​ដែល​សុំ​សិទ្ធិ​នយោបាយ​ដូច​ជា ទំនិញ​លក់ដូរ​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​លោក​សម រ​ង្ស៊ី​ថា កុំ​ចាត់​ទុក​សហការ​រីក​ជា​អតីត​បក្ស​ប្រឆាំង​ដែល​សុំ​សិទ្ធិ​នយោបាយ​ដូច​ជា ទំនិញ​លក់ដូរ​នោះ​ទេ ។ ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្ត​ពោធិ​សា​តិ៍ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មី នា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ខ្ញុំ​ឃើញ​អាណា​មួយ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា អុ្ន​ក​សុំ​សិទ្ធិ​នយោបាយ​ត្រូវ​បាន​ទិញ​ពី​១០​ម៉ឺន​ដុល្លារ ឬ​២០​ម៉ឺន​ដុល្លារ តែ​សុំ​ផ្តាំ​ទៅ​អ្នក​កុំ​ចាត់​ទុក​អ​តី ត​មន្ត្រី​សហការី​ការ​របស់​អុ្ន​ក​ជា​ទំនិញ​លក់ដូរ ឲ្យ​សោះ ។

កុំ​មើល​ស្រាល​អ្នក​ដែល​មិន​នូវ​ជាមួយ​អ្នកឯង ហើយ​គេ​សុំ​សិទ្ធិ​នយោបាយ​សេរីភាព របស់​គេ​ក្លាយជា​ទំនិញ​ដែល​គេ​ត្រូវ​ទិញ ។ ហ៊ុន សែន គ្មាន​អ្វី​ចាំ​បាត់ ដើម្បី​ទៅ​ទិញ​អ្នក​ណា​ទេ ព្រោះ​មនុស្ស​ទាំង​អស់នោះ​មិនមែន​ជា​សត្វ​ធាតុ ឬ​វត្ថុ​សម្រាប់​លក់​នោះ​ទេ ។ យើង​ត្រូវ​ផ្តល់​ការ​គោរព​ចំពោះ សេរីភាព​ចំពោះ​មនុស្ស​ទាំងអស់ ទោះបី​អ្នក​នោះ​នៅ​គណបក្ស​នយោបាយ​ក៏​ដោយ​យើងខ្ញុំ​គោរព​» ។ សម្តេច​ក៏​បាន​បញ្ជាក់​ថា «​នៅ​ក្នុង​បក្សនយោបាយ​ណា​ក៏​ដោយ​យើងខ្ញុំ​ផ្តល់​ការ​គោរព អ្នក​ចេញ​មក​សុំ​សិទ្ធិ​នយោបាយ យើងខ្ញុំ​ក៏​គោរព​អ្នក​សុំ​សិទ្ធិ​នយោបាយ ហើយ​អ្នក​មិន​សុំ សិទ្ធិ​ក៏​យើងខ្ញុំ​គោរព ចំពោះ​សេចក្តីសម្រេច​របស់​អ្នក ហេតុ​អ្វី​បានជា​អ្នក​មើលងាយ​ចំពោះ អ្នក​ដែល​ធ្លាប់​ធ្វើការ​នៅ​ជាមួយ​អ្នក​បែរជា​ទំនិញ​លក់ដូរ​ទៅ​វិញ អ្នក​គណបក្ស​ប្រជាជន​មាន ចំណេះដឹង​ខ្ពស់​ច្រើន ហើយ​គណបក្ស​ខ្លះ​មាន​បណ្ឌិត​ពី ឬ​បី​នាក់ ។

ពូ​មិន​និយាយ​អួតអាង​អ្វី​ទេ គណបក្ស​ខ្លះ​គ្មាន​បញ្ញា​វន្ត​ស្មើរ​នឹង​អ្នក​ផ្ទះ​របស់​ពូ​ផង​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​គ្មាន​លុយ​ទិញ​អ្នក​សុំ​សិទ្ធិ​ន​យោ​យោ​បាយ​នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា​«​ហ៊ុន​សែន គ្មាន​លុយ​ទិញ​១០ ឬ​២០​ម៉ឺន​ដុល្លារ​នោះ​ទេ ហើយ​បើ​ហ៊ុន សែន​មាន​លុយ​បែប​នេះ ហ៊ុន​សែន ធ្វើ​សាលា​ឲ្យ​ពេញ​វាល​នេះ ។​ហ៊ុន​សែន​គ្មាន​លុយ​ទិញ​ទេ ហើយ​ក៏​គ្មាន​ចាំបាច់​ទិញ​ទេ ធនធានមនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទាន់​ប្រើ​អស់ សក្តានុពល​ឲ្យ​ត្រូវ​មុខ​ជំនាញ​ឡើយ​ទេ » ។

សម្តេច​គូសបញ្ជាក់​ទៀត​ថា «​អ្នកឯង​ត្រូវ​ចាំ ចំណេះ​អ្នកឯង​មិន​ទាន់​គ្រប់គ្រាន់​ទេ មិន ទាន់​ត្រូវ​កាលី​ប​គ្រប់គ្រង​ប្រទេស​នោះ​ទេ ហើយ​មិន​ទាន់​ត្រូវ​ដល់​កាលី​ប សូ​ម្បី​ជា​អ្នក​ជំនួយការ របស់​រដ្ឋមន្ត្រី​ម្នាក់​របស់​ហ៊ុន សែន ក៏​មិន​ទាប់​គ្រប់​កាលី​ប​ដែរ » ។ សម្តេច​បន្ថែម​ថា គេ​កសាង​ធនធានមនុស្ស​ជាង​៤០​ឆ្នាំ​មក​ហើយ រាប់​ទាំង​ក្បាល​អ្នកឯង​ក៏​គេ​បញ្ជូន​ទៅ​រៀន ។ មាន​ម្នាក់​នោះ​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​កថា តើ​ខ្ញុំ​គួរ​ប្រឆាំង​គាត់ ឬ​អត់ បើ​គាត់​ដឹកនាំ​ប្រទេស បើ​គាត់​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​រៀន​នៅ​ក្រៅប្រទេស​នោះ​» ។

សូម​ជម្រាប​ថា អតីត​ថ្នាក់ដឹកនាំ​អតីត​សង្គ្រោះ​ជា​តោ​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ រួម​មាន​ទី​១- លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២- លោក គង់ បូ​រ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣- លោក ស៊ី​ម សុវណ្ណ​នី និង​ទី​៤- លោក រៀល ខេ​ម​រិ​ន្ទ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៥- លោក អ៊ូ ច័ន្ទ​រ័​ត្ន ទី​៦- លោកស្រី ទេព សុ​ទ្ធី ទី​៧- លោក កង គឹ​ម​ហាក់ ទី​៨- លោក ជីវ កត្តា និង​ទី​៩- លោក ច័ន្ទ សិលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ