ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករងសាលា ផ្ទុះតណ្ហាទប់លែង​ជាប់​…​លួងលោម​​បាន​សម្រេច​ដល់​ទៅ​​២​ដង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ បាន​សម្ដែង​ភាព​ស្រពាប់​ស្រពោន​ និង​ចេះ​តែ​ត្អូញត្អែរ​នៅ​ចំពោះ​មុខ​បង​ៗ​ថា នាង​ពិបាកចិត្ត​ខ្លាំង​ណាស់ ចង់​តែ​ស្លាប់​មិន​ចង់​រស់នៅ​លើ​លោកនេះ​តទៅ​ទៀត​ឡើយ។ ដោយ​សារ​តែ​អាការ​ប្លែក​ពី​ធម្មតា​បែប​នេះ ច្រើន​ខែ​មក​ហើយ​នោះ ធ្វើ​ឲ្យ​បង​ៗ​របស់​នាង​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ បាន​សម្ដែង​ភាព​ស្រពាប់​ស្រពោន​ និង​ចេះ​តែ​ត្អូញត្អែរ​នៅ​ចំពោះ​មុខ​បង​ៗ​ថា នាង​ពិបាកចិត្ត​ខ្លាំង​ណាស់ ចង់​តែ​ស្លាប់​មិន​ចង់​រស់នៅ​លើ​លោកនេះ​តទៅ​ទៀត​ឡើយ។ ដោយ​សារ​តែ​អាការ​ប្លែក​ពី​ធម្មតា​បែប​នេះ ច្រើន​ខែ​មក​ហើយ​នោះ ធ្វើ​ឲ្យ​បង​ៗ​របស់​នាង​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ក៏​លួងលោម​សួរនាំ​ទើប​នាង​ប្រាប់​បង​ៗ​ថា នាង​ត្រូវ​បុរស​ម្នាក់ដែល​ជា​នាយករង​សាលា​ភាសា​អង់​គ្លេស​​មួយឈ្មោះ​ថា «​សាលា​ភាសា​សាស្ត្រ​» ចាប់រំលោភ​សេពសន្ថវៈ​ជា​បន្តបន្ទាប់​ចំនួន​២​ដង ។ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​ដ៏​ឈឺចាប់​នេះ ទើប​បង​ៗ​របស់​នាង​យក​រឿងរ៉ាវ​នេះ​ ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​ដឹង ព្រមទាំង​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​ឲ្យ​ចាប់ខ្លួន​បុរស​នោះ​ចាត់ការ​តាម​ច្បាប់ ។

តាម​នគរបាល​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា នៅ​ក្នុង​សាលា​ភាសា​អង់គ្លេស​ខាងលើ ស្ថិតក្នុង​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ បុរស​ដែល​ម្នាក់​នោះ​ឈ្មោះ ចិន មក​រា អាយុ​២៦​ឆ្នាំ ជា​នាយករង​និង​ជា​គ្រូបង្រៀន​សាលា​ភាសា​សាស្ត្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រភព​ដដែល​បន្ត​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ជិត​៣​ខែ​មុន​ម្ល៉េះ ដែល​លើក​ទី​១-​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ។ ខណៈនោះ ជនសង្ស័យ​បាន​ល្បួង​ក្មេង​ស្រី​ដើរ​លេង​ជាមួយ ហើយ​នាង​ក៏​យល់​ព្រមទៅ​តាម​ការលួងលោម​នោះ ។ ជន​នេះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CE-១៨៧៩ ឌុ​ប​នាង​ដើរ​លេង​រួច​ហើយ​ដឹក​នាង​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់​ភ្នំ​មាស ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ពួក​គេ​បាន​ដេក​នៅ​ជាមួយ​គ្នា ហើយ​ជនសង្ស័យ​បាន​និយាយ​លួងលោម​នាង​ថា «​បង​ស្រឡាញ់​អូន ចង់បាន​ខ្លួនប្រាណ​អូន​»​ រួច​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​បាន​ម្ដង ។ លុះ​ពេល​រំលោភ​រួច ជន​នេះ​បាន​គំរាម​មិន​ឲ្យ​នាង​យក​រឿង​នោះ​ ទៅ​និយាយ​ប្រាប់​ក្រុម​គ្រួសារ និង​អ្នក​ដទៃ​ឡើយ ។ ប្រភព​ខាងលើ​បន្ត​ថា បន្ទាប់​ពី​ទទួល​រង​នូវការ​គំរាម​បែប​នេះ ក្មេង​ស្រី​រង​គ្រោះ​មិន​ហ៊ាន​និយាយ​រឿង​ឈឺចាប់​នេះ​ប្រាប់​អ្នក​ណា​ម្នាក់​ឡើយ​និង​បាន​លាក់​ទុក​ក្នុង​ចិត្ត​រហូត ។ លុះ​រំលង​បាន​៤​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ នាយករង​សាលា​រូប​នេះ ក៏​បាន​បាន​ទូរស័ព្ទ​ហៅ​នាង​ឲ្យ​ទៅ​ជួយ​រៀបចំ​អីវ៉ាន់​នៅ​ក្នុង​សាលា​ ។ ​ពេល​នោះ​ នាង​ក៏​បាន​ទៅ ហើយ​ពេល​ទៅ​ដល់ ជនសង្ស័យ​បាន​នាំ​ចូល​ក្នុង​បន្ទប់​ការិយាល័យ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​ម្ដងទៀត រួច​ហើយ​គំរាម​នាង​មិន​ឲ្យ​ប្រាប់​គេ​ដូច​លើក​ទី​១​ដែរ ។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១៦ ខែមីនា វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ដោយ​មានការ​សង្ស័យ​ចំពោះ​សភាព​ស្ងៀមស្ងាត់​និង​សម្ដី​ដែល​នាង​និយាយ​ប្រាប់​បង​ៗ​ថា ចង់​តែ​ស្លាប់​នោះ ទើប​បង​ៗ​នាំ​គ្នា​លួង​លោម​សួរនាំ រហូត​ធ្លាយ​រឿង​នាយករង​សាលា​ចាប់រំលោភ​ដល់​ទៅ​២​ដង ។ ពេល​នោះ​បង​ៗ​នាង​ក៏​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​បានដឹង បន្ទាប់​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ