ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេញចិត្ត​លើ​ស្បែក​របស់​អ្នក

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​អ្នក​មិន​អាច​បង្ហាញ​ពី​អារម្មណ៍​នៅ​ក្នុង​ខ្លួន​អ្នក​បាន​ពេញលេញ ដោយ​​សារ​តែ​មានការ​សង្ស័យ និង​ខ្វះ​ទំនុកចិត្ត នោះ​អ្នក​អាច​នឹង​មាន​ភាព​តានតឹង និង​ហត់​នឿយ ។ ទោះបីជា​គ្មាន​ដំណោះស្រាយ​ណាមួយ​ក្នុង​រយៈពេល​មួយ​យប់ ដែល​នឹង​ផ្លាស់​ប្តូរ​អ្នក…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​អ្នក​មិន​អាច​បង្ហាញ​ពី​អារម្មណ៍​នៅ​ក្នុង​ខ្លួន​អ្នក​បាន​ពេញលេញ ដោយ​​សារ​តែ​មានការ​សង្ស័យ និង​ខ្វះ​ទំនុកចិត្ត នោះ​អ្នក​អាច​នឹង​មាន​ភាព​តានតឹង និង​ហត់​នឿយ ។ ទោះបីជា​គ្មាន​ដំណោះស្រាយ​ណាមួយ​ក្នុង​រយៈពេល​មួយ​យប់ ដែល​នឹង​ផ្លាស់​ប្តូរ​អ្នក ទៅ​ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​ក៏​ដោយ ក៏​ការ​ប្រព្រឹត្ដ​ល្អ​ចំពោះ​ខ្លួន​អ្នក គឺជា​ជំហាន​ដំបូង ដ៏​ល្អ​ក្នុង​ការ​បង្កើន​ទំនុកចិត្ត ។ ខាងក្រោម​នេះ​ជា​ជំហាន​មួយ​ចំនួន​ដើម្បី​ឱ្យ​អ្នក​ចាប់ផ្តើម​បាន​។

១- ទទួលយក និង​អភិវឌ្ឍន៍​អ្វី​ដែល​ខ្លួន​អ្នកមាន ៖

ការ​ទទួលយក​អ្វី​ដែល​ខ្លួន​អ្នកមាន​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​បោះបង់​ចោលការ​អភិវឌ្ឍន៍ ខ្លួនឯង​​នោះ​ទេ​។ ប្រសិនបើ​មាន​ផ្នែក​ណាមួយ​នៃ​ជីវិត​របស់​អ្នក​ដែល​អ្នក​ចង់​ផ្លាស់​ប្តូរ អ្នក​គួរតែ​កំណត់​គោលដៅ​សម្រាប់​ខ្លួន​អ្នក​ដើម្បី​ជួយ​អ្នក​ឱ្យទៅ​ដល់ទី​នោះ​។ សរសេរ​វា​ទុក​នៅ​កន្លែង ណាមួយ ដូច្នេះ​អ្នក​អាច​តាមដាន​ដំណើរការ​របស់​អ្នក​បាន​នៅ​ពេល​ក្រោយ​។

២- កុំ​បណ្តោយ​ឱ្យ​យោបល់​របស់​អ្នក​ដទៃ​មក​កំណត់​លើ​អ្នក និង​អ្វី​ដែល​អ្នក​ធ្វើ​៖

ជៀស​ជាង​ការ​ផ្តោត​លើ​ការ​វាយតម្លៃ​របស់​ខ្ល​ន ដោយ​ផ្អែក​លើ​យោបល់​អ្នក​ដទៃ អ្នក​គួរតែ​ព្យាយាម​​ស្វែងរក​តម្លៃ​របស់​អ្នក​វិញ ដើម្បី​ឱ្យ​មាន​អារម្មណ៍​ពេញចិត្ត​លើ​ខ្លួនឯង​។ ស្រមៃ​គិត​ពី គោលដៅ​របស់​អ្នក និង​ឈាន​ជើង​បន្តិច​ម្តង​ៗ​ឆ្ពោះទៅ​កាន់​គោលដៅ​នោះ ។ អ្នក​គួរ​សរសេរទុក​នៅ គោលដៅ​នោះ ដើម្បី​ឲ្យ​វា​នាំ​ផ្លូវ​អ្នក​បាន ។

៣- រាប់អាន​មនុស្ស​ដែល​មានគំនិត​វិជ្ជមាន​៖

ផ្នែក​ដ៏​ធំ​មួយ​ដែល​ជួយ​អោយ​អ្នក​ពេញចិត្ត​លើ​ខ្លួន​របស់​អ្នក គឺ​ចំណាយពេល​នៅ​ជាមួយ​មនុស្ស​ ដែល​តែង​តែ​គាំទ្រ​អ្នក ហើយ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​អំពី​ខ្លួន​អ្នក​។ ដូច​គ្នា​នេះ​ដែរ អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​នៅ​អ្វី​ដែល​អ្នក​បញ្ចេញ​ទៅ​ក្រៅ កំណត់ព្រំដែន​មួយ​សម្រាប់​មិត្តភក្តិ​ណាមួយ​ដែល​ទាញ​យក​ផលប្រយោជន៍​ពី​អ្នក​ច្រើន​ជាង​ជួយ​អ្នក​។

៤- ធ្វើ​ស​មា្ម​ធិ ៖

ចំណាយពេល 10-15 នាទី​ក្នុង​មួយ​ថ្ងៃ​ធ្វើ​សម្មាធិ​នៅ​កន្លែង​ដែល​មាន​ផា​សុខភាព ដោយ​អនុវត្ត ការ​ដកដង្ហើម និង​ការ​រម្ងាប់​អារម្មណ៍​។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍​ស្ងប់ ហើយ​វា​​ក៏​ជួយ​អ្នក​ពី​ការ​រំខាន​ប្រចាំ​ថ្ងៃ​ផង​ដែរ​។

៥- ធ្វើ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​៖

ទុក​ពេលវេលា​មួយ​ចំណែក​ដើម្បី​ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត ជួនកាល​ការ​ចូលរួម​ក្នុង​សកម្មភាព សប្បាយ​រីករាយ​សម្រាប់​បុព្វហេតុ​ដ៏​ល្អ​មួយ ក៏​អាច​ជួយ​ផ្តល់​អារម្មណ៍ល្អ និង​បង្កើន​ទំនុកចិត្តផង​ដែរ​។

ជា​ពិសេស​កុំ​ភ្លេច​វិនិយោគ​លើ​សុខភាព​រាង​កាយ​របស់​អ្នក​ក្នុង​ការ​ព្យាបាល​ដែល​មានគុណ​ភាពល្អ​ដែល​នឹង​ផ្តល់​ឱ្យ​អ្នក​នូវ​ទំនុកចិត្ត​ទាំង​ក្នុង និង​ក្រៅ ។ កុំ​ជឿ​លើ​អព្ភូតហេតុ​ដែល​មិន​សម​ស្រប ។

ឧ​. ត្រូវ​ផ្តោត​លើ​ផលិតផល​ថែរក្សា​ស្បែក​មានគុណ​ភាពល្អ​ដែល​ត្រូវ​បាន​ណែនាំ​ដោយ អ្នកជំនាញ​ខាង​សើ​ស្បែក​ហើយ​ត្រូវ​អត់ធ្មត់​ក្នុង​ការ​ព្យាបាល​ផង​ដែរ​។

តើ​អ្នក​បាន​យល់​ពី​ចំណេះដឹង​អ្វី​ដែល​ថ្មី​ទេ? ចុច​ទី​នេះ​ដើម្បី​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​និង​ស្វែង​យល់​បន្ថែម​ពី​ការ​ព្យាបាល​ស្នាម និង​មុន ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ