ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ផ្តល់​កាដូ​ពិសេស ​ផ្លូវ​និង​ស្ពាន​ត​ភ្ជាប់​ពីរ​ខេត្ត ប្រជាពលរដ្ឋ​ញញឹម​ពព្រាយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ពិសេស​អ្នកស្រុក​កំពង់លែង ពិតជា​សប្បាយ​រីករាយ​ក្រៃ​លែង ក្រោយ​ពេល​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ពិសេស​អ្នកស្រុក​កំពង់លែង ពិតជា​សប្បាយ​រីករាយ​ក្រៃ​លែង ក្រោយ​ពេល​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​ប្រកាស​សម្រេច​ផ្ដល់​ការ​អនុញ្ញាត​សាងសង់​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​រវាង​កំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ ដែល​ផ្លូវ​នេះ​មាន​ចម្ងាយ​ជាង​៥៧​គីឡូម៉ែត្រ និង​ស្ពាន​មាន​ប្រវែង ៣៩០០​ម៉ែត្រ សម្រាប់​ជូន​ជា​កាដូ​ឆ្នាំ​ថ្មី ជូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ។ សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ​មក​ពី​ស្រុក​កំពង់លែង ដែល​បាន​មក​ចូល​រូ​ម​ទស្សនាការ​ប្រណាំងទូក នៅ​មាត់ទន្លេ​ផ្សារ​ក្រោម កាលពី​រសៀល ថ្ងៃ​ទី​១៧ ខែមីនា ដែល​ជា​ថ្ងៃ​ទី​៣​នៃ​បុណ្យ​ទន្លេ បាន​សម្តែង​ក្តី​រីករាយ និង​បាន​ថ្លែងអំណរគុណ យ៉ាង​ធំធេង ចំពោះ​ការ​សម្រេចចិត្ត​របស់​សម្តេច​ក្នុង​ការ​ផ្តល់​ការ​សាងសង់​ស្ពាន និង​ផ្លូវ ជូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង និង​កំពង់ធំ ។

កាដូ​ទាំងនេះ​នឹង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ អ្នកស្រុក​កំពង់លែង ដែល​តែង​ជួប​ការ​លំបាក ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ក៏​ដូច​ជា​ទំនិញ​គ្រប់​ប្រភេទ ឆ្លងកាត់​ពី​ស្រុក​កំពង់លែង​ទៅ​កាន់​ទីរួមខេត្ត​កំពង់ឆ្នាំង ដែល​មាន​ប្រវែង​តែ​៤​គីឡូម៉ែត្រ​សោះ តែ​ហាក់​នៅ​សែន​ឆ្ងាយ ព្រោះ​ត្រូវ​ឆ្លងកាត់​ទន្លេ​ចំនួន​៣ ។ ជាង​នេះ​ទៅ​ទៀត សិស្ស មន្ត្រីរាជការ មានផ្ទះ​សំបែង នៅ​ស្រុក​កំពង់លែង ដែល​ត្រូវ​ឆ្លងកាត់​ទៅ​រៀន និង​ទៅ​ធ្វើការ​នៅ​ទីរួមខេត្ត​កំពង់ឆ្នាំង ក៏​ត្រូវ​ជួប​ការ​លំបាក​ផង​ដែរ ។

ក្រោយ​ពី​ស្ពាន​នេះ​សាងសង់​ហើយ​ប្រជាពលរដ្ឋ​លែង​ជួប​ការ​លំបាក​ទៀត​ហើយ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​រវាង​ខេត្ត​ទាំង​ពីរ​នឹង​ក្លាយជា​សរសៃឈាម​គមនាគមន៍​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា ថវិការ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​ពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ