ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​ចាប់​បាន​២ សួរនាំ​ចុះឡើង​ៗ​បែក​ធ្លាយ​​ចេញ​៣​នាក់​ប្រុស​ស្រី​ទៀត (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​បានជា​បន្តបន្ទាប់ កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​បានជា​បន្តបន្ទាប់ កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្នុង​នោះ​ជនសង្ស័យ​២​នាក់​ជាប់​សង្ស័យ​ថា ជា​អ្នក​ជួញដូរ​ថ្នាំ​ញៀន និង​៣​នាក់​ទៀត ក្នុង​នោះ​មាន​ស្រី​ផង ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​នោះ ១-​ឈ្មោះ រស់ រ៉ូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ជន​នេះ​មាន​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់​តូច​នៅ​ជាប់​ខ្លួន ។

២-​ឈ្មោះ ភួង វណ្ណៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជន​នេះ​មាន​ថ្នាំ​ញៀន​២​កញ្ចប់​នៅ​ជាប់​ខ្លួន ហើយ​ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺជា​មុខសញ្ញា​ជួញដូរ​ចែកចាយ​គ្រឿងញៀន​។

ចំណែក​៣-​ឈ្មោះ ឆាយ លី​ម៉េ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ៤-​ឈ្មោះ ផល ផាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្ម​រោង​ក្រ និង​៥-​ឈ្មោះ ហឿ​ន សុខុម ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​៣​នាក់​នេះ គឺជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ដដែល​បន្ត​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ស្រាវជ្រាវ ហើយ​កម្លាំង​ទទួល​​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​នោះ ទើប​កម្លាំង​ចុះ​ទៅ​កាន់​ទីតាំង​ដែល​ប្រជាពលរដ្ឋ​រាយការណ៍ ក៏​ឃើញ​ជនសង្ស័យ​២​នាក់​ជា​អ្នក​ជួញ​ដូរ​ក៏​ឃាត់ខ្លួន​ត្រួតពិនិត្យ​រក​ឃើញ​គ្រឿងញៀន​ជាប់​ខ្លួន កម្លាំង​ក៏​ធ្វើការ​សាកសួរ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​អ្នក​ប្រើប្រាស់​ជា​បន្តបន្ទាប់​ទៀត​តែ​ម្ដង​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ