ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេម៉ាយប្តឹងចោទថា«​ចាប់គាត់អីអី»​បាន​សម្រេច​ទាំង​៣លើក

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ស្ត្រី​មេម៉ាយ​វ័យ​៤០​ប្លាយ​ម្នាក់ នាម​អះអាង​ប្រាប់​នគរបាល​ថា រូប​គាត់​​រងគ្រោះ​​​នូវ​អំពើ​ចាប់​រំលោភ​​​សេពសន្ថ​វៈ​ពី​ជនសង្ស័យ​មាន​វ័យ​៤០​ប្លាយ​ដូច​គ្នា និង​បាន​មក​ប្តឹង​នគរបាល​មូលដ្ឋាន​ ឱ្យ​ជួយ​អន្តរា​គមន៍​​ចាប់​ជនសង្ស័យ​​​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ជនសង្ស័យ​នៅ​តែព្យាយាម​ចាប់រំលោភ​មក​លើ​រូប​គាត់​រហូត​បាន​សម្រេច​៣​ដង នៅ​ពេល​ដែល​គាត់​ទៅ​ឃ្វាលក្របី​នៅ​ក្រោយ​ភូមិ ​។…

ខេត្តក្រចេះ​ ៖ ស្ត្រី​មេម៉ាយ​វ័យ​៤០​ប្លាយ​ម្នាក់ នាម​អះអាង​ប្រាប់​នគរបាល​ថា រូប​គាត់​​រងគ្រោះ​​​នូវ​អំពើ​ចាប់​រំលោភ​​​សេពសន្ថ​វៈ​ពី​ជនសង្ស័យ​មាន​វ័យ​៤០​ប្លាយ​ដូច​គ្នា និង​បាន​មក​ប្តឹង​នគរបាល​មូលដ្ឋាន​ ឱ្យ​ជួយ​អន្តរា​គមន៍​​ចាប់​ជនសង្ស័យ​​​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ជនសង្ស័យ​នៅ​តែព្យាយាម​ចាប់រំលោភ​មក​លើ​រូប​គាត់​រហូត​បាន​សម្រេច​៣​ដង នៅ​ពេល​ដែល​គាត់​ទៅ​ឃ្វាលក្របី​នៅ​ក្រោយ​ភូមិ ​។

បើ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​មេម៉ាយ​រង​គ្រោះ​អាយុ​៤៤​ឆ្នាំ​រូប​នេះ បាន​ប្តឹង​មក​នគរបាលមូលដ្ឋាន​ឃុំ​វឌ្ឍនៈ​ស្រុក​សំបូរថា គាត់​បាន​រង​គ្រោះ​ពី​ការ​ចាប់រំលោភ របស់​ជនសង្ស័យ​បានសម្រេច​​២​លើក ហើយ​ក៏​ទុក​ឱកាស​​ដល់​ជនសង្ស័យ​ ដោយ​បាន​ប្រាប់​ទៅ​ជនសង្ស័យថា ឱ្យ​ឈប់​ធ្វើ​សកម្មភាព​ចាប់រំលោភ​គាត់​តទៅ​ទៀត គឺ​គាត់​មិន​ប្តឹងប្តល់​នោះ​ទេ​ ។

លុះ​​នៅ​ថ្ងៃ​ទី​១៩ មីនា នេះ​ ជន​នេះ​នៅ​តែ​បន្តសកម្មភាព​ចាប់រំលោភ​គាត់​បាន​សម្រេច​ជា​លើក​ទី​៣​ម្តងទៀត នៅ​ពេល​គាត់​បាន​ទៅ​ឃ្វាលក្របី ក្បែរ​ផ្ទះ​ចម្ការ​របស់​ជនសង្ស័យ​ ។ ដោយសារ​អត់ទ្រាំ​មិន​បាន ទើប​គាត់​អត់ទ្រាំ​មិន​បាន​ ទើប​សម្រេចចិត្ត​មក​ដាក់​ពាក្យបណ្តឹង​មក​នគរបាល​។

បុរស​ដែល​រង​ការ​​ចោទ​អំពើ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​មេម៉ាយវ័យ​ចំណាស់​រូប​នេះ ឈ្មោះ ហាក់ រ៉ុ​ន អាយុ​៤៧​ឆ្នាំ សព្វថ្ងៃ​ស្នាក់​នៅ​ម្នាក់ឯង​នៅផ្ទះ​ចម្ការ​ នៅ​ខាងក្រោយ​ភូមិ ក្នុងឃុំ​វ​ឌ្ឍ​នៈ ស្រុក​សំបូរ ដែល​ជាទី​កន្លែង​​​​រូបគេធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ស្ត្រី​រង​គ្រោះ នៅ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​តែងតែ​យក​ក្របី​ទៅ​ឃ្វាល និង​ឈ្លាត​ចូល​សម្រាក​លេង​នៅផ្ទះរបស់​ជនសង្ស័យ​ក្នុង​ន័យ​អ្នក​ជិតខាង​ (ស្ត្រី​រង​គ្រោះជា​ស្ត្រី​មេម៉ាយ និង​ស្នាក់​នៅ​ក្នុងភូមិ-ឃុំជាមួយ​គ្នា​) ។

នគរបាល​បាន​សម្រង់​ពាក្យបណ្តឹង​ស្ត្រី​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ស្ត្រី​រង​គ្រោះ​​បាន​សម្រេច​ចំនួន​២​ដង ​តាំងពី​ថ្ងៃ​ទី​១៧ មីនា ​។ ហើយ​ស្ត្រីរង​គ្រោះ​ក៏​មិន​ប្តឹងប្តល់​លើ​ជនសង្ស័យ​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ជនសង្ស័យ​បញ្ឈប់​ធ្វើសកម្ម​ចាប់រំលោភ​គាត់​បន្ត​ទៀត ​។ រាល់​ធ្វើ​សកម្មភាព​ចាប់រំលោភ​ គឺ​តែងតែ​ធ្វើ​ឡើង​នៅក្នុងផ្ទះ​ចម្ការ​របស់​ជនសង្ស័យ នៅ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​បាន​យក​ក្របី​ទៅ​ឃ្វាល​នៅ​ក្បែរ​ និង​បាន​ចូល​សម្រាក​លេង​ ។

ការ​ចាប់រំលោភ​បាន​ធ្វើ​ឡើងជា​លើក​ចុង​ក្រោយ​ម្តងទៀត នៅ​ថ្ងៃ​ទី​១៩ មីនា​ នៅ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ឃ្វាលក្របី​នៅ​ទីនោះ​ម្តងទៀត​។ ក្រោយ​ការ​ធ្វើ​សកម្មភាព​ចាប់រំលោភ​បាន​សម្រេច​ជា​លើក​ទី​៣​រួច​មក ស្ត្រី​រង​គ្រោះ​ក៏​បានមក​ប្តឹង​នគរបាល ហើយ​នគរបាល​ក៏​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន​ក្នុង​ថ្ងៃ​តែ​មួយ​ភ្លាម​ៗ​។

មានការ​សន្និដ្ឋាន​មួយ​​ទៀតថា សកម្មភាព​រំលោភ​នេះ​ ជា​ការ​ត្រូវរ៉ូវ​​គ្នា​របស់​អ្នក​ទាំង​ពីរ ​។ តែ​ដោយសារ​ខ្លាច​មានការ​បែកធ្លាយ​ និង​បង្ក​ភាព​អា​ម៉ាស់​នៅ​ក្នុងភូមិ ទើប​ស្ត្រី​មេម៉ាយ​រង​គ្រោះ បាន​មក​ដាក់​ពាក្យ​បណ្តឹង​មក​នគរបាល​តែ​ម្តង ។

អត្ថបទសរសេរ ដោយ