ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ងួ​ន ញ៉ិល​ស្នើ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ធ្វើអំពើ​ល្អ និង​បម្រើ​ប្រជាពលរដ្ឋ​អស់ពី​ចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​ទី​១​រដ្ឋសភា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ធ្វើអំពើ​ល្អ និង​បម្រើ​ពលរដ្ឋ​ឲ្យ​អស់ពី​ចិត្ត​ដោយ​មិន​ត្រូវ​ទុក​ពលរដ្ឋ​ណា​ម្នាក់​ចោល​នោះ​ទេ ។ ការ​អំពាវនាវ​នេះ ខណៈ​ដែល​លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១…

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​ទី​១​រដ្ឋសភា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ធ្វើអំពើ​ល្អ និង​បម្រើ​ពលរដ្ឋ​ឲ្យ​អស់ពី​ចិត្ត​ដោយ​មិន​ត្រូវ​ទុក​ពលរដ្ឋ​ណា​ម្នាក់​ចោល​នោះ​ទេ ។ ការ​អំពាវនាវ​នេះ ខណៈ​ដែល​លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា នៅ​វត្ត​ចំប៉ា​រាម ហៅ​វត្ត​រកា​ជួរ ឃុំ​ក្លែង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១៩ ។

លោក ងួ​ន ញ៉ិល លើក​ឡើង​ថា សមិទ្ធផល​ថ្ងៃនេះ គឺជា​សមិទ្ធផល ដែល​បាន​កើតឡើង ដោយសារ​សុខ​សន្តិភាព​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជា ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ហើយ​គោលនយោបាយ​របស់​រដ្ឋាភិបាល បាន​ខិតខំ​ណាស់ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ។ ឆ្លៀត​ក្នុង​ពិធី​នេះ​ដែរ លោក​អនុប្រធាន​ទី​១ បាន​ជំរុញ​អោយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវ​បន្ត​ធ្វើបុណ្យ​ជាមួយ​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើអំពើ​ល្អ និង​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​ត្រូវ​ទុក​ពួក​គាត់​ចោល​នោះ​ទេ ។ ហើយ​ត្រូវ​ខិតខំ​ដោះស្រាយ​ជូន​ពួក​គាត់ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​គោលនយោបាយ ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធិ​ផល​ផ្សេង​ៗ ដើម្បី​ជា​ប្រយោជន៍​រួម ។ ក្នុង​ឱកាស​នេះ​លោក ងួ​ន ញ៉ិល ក៏​បាន​នាំ​នូវ​បច្ច័យ​ចំនួន​២០​លាន​រៀល ប្រគេន​ព្រះ​គ្រូ​ចៅអធិការ​វត្ត ដើម្បី​រួមចំណែក​ដោះស្រាយ​ការ​ចំណាយ​នានា ក្នុង​ការ​កសាង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត ។ ប្រគេន​ព្រះ​មេគុណ​ខេត្តកំពង់ធំ​ទេយ្យទាន ១​ប្រអប់ បច្ច័យ​៤០​ម៉ឺន​រៀល ។ ប្រគេន​ព្រះ​អនុ​គុណ​ស្រុក​សណ្តាន់​ទេយ្យទាន​១​ប្រអប់ បច្ច័យ ២០​ម៉ឺន​រៀល ។ ប្រគេន​ព្រះ​ចៅអធិការ​វត្ត​៥​អង្គ ក្នុង​មួយ​អង្គ​ទេយ្យទាន​១​ប្រអប់ បច្ច័យ ១០​ម៉ឺន​រៀល ។ ហើយ​ក៏​បាន​នាំ​មក​ជូន​លោកយាយ​-​លោកតា លោកគ្រូ​-​អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​នូវ​ថវិកា និង​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ផង​ដែរ ។

ក្នុង​នេះ​មាន​លោកយាយ​-​លោកតា​១០០​នាក់ ក្នុង​មួយ​នាក់​ទទួល​បាន​ក្រណាត់​ស​១​ដុំ និង​ថវិកា​១​ម៉ឺន​រៀល ។ ប្រជាពលរដ្ឋ​១០០០​នាក់ ក្នុង​១​នាក់​ទទួល​បាន​សា​រ៉ុ​ង​ចំនួន​១ ។ លោកគ្រូ​-​អ្នកគ្រូ​៤៩​នាក់ ក្នុង​១​នាក់​ថវិកា​២​ម៉ឺន​រៀល ។ យុវជន​កាយ​រិ​ទ្ធិ​-​យុវជន​កាកបាទក្រហម​៥០​នាក់​ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល ។ សិស្សានុសិស្ស​ចំនួន​៧៦៦ នាក់ សៀវភៅ​១​ក្បាល ប៊ិ​ច​១​ដើម និង​ថវិកា​ចំនួន​៥​ពាន់​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ