ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កូន​អាយុ​៦​ខែ​ជួប​រឿង​នេះ​..​គួរ​ប្រយ័ត្ន​បំផុត ព្រោះ​អាច​គ្រោះ​ដល់​អាយុជីវិត

5 ឆ្នាំ មុន

តាម​ប្រភព​ពី​The Sun បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​បាន​ប្រាប់​ដល់​ម្តាយ​ឪពុក​គ្រប់​គ្នា​ថា ប្រសិនបើ​ទារក​មុន​អាយុ​៦​ខែ មាន​អាកា​រៈ​ញ័រ​ដូច​​ត្រូវ​រងារ វា​អាច​ជា​សញ្ញា​គ្រោះថ្នាក់​ដល់​អាយុជីវិត ដែល​អាច​ជាសញ្ញា​ប្រកាច់ ឬខ្វះ​ស្ករ​នៅ​ក្នុង​ឈាម​ ។…

តាម​ប្រភព​ពី​The Sun បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​បាន​ប្រាប់​ដល់​ម្តាយ​ឪពុក​គ្រប់​គ្នា​ថា ប្រសិនបើ​ទារក​មុន​អាយុ​៦​ខែ មាន​អាកា​រៈ​ញ័រ​ដូច​​ត្រូវ​រងារ វា​អាច​ជា​សញ្ញា​គ្រោះថ្នាក់​ដល់​អាយុជីវិត ដែល​អាច​ជាសញ្ញា​ប្រកាច់ ឬខ្វះ​ស្ករ​នៅ​ក្នុង​ឈាម​ ។ នេះ​ក៏​ដោយសារ​តែ​ទារក​មុន​អាយុ​៦​ខែនោះ មាន​សារធាតុ​ខ្លាញ់​ពិសេស​ពណ៌​ត្នោត ដែល​ហៅ​ថា​ កោសិកា​អា​ឌី​ប៉ូ​ស ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​របស់​វា​ក្តៅ​ឧ​ណ្ណ​ៗ ទប់​នឹង​សីតុណ្ហភាព​ត្រជាក់​បាន​ ។

លោក​សាស្ត្រាចារ្យ Paul Colditz នាយក​ផ្នែក​រោគ​កុមារ​និង​សុខភាព​កុមារ នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Australasian បាន​ពន្យល់​ពី​ការ​លូតលាស់​ប្រែប្រួល​របស់​ក្មេង​។ លោក​ប្រាប់​សារព័ត៌មាន Kidspot ថា​ ​«គោលបំណង​របស់​ខ្លាញ់​ពណ៌​ត្នោត​នោះ គឺ​ដើម្បី​ជា​ថាមពល​ សម្រាប់​រក្សា​កម្តៅ​។ ទារក​ចាប់ផ្តើម​ចេះ​ញ័រ​ដោយសារ​តែ​ការ​រងារ​នៅ​អាយុ​៦​ខែ​ឡើង​លើ​»

ដូចនេះ​ហើយ​ បានជា​ការ​ញ័រ​នៅ​មុន​ពេល​អាយុ​ប៉ុន​នេះ គឺជា​សញ្ញា​គ្រោះថ្នាក់​។ វា​អាច​មក​ពី​ក្មេង​ឮ​សូរ​សម្លេង​ខ្លាំង​ពេក ទើប​វា​ភ័យ​​ញ័រ​ខ្លួន​ ។ តែ​លោក​សាស្ត្រ​ចា​រ្យ​ថា ប្រសិនបើ​ទារក​ញ័រ​ហើយ បូក​ផ្សំ​ជា​មួយនឹង​សញ្ញា​ដូច​ជា ក្អួត ចលនា​ភ្នែក​ខុស​ប្រក្រតី ដេក​ច្រើន ឬញ័រ​យូរ​ជាង​២០​វិនាទី វា​អាច​ជា​ការ​
ប្រកាច់​។

វា​មាន​មូលហេតុ​ច្រើន​ណាស់​ ដែល​ធ្វើ​ឱ្យ​ទារក​ប្រកាច់ ដែល​ក្នុង​នោះ​ក៏​មានការ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ខាង​វិទ្យាស្ថាន​សុខភាព​កុមារ Stanford បាន​លើក​ឡើង​ថា ខួរក្បាល​គឺ​ត្រូវការ​ជាតិ​ស្ករ​ជា​ប្រភព​ថាមពល ហើយ​បើជា​ស្ករ​មិន​គ្រប់ វា​អាច​បង្ក​ជា​ការ​ប្រកាច់ និងខូចខាត​ដល់​ខួរក្បាល​ធ្ងន់ធ្ងរ​ ៕

អត្ថបទសរសេរ ដោយ