ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ជំរំ​យោធា ស្លា.ប់​ទាហាន​២៣​នាក់

5 ឆ្នាំ មុន

ប្រទេស​ម៉ា​លី ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​មីនា កងទ័ព​ម៉ា​លី​អះអាង​ថា តុល្យ​ការ​នៃ​ការ​វាយប្រហារ​ជំរំ​យោធា​មួយ របស់​កងទ័ព​ម៉ា​លី​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ មាន​ទា​ហា​ទ​ស្លាប់​ដល់​ទៅ​២៣​នាក់​។ កុំម៉ង់ដូ​ប្រដាប់​អាវុធ​មួយ​កង បាន​វាយប្រហារ​ហើយ​កាន់កាប់​រយៈពេល​ខ្លី​កាលពី​យប់​ថ្ងៃ​ទី​១៦​មក​១៧​មីនា ជំរំ​យោធា​ម៉ា​លី​នៅ​ឌី​អ៊ូ​រ៉ា…

ប្រទេស​ម៉ា​លី ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​មីនា កងទ័ព​ម៉ា​លី​អះអាង​ថា តុល្យ​ការ​នៃ​ការ​វាយប្រហារ​ជំរំ​យោធា​មួយ របស់​កងទ័ព​ម៉ា​លី​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ មាន​ទា​ហា​ទ​ស្លាប់​ដល់​ទៅ​២៣​នាក់​។

កុំម៉ង់ដូ​ប្រដាប់​អាវុធ​មួយ​កង បាន​វាយប្រហារ​ហើយ​កាន់កាប់​រយៈពេល​ខ្លី​កាលពី​យប់​ថ្ងៃ​ទី​១៦​មក​១៧​មីនា ជំរំ​យោធា​ម៉ា​លី​នៅ​ឌី​អ៊ូ​រ៉ា ក្នុង​តំបន់​MOPTI​ភាគ​កណ្ដាល​ប្រទេស​។ ការ​វាយប្រហារ​នោះ​ត្រូវ​បាន​គេ​និយាយ​ថា ជា​ស្នាដៃ​របស់​ពួក​ជី​ហា​ដ​និយម​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ម៉ា​លី លោក​TIEMOKO SANGARE ពេល​ចុះ​មក​សាកសួរ​សុខទុក្ខ​កង​ទាហាន​នៅ​ឌី​អ៊ូ​រ៉ា​ថ្លែង​ថា ពួក​អ្នក​ពុំ​នៅ​ឯកោ​ឡើយ ពលរដ្ឋ​ម៉ា​លី​ដែល​ស្នេហា​សន្តិភាព​ទាំងមូល​គាំទ្រ​លោក​អ្នក​។ ពួក​អ្នក​វាយប្រហារ​មាន​ទិស​ដៅ​តែ​មួយ​គឺ បង្ក​អ​ស្ថេ​រ​ភាព​ក្នុង​ប្រទេស​។

សន្តិសុខ​នៅ​ភាគ​ខាងជើង​និង​ភាគ​កណ្ដាល​ម៉ា​លី មាន​គ្រោះថ្នាក់​ខ្លាំង​ព្រោះ​តំបន់​ទាំងនោះ​មាន​សកម្មភាព​របស់​បណ្ដា​ក្រុម​ជី​ហា​ដ និង​ពួក​បះបោរ​ក្រុម​TOUAREGS៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ