លោក Frank Overmeyer ប្រធានផ្នែកកិច្ចការខាងក្រៅរបស់ក្រុមហ៊ុន Mercedes បានថ្លែងទៅកាន់សារព័ត៌មាន Autocar ថា រថយន្តផ្តោតលើល្បឿនរបស់ខ្លួននឹងទទួលការប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនីក្នុងពេលឆាប់ៗនេះ ដែលមានន័យថាម៉ូដែល AMG ប្រើប្រាស់ម៉ាស៊ីន Hybrid ប្រើឌុយដោតសាកថ្ម នឹងបង្ហាញខ្លួននាពេលខាងមុខ ។
លោក Overmeyer បានមានប្រសាសន៍ថា៖«រថយន្ត AMG ទាំងអស់នឹងមានជាជម្រើសប្រើប្រាស់ឌុយសាកថ្ម។ គ្រាន់តែប្រើ Hybrid ធម្មតា មិនមែនជាយុទ្ធសាស្ត្ររបស់ AMG ទេ ព្រោះតែវាមិនសូវជួយកាត់បន្ថយការបំភាយផ្សែងប៉ុន្មាននោះទេ»។
ការប្រើប្រាស់បច្ចេកវិទ្យានេះ មិនត្រឹមតែជួយឱ្យរថយន្តមានកម្លាំងខ្លាំងបន្ថែមទៀតនោះទេ (២២សេះ លើសម៉ូដែលធម្មតា) វាថែមទាំងឱ្យក្រុមហ៊ុននេះអាចគ្រប់គ្រងការបំភាយផ្សែងអាក្រក់ទៅបរិយាកាសបានថែមទៀតផង។ វាគឺជាយុទ្ធសាស្ត្រឈ្នះៗ។
អតិថិជននាពេលនេះ ក៏បានទទួលស្គាល់ទៅលើការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។ វាមិនមែនជាអ្វីដែលថ្មីខ្លាំងសម្រាប់ពួកគេនោះទេ។ ពួកគេក៏ឱ្យតម្លៃទៅលើរថយន្តចេញពី AMG ផងដែរ។ ដូចនេះ គេអាចស្វាគមន៍ការមកដល់របស់ AMG ប្រភេទ Hybrid ដោតឌុយបាន ៕
ចែករំលែកព័តមាននេះ