ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​មិន​ចាប់អារម្មណ៍​ចំពោះ​គណៈប្រតិភូ EU មក​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​គណៈប្រតិភូ​សហភាព​អឺរ៉ុប​មក​ទស្សនកិច្ច​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​មក​ទស្សនៈកិច្ច​របស់ គណៈប្រតិភូ​ម​សហភាព​អ៊ឺ​រ៉ុ​ប គឺជា​រឿង​មួយ​សម្រាប់​តែ​អ្នក​ដែល​ត្រូវ​ជួប…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​គណៈប្រតិភូ​សហភាព​អឺរ៉ុប​មក​ទស្សនកិច្ច​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​មក​ទស្សនៈកិច្ច​របស់ គណៈប្រតិភូ​ម​សហភាព​អ៊ឺ​រ៉ុ​ប គឺជា​រឿង​មួយ​សម្រាប់​តែ​អ្នក​ដែល​ត្រូវ​ជួប ចំណែក​សម្តេច នៅ​តែ​បន្ត​ជួប​កម្មករ កសិករ​ជា​រឿង​ធម្មតា ។ មាន​ប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​នៅ​ក្នុង​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០១៩ សម្តេច​ក៏​បាន លើក​ឡើង​ថា ចំពោះ​កា​រប​ញ្ចូ​ន​គណៈប្រតិភូ​សហភាព​អ៊ឺ​រ៉ុ​ប​មក​កម្ពុជា គឺជា​រឿង​មួយ តែ​សម្តេច​នៅ​តែ​បន្ត​ជួប​ជាមួយ​កម្មករ​ជា​រឿង​ធម្មតា ។

សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « គេ​ថា​ប៉ុន្មាន​ថ្ងៃ​មុនគេ​ប​ញ្ចូ​ន​អ្នក​មក​ដោះស្រាយ​រឿង EBA អឺ​ដោះ​ទៅ ហ៊ុន សែន ដើរ​ជួប​កម្មករ​នៅ​តែ​ដើរ​ជួប ហើយ​ជួប​កសិករ​នៅ​តែ​ជួប ។ អ្នក​ណា ធ្វើ​អី​ធ្វើ​នឹង​ទៅ​! រឿង​អ្នកឯង​ចូល​ជួប​អ្នក​ណា​ជួប​ទៅ តែ​រឿង​សម្រេច​ចុង​ក្រោយ នាយក​រដ្ឋមន្ត្រី​តែ​ម្តង​»​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ផ្តាំ​ទៅ កម្មករ​ថា កុំ​ស្តាប់​អ្នក​ណា និយាយ​ពី​អ្វី​ឲ្យ​សោះ ឬ​កុំ​ស្តាប់​អាណា​និយាយ​ពី​អី ។ សម្តេច​ថា​«​បើ​ក្មួយ​នៅ​មានការ​ងារ​ធ្វើ មាន​ប្រាក់​ចំណូល ក្មួយ​ៗ​កុំ​ខ្វល់​អាណា​និយាយ​ពី​អី​! ពួក​នេះ​ទាល់តែ​និយាយ​អាណា​និយាយ​ពី​អី បើ​និយាយ​ពី​អ្នក​ណា​និយាយ​ពី​អី​វា​អត់​ដឹង​ទេ ។

ទាល់តែ​ឮ​សូរ​សំឡេង​អី​ញ្ចឹ​ង​ចាក់​ចំ​ត្រចៀក​បាន​វា​ដឹង ហើយ​កុំ​បបួល​ភ្នាល់ បើ​បបួល​ស្បថបាន​យើង​ធ្វើ ព្រោះ​អានេះ​វា​អត់​ហ៊ាន​ស្បថ​ទេ ខ្លាច​ណាស់ ។ ព្រោះ​វា​និយាយ​មុសារ​រហូត​ដល់​មុសារ​គេ​បបួល​ស្បថ​វា​ខ្លាច ។ ឥឡូវ​បើ​វា​និយាយ​មក​អ្វី​ខុស គឺ វា​ខ្សត់​ពាក្យ​ស្បថ​ហើយ ព្រោះ​រាល់​ពាក្យ​ស្បថ​ថា ពាក្យ​មុសារ សូ​ម្បី​តែ​ពេល​សម្មា​ទា​សីល​ក៏​គេ មិន​ឲ្យ​និយាយ​ពាក្យ​មុសា​រដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ