ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​រាង កុំ​ចេះ​តែ​ហ៊ាន​…​ស្តែង​គ្រូពេទ្យ​ជួ​ួ​យ​ជីវិត​សឹង​មិន​​ទាន់

5 ឆ្នាំ មុន

តាម​ប្រភព​​ពីShanghaiist បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​អាយុ​៥១​ឆ្នាំ​ម្នាក់ ដែល​មាន​ជំនឿ​ជឿជាក់​លើ​គុណ​ប្រយោជន៍​របស់​អាហារ​បំប៉ន​សុខភាព​ធម្មជាតិ បាន​ចម្រាញ់​ទឹក​ផ្លែ​ឈើ​ដោយ​ខ្លួនឯង ហើយ​យក​ទៅ​ចាក់​ចូល​ក្នុង​សរសៃឈាម មុន​ពេល​ដឹង​ថា​ ក្បែរ​នឹង​បាត់បង់​ជីវិត​ដោយសារ​ទ​ង្វើ​របស់​ខ្លួន​ ។ អ្នកស្រី​ត្រកូល…

តាម​ប្រភព​​ពីShanghaiist បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​អាយុ​៥១​ឆ្នាំ​ម្នាក់ ដែល​មាន​ជំនឿ​ជឿជាក់​លើ​គុណ​ប្រយោជន៍​របស់​អាហារ​បំប៉ន​សុខភាព​ធម្មជាតិ បាន​ចម្រាញ់​ទឹក​ផ្លែ​ឈើ​ដោយ​ខ្លួនឯង ហើយ​យក​ទៅ​ចាក់​ចូល​ក្នុង​សរសៃឈាម មុន​ពេល​ដឹង​ថា​ ក្បែរ​នឹង​បាត់បង់​ជីវិត​ដោយសារ​ទ​ង្វើ​របស់​ខ្លួន​ ។ អ្នកស្រី​ត្រកូល Zeng នៅ​ក្នុង​ទីក្រុង Chenzhou ខេត្ត Hunan ជឿ​ថា​ សារ​ធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​ឈើ​អាច​ជ្រាប​ចូល​ក្នុង​រាង​កាយ​បាន លុះត្រាតែ​យក​ទៅ​ចាក់​ក្នុង​សរសៃឈាម​ ។

គាត់​ក៏​បាន​ធ្វើ​ជា​ទឹក​ផ្លែ​ឈើ​ដោយ​ខ្លួនឯង​ យក​ចេញពី​ផ្លែ​ឈើ​ជាង​២០​មុខ ហើយ​ចាក់​ចូល​ក្នុង​សរសៃ​វ៉ែន​ ។ ក្រោយ​ពី​ចាក់​ភ្លាម​ៗ គាត់​ក៏​មាន​អារម្មណ៍​ថា​​ក្តៅខ្លួន ហើយ​រមាស់​ពេញ​រាង​កាយ​។ ថ្វីបើ​ដូចនេះ​ក៏​ដោយ គាត់​មិន​បាន​ប្រាប់​នរណា​ម្នាក់​នោះ​ទេ ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​។ ទាល់តែ​ប្តី​របស់​គាត់​ដឹង​ដំនើររឿង​ដោយ​ខ្លួនឯង ទើប​ប្រញាប់ប្រញាល់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ករណី​របស់​គាត់​ គឺ​ពិតជា​ធ្ងន់ធ្ងរ​មែនទែន ដែល​មន្ទីរពេទ្យ​ល្មម​ៗ ​មិន​ហ៊ាន​ទទួល​ព្យាបាល​នោះ​ទេ ​។ គេ​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ថ្នាក់​ជាតិ ហើយ​ដាក់​ឱ្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​ជំងឺ​​ធ្ងន់​ ។ គ្រូពេទ្យ​បាន​រក​ឃើញ​​ថា គាត់​បាន​បង្ក​ការ​ខូចខាត​ដល់​ថ្លើម តម្រងនោម និងបេះដូង ហើយ​អាច​នឹង​ស្លាប់​បាន ​។

ក្រោយ​ពី​បាន​សម្រាក​ព្យាបាល​៥​ថ្ងៃ ជីវិត​របស់​អ្នកស្រី​បាន​រួច​ផុត​ពី​សេចក្តីស្លាប់ ដោយ​រង់ចាំ​ការ​ចេញពី​ផ្នែក​​សង្គ្រោះ​ជំងឺ​ធ្ងន់ ទៅ​កាន់​ផ្នែក​ផ្សេង ​៕

អត្ថបទសរសេរ ដោយ