ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លា.ប់​នៅ​ចិញ្ចើមថ្នល់ ក្បែរ​គល់​ស្ពាន​អ្នក​លឿង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្បែរ​គល់​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្បែរ​គល់​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩ មីនា ដោយ​គេ​សន្និដ្ឋាន​ថា មូលហេតុ​នៃ​ការ​ស្លាប់ គឺ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១០ និង​១៥​នាទី សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​លើ​ថ្នល់​ក្បែរ​គល់​ស្ពាន​អ្នក​លឿង ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​តែ​ម្នាក់ឯង ដោយ​រាង​កាយ​ប្រឡាក់​សុទ្ធតែ​ឈាម​នៅ​ត្រង់​ក្បាលមាន​ស្នាម​ដាច់ និង​បែក​ជា​ច្រើន​កន្លែង ហើយ​នៅ​ក្បែរ​សព​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​សៀមរាប ១AA- ៨៨០១ ផ្នែក​ខាង​មុខ​នៃ​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ទំនងជា​ស្រវឹងស្រា ហើយ​បើក​ម៉ូតូ​ទៅ​បុក​អ្វីមួយ ទើប​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​បែប​នេះ​តែ​ម្តង ។

ទោះជា​យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ មីនា​នេះ​សមត្ថកិច្ច​បាន​ដឹក​យក​សព​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក នៅ​ក្នុង​វត្ត​ឧត្តម​ខេមរា​រាម ក្បែរ​ផ្សារ​អ្នក​លឿង​សិន រង់ចាំ​សាច់ញាតិ​ទៅ​ទទួលយក​សព​យក​ទៅ​ធ្វើបុណ្យ ចំណែក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ក​) ដូច្នេះ​បើ​ក្រុម​គ្រួសារ​នៃ​សព​បានដឹង​ហើយ​សូម​មក​ទទួលយក​សព និង​ម៉ូតូ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ