រក​ឃើញ​ថ្មីពី​គុណវិបត្តិ​របស់​ផ្សិត…បើ​ហូប​​លើស​​​៣​ខាំ​ ក្នុង​១​ស​ប្តា​ហ៍័


តាម​ប្រភព​ពី The Sun បានឱ្យ​ដឹង​ថា មានការ​សិក្សា​ថ្មី​មួយ​រក​ឃើញ​ថា អ្នក​ដែល​ទទួលទាន​ផ្សិត
លើស​​ពី៣​ខាំ​ក្នុង​មួ​យស​ប្តា​ហ៍ អាច​កាត់​បន្ថយ​កា​រវិ​វ​ឌ្ឍន៍​​ទៅ​ការ​ថយ​ចុះ​សមត្ថភាព​ប្រាជ្ញា​ស្មារតី​បាន​ដល់​ពាក់កណ្តាល​ ។ អាកា​រៈ​ថយ​ចុះ​សមត្ថភាព​ប្រាជ្ញា​ស្មារតី​នេះ គឺជា​ដំណាក់កាល​នៅ​ចន្លោះ​ភាព​ចាស់​ធម្មតា និងភាព​ចាស់​ភ្លេចភ្លាំង​ ។

អ្នក​សិក្សា​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) ជឿជាក់​ថា សារធាតុ​នៅ​ក្នុង​ផ្សិត ហៅ​ថា Ergothioneine អាច​ជួយ​ការពារ​ខួរក្បាល​ពី​កា​រវិ​វ​ឌ្ឍន៍​​ទៅ​រក​ភាព​ចាស់​ ។ ការ​សិក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ទទួលទាន​ផ្សិត​ គឺ​ធ្វើ​ឱ្យ​ចំនួន​អ្នក​កើតជំងឺ​ថយ​ចុះ​សមត្ថភាព​ប្រាជ្ញា​ស្មារតី​បាន​ដល់​ពាក់​កណ្តាល ​។

លោក​វេជ្ជបណ្ឌិត Lei Feng ដែល​បាន​ដឹកនាំ​ក្រុម​ស្រាវជ្រាវបាន​មាន​ប្រសាសន៍​ថា​ «នេះ​គឺ​ទំនាក់ទំនង​មួយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ហើយ​គួរ​ឱ្យ​សិក្សា​បន្ត​។ វា​អាច​មក​ពី​សារធាតុ​នៅ​ក្នុង​ផ្សិត​នោះ មាន​ឥទ្ធិពល​ទៅ​លើ​ជម្ងឺ​នោះ​»។ លោក​​បន្ត​ថា «​ដោយ​ពឹងផ្អែក​លើ​លទ្ធផល យើង​បាន​លើក​ឡើង​ថា ការ​ទទួលទាន​ផ្សិត​អាច​
ជា​វិធី​ការពារ​ដ៏​ល្អ សម្រាប់​ការ​ពន្យារ​ភាព​ថយ​ចុះ​ប្រាជ្ញា​ស្មារតី និងការ​ចាស់​នៃ​កោសិកា​ប្រសាទ» ។ គួរ​​បញ្ជាក់​ផង​ដែរ​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ គឺ​បាន​បោះផ្សាយ​នៅ​ក្នុង​អត្ថបទ Journal of Alzhei​mer’s Disease៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ